TAG
ខៀវ សុភ័គ
ឧត្ដមសេនីយ៍ផ្កាយ៤សុំលោក ស ខេង ដាក់កូននិងក្មួយជាអភិបាលរងរាជធានីនិងខេត្តសៀមរាប
អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានស្នើទៅអនុប្រធានគណបក្សប្រជាជនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតែងតាំងកូន និងក្មួយរបស់ខ្លួនទៅជាអភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងខេត្តសៀមរាប។
ក្នុងលិខិតរបស់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កូន និងក្មួយរបស់លោកបានរៀនចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច និងអនុបណ្ឌិតរដ្ឋបាលសាធារណៈ ហើយបានបំពេញការងារជោគជ័យតាមភារកិច្ច។ ដូច្នេះ ដោយកូន និងក្មួយរបស់លោកចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ និងចង់បំពេញការងារជូនរដ្ឋាភិបាល រួមទាំងគណបក្សប្រជាជនកម្ពុជានោះ ទើបបានជាលោកស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក...
លោក មុត ចន្ថា ថាបក្សភ្លើងទៀនបង្កើតឱ្យមានមន្ទិលសង្ស័យចំពោះការចូលរួមបោះឆ្នោតឃុំ-សង្កាត់
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រសិនបើគ្មានវិធានការផ្លូវច្បាប់ណាមួយទៅលើគណបក្សភ្លើងទៀន ដែលបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់ស្ដីពីគណបក្សនយោបាយទេ នោះវានឹងបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើននៅពីក្រោយនៃការចូលរួមបោះឆ្នោតរបស់បក្សនេះ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មិថុនា នេះថា បើផ្អែកតាមសម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមុនការបោះឆ្នោត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀននឹងចៀសមិនផុតពីការប្រឈមនឹងវិធានការច្បាប់នោះឡើយ។
លោក មុត ចន្ថា អះអាងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទាំងនោះបានចោទថា គណបក្សភ្លើងទៀនបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់វិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីកាតុលាការកំពូល ជាដើម។
ការអះអាងនេះ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធសំណើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន
អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធសំណើរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលបានស្នើទៅក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលបទចោទ និងការដោះលែងសកម្មជនគណបក្សភ្លើងទៀន ឱ្យនៅក្រៅឃុំ ព្រមទាំងពន្យារនីតិវិធីតុលាការកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣ ឧសភា ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ ដោយឡែកក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិ ពុំមានសមត្ថកិច្ច និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។
លោកបន្ថែមថា មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់តុលាការប៉ុណ្ណោះដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ ក្នុងការការពារខ្លួនតាមរយៈនៃការពឹងពាក់មេធាវីដើម្បីជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការនោះ។
លោក ជិន...
អ្នកនាំពាក្យក្រសួងមហាផ្ទៃថាលោក សៀម ភ្លុក មិនអាចគេចវេសពីផ្លូវច្បាប់បានឡើយ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព្រមានថា លោក សៀម ភ្លុក ដែលជាស្ថាបនិកគណបក្សបេះដូងជាតិ នឹងមិនអាចគេចវេសពីការប្រឈមមុខនឹងផ្លូវច្បាប់របស់កម្ពុជាបានឡើយ បើទោះជាបានអះអាងថានឹងចូលខ្លួនទៅបំភ្លឺបន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុក VOD ដកស្រង់សម្ដីថា លោក សៀម ភ្លុក នឹងមិនអាចគេចខ្លួនទៅណាបានឡើយ ហើយអាជ្ញាធរបានចាត់វិធានការខ្លះៗហើយដើម្បីទប់ស្កាត់កុំឱ្យស្ថាបនិកគណបក្សបេះដូងជាតិរូបនេះចេញទៅក្រៅប្រទេស។
ប្រភពដដែលអះអាងថា វិធានការបន្តគឺក្រសួងមហាផ្ទៃកំពុងតែរង់ចាំអនុវត្តតាមការបញ្ជារបស់ស្ថាប័នអយ្យការប៉ុណ្ណោះ បើទោះជាលោក សៀម ភ្លុក បានព្យាយាមគេចវេសមិនចូលបំភ្លឺនៅតុលាការតាមដីកាក៏ដោយ...
