27 C
Phnom Penh

TAG

ឃួន សុដារី

ក្រុម​តស៊ូ​មតិ​ព្រមាន​ថា​ខេត្ត​បួន​របស់​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វៀតណាម

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ខ្មែរ​ចំនួន ៤ ជាមួយ​ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ គឺជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ប៉ុណ្ណោះ មិន​មែន​ជា​ការ​សហការ​ដើម្បី​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ ថា កម្រិត​សហការ​រវាង​ប្រទេស​ទាំង​បី​ចំពោះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍...

ប្រធាន​រដ្ឋសភា​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​លើកដំបូង​កម្ពុជា-ឡាវ-វៀតណាម​ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ដើម​ខែ​ធ្នូ

ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​រវាង​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ជា​លើកដំបូង​ក្រោយពី​ឡើង​កាន់​តំណែង​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​វៀងចន្ទន៍ ដែល​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ធ្វើ​ជា​ម្ចាស់​ផ្ទះ។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា កិច្ចប្រជុំ​កំពូល​សភា​នៃ​ប្រទេស​ទាំង​បី ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី...

ប្រធាន​រដ្ឋសភា​កម្ពុជា​សំណូមពរ​វៀតណាម​ឱ្យ​បន្ត​ជួយ​សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ

ប្រធាន​រដ្ឋសភា​កម្ពុជា លោកស្រី ឃួន សុដារី សំណូមពរ​ដល់​ប្រទេស​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បាន​ប្រសើរ​ឡើង។ នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​លោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោកស្រី ឃួន សុដារី ថ្លែង​ថា...

Latest news