36 C
Phnom Penh

TAG

កោះកុងក្រៅ

ក្រុម​យុវជន​បរិស្ថាន​យក​ថ្ងៃ​១៤​កុម្ភៈ ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ

ក្រុម​យុវជន​បរិស្ថាន​ជាច្រើន​នាក់ បាន​យក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ដើម្បី​ជួយ​កោះ​នេះ​ឱ្យ​រួច​ផុត​ពី​ការ​ដាក់​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន ដែល​នឹង​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​ស្រស់​ស្អាត និង​បំផ្លាញ​ជីវចម្រុះ​រាប់​ម៉ឺន​ជំពូក​ដែល​កំពុង​មាន​ជីវិត​រស់នៅ​លើ​កោះ។ ក្រុម​យុវជន​ដើម្បី​បរិស្ថាន​រាប់​សិប​នាក់ នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ នាំគ្នា​ធ្វើ​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​ផ្សារ​ទំនើប អេអន​មួយ ទៅ​ក្រសួង​បរិស្ថាន ដោយ​មាន​បដា​សរសេរ​អក្សរ​ផ្សេងៗ ដូចជា «ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ» ជាដើម ដើម្បី​យក​ផ្កាឈូក​ទៅ​ជូន​ក្រសួង​បរិស្ថាន​នៅ​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់ (Valentine’s Day) នៅ​ថ្ងៃ​នេះ។ ក្រុម​យុវជន​ទាំងនោះ​លើកឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​ជូន​ផ្កាឈូក​ដល់​ក្រសួង​បរិស្ថាន​នេះ គឺ​ដើម្បី​បង្ហាញ​ការ​ស្រឡាញ់​រាប់អាន​រវាង​យុវជន​បរិស្ថាន...

សកម្មជន៖ រដ្ឋ​ប្រគល់​កោះកុង​ក្រៅ​ឱ្យ​ឧកញ៉ា លី យ៉ុងផាត់ ជា​ហានិភ័យ​ដ៏​ធំ​ប្រឈម​បាត់បង់​ជីវចម្រុះ

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​ប្រគល់​កោះកុង​ក្រៅ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើជា​កម្មសិទ្ធិ គឺជា​ហានិភ័យ​ដ៏​ធំ​មួយ​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ជីវចម្រុះ​សម្បូរ​បែប និង​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល​ជាច្រើន​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាច្រើន​នាក់ បាន​នាំគ្នា​លើក​បដា​ប្រើ​ឃោសនសព្ទ និង​ស្លៀកពាក់​ប្លែកៗ ដូចជា​ពាក់​អាវ​ពោង​ហែល​ទឹក ជាដើម តាម​ទី​សាធារណៈ នៅ​មុខ​វិទ្យាល័យ​សន្ធរមុខ និង​ស្តុប​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ...

Latest news