យុវជននិងសកម្មជនខកចិត្តដែលអាជ្ញាធរហាមមិនឱ្យជិះកង់រំឭកពីវីរភាពលោក ឈុត វុទ្ធី
យុវជនខ្មែរថាវរៈ និងសកម្មជនបរិស្ថាន បង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញដែលហាមឃាត់មិនឱ្យពួកគាត់ជិះកង់ដើម្បីទាមទារយុត្តិធម៌ និងបង្ហាញពីការចងចាំវីរភាពរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើកម្ពុជាដ៏ល្បីល្បាញនៅក្នុងថ្ងៃខួប ១០ឆ្នាំនៃការបាញ់សម្លាប់នៅកណ្តាលព្រៃក្នុងខេត្តកោះកុង។
ថ្ងៃខួប ១០ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើកម្ពុជា លោក ឈុត វុទ្ធី នាថ្ងៃនេះ យុវជនខ្មែរថាវរៈ រួមទាំងសកម្មជនបរិស្ថានបាននាំគ្នាធ្វើយុទ្ធនាការជិះកង់ដើម្បីទាមទារយុត្តិធម៌ និងបង្ហាញថាពួកគេនៅតែចងចាំវីរភាពរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើកម្ពុជាដ៏ល្បីល្បាញ។
ការជិះកង់ពីវិមានឯករាជ្យ និងមានការដាក់ផ្កានៅទីនោះ ហើយបន្តទៅព្រះអង្គដងទង់ ដោយមានការកាន់រូបថតលោក ឈុត វុទ្ធី...
សង្គមស៊ីវិលទាមទារឱ្យបន្តស៊ើបអង្កេតឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី
ក្រុមសង្គមស៊ីវិលបន្តទាមទារឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនដល់លោក ឈុត វុទ្ធី និងគ្រួសារ រួមទាំងសកម្មជនផ្សេងទៀតដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នាពេលកន្លងមក ដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
ការទាមទារនេះ ធ្វើឡើងនៅក្នុងវិធីបុណ្យបង្សុកូលដើម្បីឧទ្ទិសកុសលមួយដល់លោក ឈុត វុទ្ធី សកម្មជនព្រៃឈើកម្ពុជាដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ១០ឆ្នាំមុននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង។
ក្រៅពីពិធីបង្សុកូលនាព្រឹកនេះ ក្រុមសង្គមស៊ីវិលក៏បានបន្តទាមទារឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនដល់លោក ឈុត វុទ្ធី និងគ្រួសារ រួមទាំងសកម្មជនផ្សេងទៀតដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នាពេលកន្លងមក។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែងថា...
គ្រួសារជនរងគ្រោះពីការគប់គ្រាប់បែកកាល២៥ឆ្នាំមុនទទូចឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់
គ្រួសារជនរងគ្រោះនៃការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៧ ទទូចទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់ដែលសម្លាប់សាច់ញាតិរបស់ខ្លួនមកដាក់ទោស ព្រោះរយៈពេល ២៥ឆ្នាំហើយ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ណាម្នាក់ឡើយ។
ការអះអាងរបស់គ្រួសារជនរងគ្រោះ ធ្វើឡើងអំឡុងពេលគណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ នៅថ្ងៃពុធ ទី៣០ មីនា ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រុមឧក្រិដ្ឋជនគប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ ទៅលើក្រុមបាតុករដែលកំពុងធ្វើបាតុកម្មអហិង្សា បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសជិត ៥០នាក់...
លោក ខៀវ សុភ័គ បដិសេធឈ្មោះ ចាន់ វិទូ ជាជំនួយការលោក ស ខេង ហើយស្នើចាត់វិធានការតាមច្បាប់
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធបុគ្គលម្នាក់ឈ្មោះ ចាន់ វិទូ លែងជាជំនួយការរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៀតហើយ។ ជាងនេះទៅទៀត លោកបានស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលរូបនេះ ប្រសិនបានប្រព្រឹត្តបទល្មើសអ្វីមួយ។
លោក ខៀវ សុភ័គ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីមានពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ាពីមុខសាលាខេត្តកណ្តាល ដោយសារឈ្មោះ...
មន្ត្រីក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់អ្នកបំភ្លៃព័ត៌មានថាលោក ស ខេង មានជំនួបជាមួយលោក សម រង្ស៉ី នៅបារាំង
មន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជួបជាមួយនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី នៅប្រទេសបារាំង ហើយព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នស្របពេលដែលវត្តមានរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅពេលនេះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានលើកឡើងពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរវាងលោក សម រង្ស៊ី និងលោក ស ខេង កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក...