TAG
ឃាតកម្ម
អាមេរិកអំពាវនាវឲ្យកម្ពុជាស៊ើបអង្កេតឃាតកម្មបណ្ឌិត កែម ឡី ប្រកបដោយតម្លាភាព
សហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតលើឃាតកម្មបណ្ឌិត កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃក្នុងទីក្រុងភ្នំពេញ ឲ្យបានពេញលេញ និងប្រកបដោយតម្លាភាព។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះថា សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងការចងចាំវីរភាពបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ និងជាគ្រូពេទ្យព្យាបាលជំងឺសង្គមមួយរូបដែលទទួលបានការគោរពយ៉ាងច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០១៦ កន្លងទៅ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានសរសេរថា សហរដ្ឋអាមេរិកសូមអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងប្រកបដោយតម្លាភាពលើឃាតកម្មនេះ។
បណ្ឌិត កែម...
ក្រុមយុវជនខ្មែរថាវរៈប្រារព្ធពិធីកោរសក់នៅស្រុកកំណើតរបស់បណ្ឌិត កែម ឡី
ក្រុមយុវជនខ្មែរថាវរៈដែលគ្រោងធ្វើពិធីរំឭកខួបនៃមរណភាពបណ្ឌិត កែម ឡី នឹងធ្វើពិធីកោរសក់នៅផ្ទះរបស់បណ្ឌិត កែម ឡី នៅខេត្តតាកែវ ចំនួន ៤នាក់ រួមមានកញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក ស្វាយ សំណាង និងកញ្ញា ចំណាប់ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
សមាជិកយុវជនខ្មែរថាវរៈ...
ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុននាំឱ្យមេដឹកនាំពិភពលោកសម្ដែងការតក់ស្លុត
លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពល បានទទួលមរណភាពនៅថ្ងៃសុក្រ ទី៨ ខែកក្កដា នៅវេលាម៉ោង ៥រសៀល បន្ទាប់ពីលោកត្រូវបានខ្មាន់កាំភ្លើងបាញ់ចំបេះដូងរបស់លោក។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា លោក អាបេ រងការបាញ់សម្លាប់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Nara ភាគខាងកើតទីក្រុង Osaka។ តាមការបញ្ជាក់ពីមន្ត្រីមន្ទីរពេទ្យក្នុងទីក្រុង Nara ដែលគេដឹកលោក...
CCHR នឹងរៀបចំពិធីរំឭកខួប៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ពេញ១ខែកក្កដា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំពិធីបែបសាសនា និងចាក់សម្រង់សម្ដីបណ្ឌិត កែម ឡី ពេញមួយខែកក្កដា ខាងមុខនេះ ដើម្បីរម្លឹកខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឱ្យដឹងថា ខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី អង្គការនេះនឹងរៀបចំកម្មវិធីពេញមួយខែកក្កដា ចាប់ផ្ដើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
CCHR...
លោក ស ខេង អះអាងថាឃាតកម្មកន្លងមកកំពុងស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ករណីឃាតកម្មមួយចំនួនដែលបានកើតឡើងនាពេលកន្លងមក កំពុងស្ថិតក្នុងការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូសន្និសីទកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ចំពោះករណីឃាតកម្មដែលបានកើតឡើងនៅកម្ពុជាមួយចំនួន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវនៅឡើយ។
លោកបញ្ជាក់ថា ឃាតកម្មដែលបានកើតឡើងនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនោះ មានមួយចំនួនត្រូវបានស្ថាប័នតុលាការកម្ពុជាធ្វើការសម្រេចរួចរាល់ហើយ ប៉ុន្តែក្នុងចំណោមរឿងទាំងនោះ ករណីខ្លះកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរ និងករណីខ្លះទៀតកំពុងដំណើរតាមនីតិវិធីរបស់តុលាការតាមលំដាប់លំដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ជាបន្តបន្ទាប់នូវការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា...
