TAG
ខៀវ សុភ័គ
លោក ខៀវ សុភ័គ បដិសេធឈ្មោះ ចាន់ វិទូ ជាជំនួយការលោក ស ខេង ហើយស្នើចាត់វិធានការតាមច្បាប់
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធបុគ្គលម្នាក់ឈ្មោះ ចាន់ វិទូ លែងជាជំនួយការរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៀតហើយ។ ជាងនេះទៅទៀត លោកបានស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលរូបនេះ ប្រសិនបានប្រព្រឹត្តបទល្មើសអ្វីមួយ។
លោក ខៀវ សុភ័គ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីមានពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ាពីមុខសាលាខេត្តកណ្តាល ដោយសារឈ្មោះ...
មន្ត្រីក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់អ្នកបំភ្លៃព័ត៌មានថាលោក ស ខេង មានជំនួបជាមួយលោក សម រង្ស៉ី នៅបារាំង
មន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជួបជាមួយនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី នៅប្រទេសបារាំង ហើយព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នស្របពេលដែលវត្តមានរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅពេលនេះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានលើកឡើងពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរវាងលោក សម រង្ស៊ី និងលោក ស ខេង កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក...