28.7 C
Phnom Penh

TAG

ច្បាប់ដកសញ្ជាតិខ្មែរ

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ប៉ុន្តែ​មិន​ត្រូវ​ដក​សញ្ជាតិ​ពី​ជនជាតិ​ឯង​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បង្ហាញ​ឯកភាព​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ដើម្បី​ធានា​ដល់​ការ​ការពារ​តម្លៃ​ជនជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​លោក​មិន​ឯកភាព​នឹង​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ក្នុង​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ត្រឹមតែ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ដទៃ​ប៉ុណ្ណោះ ប៉ុន្តែ​មាត្រា​នេះ​មិន​បាន​ចែង​ពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ទាំងនោះ​ឡើយ នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់។ លោក ហ៊ីង...

លោក ហ៊ុន សែន បង្ហើប​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​គឺ​សំដៅ​លើ​ខ្មែរ​មួយ​ក្រុម​ដែល​កំពុង​គប់គិត​ជាមួយ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្ហើប​ថា មាន​ខ្មែរ​មួយ​ក្រុម​កំពុង​គប់គិត​គ្នា​ជាមួយ​ថៃ គ្រោង​បង្កើត​កម្លាំង​វាយប្រហារ​កម្ពុជា ដូច្នេះ​បុគ្គល​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​ពួកគេ​ក៏​ជា​គោលដៅ​នៃ​ច្បាប់​ដក​សញ្ជាតិ​នេះ​ដែរ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​រដ្ឋធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ពាក់ព័ន្ធ​នឹង​ការ​ដក​សញ្ជាតិ​ខ្មែរ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ការ​បញ្ចេញមតិ​ជំទាស់​ជាមួយ​រាជរដ្ឋាភិបាល ឬ​អ្នក​នយោបាយ​ប្រឆាំង​ជាមួយ​នឹង​បក្ស​កាន់​អំណាច មិនមែន​ជា​ទោស​ក្បត់​ជាតិ​ដែល​ត្រូវ​បារម្ភ​រឿង​ច្បាប់​ដក​សញ្ជាតិ​នេះ​ទេ។ លោក ហ៊ុន សែន លើកឡើង​ថា...

IDEA TALK៖ តើ​ការ​ដក​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ ជះ​ឥទ្ធិពល​បែប​ណា​ដល់​ភាព​សុខដុមរមនា​របស់​ប្រទេស?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ការ​ដក​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ ជះ​ឥទ្ធិពល​បែប​ណា​ដល់​ភាព​សុខដុមរមនា​របស់​ប្រទេស?»។

ស្ថាប័ន​រដ្ឋ​កំពូលៗ​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សមាជិក​រដ្ឋសភា​នៃ​បក្ស​កាន់​អំណាច ១២៥​រូប បាន​លើក​ដៃ​ព្រមៗ​គ្នា​អនុម័ត​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ កែប្រែ​ទៅ​ជា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ ក្រោយពី​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។ មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​ការពារ​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កម្ទេច​ចោល​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃទី​១១ កក្កដា នេះ ដោយ​ជំនួស​មក​វិញ​ដោយ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ។ ជុំវិញ​ការ​អនុម័ត​លើ​មាត្រា​ច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត...

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការ​ធ្វើ​ច្បាប់​ដក​ហូត​សញ្ជាតិ​ខ្មែរ​ពី​កំណើត ពោល​គឺ​ជន​កើត​លើ​ទឹកដី​ខ្មែរ ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ តាម​ការ​ពន្យល់​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ពីព្រោះ​វា​បង្ក​ឲ្យ​មាន​មនុស្ស​លោក​គ្មាន​អត្តសញ្ញាណ​ភាព​ជា​ជាតិ​សាសន៍​ណា​មួយ​ពិតប្រាកដ គ្មាន​ទឹកដី​រស់នៅ (stateless) គ្មាន​សិទ្ធិ​រស់នៅ សិទ្ធិ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​សុខភាព សិទ្ធិ​ចុះឈ្មោះ​កូនចៅ រៀន​សូត្រ សិទ្ធិ​ទទួល​បាន​ប្រយោជន៍​សាធារណៈ​ដូច​ជាតិ​សាសន៍​ដទៃ ពោល​គឺជា​អំពើ​ប្រកាន់​ជាតិ​សាសន៍​លើ​ជាតិ​សាសន៍​ខ្មែរ។ គេ​រក​ឃើញ​ថា អំពើ និង​ទង្វើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​រាជាធិបតេយ្យ​ជា​ខែល បំពាន​មាត្រា​១៥ នៃ​សេចក្តី​ប្រកាស​សកល​ស្តីអំពី​សិទ្ធិមនុស្ស អនុសញ្ញា​ឆ្នាំ​១៩៦១ ស្តីអំពី​ការ​កាត់បន្ថយ​ភាព​គ្មាន​ទឹកដី​រស់នៅ​ជា​មនុស្ស​ជាតិ...

នាយករដ្ឋមន្ត្រី​ខ្មែរ​ត​ពី​ឪពុក ពន្យល់​រឿង​កែ​ច្បាប់​ថា​ត្រូវ​ធ្វើ​ម្ចាស់ការ​លើ​ខ្លួនឯង​ដើម្បី​ប្រទេស​កម្ពុជា

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​កំពុង​ពង្រឹង​ភាព​ជា​ម្ចាស់​លើ​ការ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ឱ្យ​ទៅ​ជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​ឯកភាព ប្រសិទ្ធភាព​និង​សន្តិសុខ ស្រប​តាម​ការ​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ​តាម​ស្តង់ដា​អន្តរជាតិ និង​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។ កូនប្រុស​មេដឹកនាំ​រំលោភ​ច្បាប់​ផ្ដាច់មុខ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​កែទម្រង់​ច្បាប់​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ពី​ការ​ពឹងផ្អែក​លើ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​កសាង​ច្បាប់ មក​កាន់​ភាព​ជា​ម្ចាស់​លើ​ការ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការ​ធានា​បាន​នូវ​គោល​គំនិត​រួម (សង្គតិភាព) និង​សកម្មភាព​រួម (សមានគតិ)...

បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ

មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ និង​យុទ្ធនាការ​មិន​គាំទ្រ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ដើម្បី​លេប​ត្របាក់​ទឹកដី​ខ្មែរ​ទាំងមូល​ដោយ​ជោគជ័យ រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឱ្យ​មេដឹកនាំ​ខ្មែរ​រំលាយ​ពូជសាសន៍​ខ្មែរ​ចោល​ជា​បណ្តើរៗ​តាមរយៈ​នៃ​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នា​ពេលនេះ។ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣...

IDEA TALK៖ តើ​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត នឹង​នាំ​ឱ្យ​កម្ពុជា​ជួប​ហានិភ័យ​អ្វី​ខ្លះ​ទៅ​ថ្ងៃ​អនាគត?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត នឹង​នាំ​ឱ្យ​កម្ពុជា​ជួប​ហានិភ័យ​អ្វី​ខ្លះ​ទៅ​ថ្ងៃ​អនាគត?»។

ប្រធាន​បក្ស​កាន់​អំណាច​ជា​ឪពុក បញ្ជា​ឱ្យ​ចាត់ចែង​កែ​ច្បាប់​ស្តីអំពី​សញ្ជាតិ​ជំនួស​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​កូនបង្កើត

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ផ្តាំ​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថា ៩​ថ្ងៃ​ទៀត រដ្ឋសភា​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​សញ្ជាតិ​ខ្មែរ​ពី​អ្នក​គប់គិត​ជាមួយ​បរទេស។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៥ ថា នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ...

អ្នក​ឃ្លាំមើល៖ ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​របស់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប ព្រោះ​ថា​បើ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​អស់​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ហើយ​នោះ គឺ​មិន​ស្មើ​នឹង​មនុស្ស​ស្លាប់​ផង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង គឺជា​ការ​រំលាយ​ជាតិ​សាសន៍​ខ្មែរ។ លោក​បន្ត​ថា នៅ​ក្នុង​លោក​នេះ​គ្មាន​ប្រទេស​ណា​អនុវត្ត​ច្បាប់​ទៅ​លើ​ពលរដ្ឋ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​បែប​នេះ​ទេ។ លោក​បន្ត​ទៀត​ថា សត្វ​តិរច្ឆាន​ក៏​ចេះ​ថែរក្សា​អម្បូរ​របស់​វា​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​ហើយ បែរជា​មាន​ចិត្ត​ខ្មៅ​អន្យតិរ្ថិយ​លុបបំបាត់​អម្បូរ​ជាតិ​សាសន៍​ខ្លួនឯង​បែប​នេះ គឺ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​ផង។ លោក ម៉ែន ណាត ព្រមាន​ថា...

Latest news

© 2021, ដេលី. All rights reserved.