27 C
Phnom Penh

TAG

គុជ លី

បក្ស​ខ្មែរ​តែ​មួយ​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​មិន​ឈរ​ឈ្មោះ

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អំពាវនាវ​ឲ្យ​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត ដោយ​បង្គាប់​មិន​ឱ្យ​សមាជិក​ខ្លួន​ទៅ​ចូលរួម​ការ​បោះឆ្នោត​សម្រាប់​ឃុំ-សង្កាត់​ណា​ដែល​គណបក្ស​របស់​ខ្លួន​មិន​បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុជ លី បាន​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក​អំពាវនាវ​ឱ្យ​សកម្មជន សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ខ្មែរ​តែ​មួយ កុំ​នាំគ្នា​ទៅ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ខាងមុខ​នេះ​នៅ​ក្នុង​ឃុំ-សង្កាត់​ណា​ដែល​គណបក្ស​របស់​លោក​មិន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នេះ។ លោក គុជ លី អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​នានា​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ-សង្កាត់​ដែល​គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​តែប៉ុណ្ណោះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពលរដ្ឋ​ឈ្វេងយល់​ពី​ខ្លឹមសារ​រូបថត​លើ​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ដែល​ទើប​ដាក់​ឱ្យ​ប្រើប្រាស់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ខ្លាច​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ក្រោយ​សម្រេច​ដាក់​រូប​ខ្លួនឯង​លើ​រូបិយប័ណ្ណ​របស់​ជាតិ ទាំង​ដែល​ខ្លួនឯង​កំពុង​កាន់​អំណាច ដូច្នេះ​លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ឈ្វេងយល់​ខ្លឹមសារ​នៃ​រូបថត​ដែល​មាន​លើ​រូបិយប័ណ្ណ​ជាតិ ៣​ម៉ឺន​រៀល ក្រោយ​មហាជន​សម្ដែង​ការ​មិន​ពេញចិត្ត​កាន់តែ​ច្រើន​ឡើងៗ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​គំរាម​កាន់​អំណាច​អស់​មួយ​ជីវិត លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន ដោយ​ភ្ជាប់​រូបថត​ដែល​ទើប​នឹង​បោះពុម្ព​លើ​រូបិយប័ណ្ណ​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រូបថត​ដែល​លោក​កាន់​ដៃ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ​នេះ គឺជា​រូបថត​ប្រវត្តិសាស្ត្រ​កាលពី ៣០​ឆ្នាំ​មុន...

Latest news