លោក ស ខេង ដាស់តឿនអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ករណីឧក្រិដ្ឋក្នុងខេត្តឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច ដាស់តឿនឲ្យអាជ្ញាធរខេត្តព្រះសីហនុ ដាក់ចេញនូវវិធានការបញ្ឈប់ករណីឧក្រិដ្ឋនៅក្នុងខេត្តនេះឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ករណីឧក្រិដ្ឋសាហាវឃោរឃៅនាពេលកន្លងមកក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគចិនដែលមានបំណងធ្វើវិនិយោគនៅកម្ពុជា។
លោក ស ខេង ថាលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលិសខេត្តព្រះសីហនុ បង្ហាញពីបទល្មើសសាហាវៗកន្លងមក ដូចជាករណីចាប់ជំរិត អំពើឃាតកម្ម ការធ្វើទារុណកម្ម និងការឆក់ប្លន់ ជាដើម។ លោកថា ប្រសិនបើអាជ្ញាធរខេត្តមិនទប់ស្កាត់ឲ្យបានទាន់ពេលទេ...
តុលាការកំពូលសម្រេចទម្លាក់បទចោទលើឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សក្នុងសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ
តុលាការកំពូលសម្រេចទម្លាក់ចោលបទចោទលើឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀតក្នុងសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការសម្រេចរបស់សាលាឧទ្ធរណ៍ដែរ។
តុលាការកំពូលបានបើកសវនាការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លើបណ្ដឹងសារទុក្ខមេធាវីការពារក្ដីឱ្យគ្រួសារឧកញ៉ា អ៊ឹង ម៉េងជឺ ប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀត ខណៈសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យជនជាប់ចោទទាំង ៥នាក់ជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការកំពូល នៅថ្ងៃទី១៧ ខែកុម្ភៈ...
ឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ា ម៉េងជឺ ត្រូវតុលាការទម្លាក់បទចោទនិងដោះលែង
ឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពកាលពីឆ្នាំ២០២០ ទោះបីកន្លងមក តុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ៣នាក់ឱ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិតដោយចោទពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ងត៍ត្បូងពេជ្រ កាលពីឆ្នាំ២០១៤។
សំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានបក្ខពួកចំនួន ៥នាក់រួមមានទីមួយឧកញ៉ា...
សាកសពប្រុសស្រីពីរនាក់ត្រូវបានប្រទះឃើញកប់ក្នុងដីទាំងដៃជាប់ខ្នោះនៅពីរកន្លែងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ
ពលរដ្ឋខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងរកមុខជនដៃដល់ដែលបានសម្លាប់ជនរងគ្រោះប្រុសស្រីចំនួន ២នាក់ រួចយកទៅកប់ចោលនៅទីតាំងចំនួន ២កន្លែងផ្សេងគ្នាទាំងដៃជនរងគ្រោះទាំង ២នាក់មានជាប់ខ្នោះថែមទៀត។
ឃាតកម្មនេះនាំឲ្យពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរស់នៅ ដោយសារតែនៅខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះតែងកើតមានឃាតកម្មជាបន្តបន្ទាប់ ហើយភាគច្រើនជនល្មើសគឺជាជនជាតិចិន។
សមត្ថកិច្ចឱ្យដឹងថា សាកសពជនរងគ្រោះត្រូវបានពលរដ្ឋប្រទះឃើញកប់ក្នុងដីទាំងដៃមានជាប់ខ្នោះដូចគ្នា ហើយត្រូវគេនាំយកទៅកប់នៅទីតាំងចំនួន ២កន្លែងផ្សេងគ្នា។ ប្រភពដដែលថា ករណីទី១ សពបុរសរងគ្រោះត្រូវគេយកទៅកប់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងករណីទី២ សាកសពស្ត្រីរងគ្រោះម្នាក់ទៀតត្រូវបានគេរកឃើញកប់នៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ចបញ្ជាក់ថា...
UN ទាមទារឱ្យកម្ពុជាបើកការស៊ើបអង្កេតករណីបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនដទៃទៀតឡើងវិញ
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើការបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនផ្សេងទៀតឡើងវិញ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព ដោយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះដែលបានស្លាប់យ៉ាងអាថ៌កំបាំងផងដែរ។
គេហទំព័ររបស់ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៤ ខែមករា នេះថា រយៈពេល ១៨ឆ្នាំហើយដែលសមត្ថកិច្ចនៅតែរកឃាតកសម្លាប់សកម្មជនសិទ្ធិមនុស្ស និងជាប្រធានសហជីព លោក ជា វិជ្ជា មិនទាន់ឃើញ ក្រៅពីបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីឆ្នាំ២០០៥ ប៉ុន្តែត្រូវបានដោះលែងឱ្យរួចទោសវិញនៅ ៥ឆ្នាំក្រោយ។
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះអះអាងថា...