29 C
Phnom Penh

TAG

ច្រក​របៀង

ជនជាតិ​វៀតណាម​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​របៀង​ខេត្ត​ព្រៃវែង​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ ខណៈ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា ជនជាតិ​វៀតណាម ដែល​កំពុង​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ គ្មាន​សមត្ថកិច្ច​ខ្មែរ​ណា​មួយ​ហ៊ាន​ចាត់​វិធានការ​ទប់ស្កាត់​នោះ​ទេ ខណៈ​ជនជាតិ​ខ្មែរ​ដែល​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ចូល​ទៅ​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់​មិន​ចូល​ដាច់ខាត ទោះ​ពួកគេ​មាន​ឯកសារ​ត្រឹមត្រូវ​ក៏ដោយ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ជនជាតិ​វៀតណាម ដែល​បាន​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ព្រៃវែង ដោយ​ខុស​ច្បាប់​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​នេះ គ្មាន​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់​ហ៊ាន​ទប់ស្កាត់​នោះ​ទេ ហើយ​សកម្មភាព​បែប​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជនជាតិ​វៀតណាម ដែល​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​នេះ ក៏​មិន​មែន​ទើប​តែ​នឹង​កើតមាន​ពេលនេះ​ដែរ...

រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​គ្រប់​ខេត្ត​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​ជា​បន្ទាន់

រដ្ឋមន្ត្រី​ត​ពូជ​នៃ​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​គ្រប់​ខេត្ត បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​នៅ​ពេលនេះ​ជាបន្ទាន់ ដើម្បី​ឱ្យ​ក្រសួង​មហាផ្ទៃ​សិក្សា​ឡើងវិញ​អំពី​នីតិវិធី​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ​សម្រាប់​ខេត្ត​ទាំងនោះ។ លោក ស សុខា ព្រមាន​ថា ក្នុង​ករណី​ច្រក​ទ្វារ​ព្រំដែន​ណា​មួយ​កើតមាន​បញ្ហា​មិន​ប្រក្រតី​បណ្តាល​មកពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​បាន​កំណត់ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។ រដ្ឋមន្ត្រី​ត​ពូជ​នៃ​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​មហាផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នា​ពេល​កន្លង​មក ដូច្នេះ​ក្រសួង​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ...

Latest news