35.9 C
Phnom Penh

TAG

ជនជាតិ​ចិន

ម្ចាស់​ប្រាក់​ដាក់​លុយ​ក្នុង​ធនាគារ Huione រង​របួស​អំឡុង​ពេល​តវ៉ា​ស្វែងរក​ដំណោះស្រាយ​ពី​ធនាគារ​ជាតិ

អតិថិជន​ជា​ម្ចាស់​ទុន​បើក​គណនី​តម្កល់​ប្រាក់​ក្នុង​ធនាគារ ហួយវ័ន្ត ផេ (Huione Pay) ក្រោយ​មក​ដូរ​ឈ្មោះ​ជា H-Pay Service ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ប្រមាណ ១០០​នាក់ បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មេសា រហូត​ដល់​មាន​ជនជាតិ​ចិន​ម្នាក់​បែក​ក្បាល​ហូរ​ឈាម​នៅ​ចិញ្ចើមថ្នល់​ក្រុង​ភ្នំពេញ។ មាន​ស្ត្រី​ខ្មែរ​ម្នាក់​ពី​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម X នៅ​ថ្ងៃទី​២៨ មេសា ថា គាត់​មាន​ប្រាក់​ទុក​ក្នុង​ធនាគារ​នោះ ១​លាន​ដុល្លារ។ ជនជាតិ​ចិន...

អាជ្ញាធរ​កម្ពុជា បណ្ដេញ​ជនជាតិ​ចិន ៣១៩​នាក់​ទៀត​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ទៅ​ប្រទេស​កំណើត​វិញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា ជនជាតិ​ចិន ៣១៩​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា តាមរយៈ​យន្តហោះ​ពិសេស ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​កម្ពុជា ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា។ សាធារណជន​សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ក៏​ច្រើន ការ​បញ្ជូន​ខ្លួន​បណ្តេញ​ចេញ​ក៏​ច្រើន ប៉ុន្តែ​ឧក្រិដ្ឋជន​ឆបោក​នៅតែ​មាន​ក្នុង​ស្រុក​ខ្មែរ​មិន​ចេះ​អស់។ គេ​សួរ​ថា តើ​មាន​ប៉ុន្មាន​សែន​នាក់​ទៅ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​នោះ? អគ្គនាយក​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ការ​បណ្ដេញ​ចេញ​ជនជាតិ​ចិន ទាំងនេះ គឺ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​បោស​សំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​យ៉ាង​ម៉ឺងម៉ាត់ ធ្វើ​យ៉ាងណា ធានា និង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ...

ជនជាតិ​ចិន​និង​វៀតណាម ៦៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៦៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពត ក្រោម​រូបភាព​ប្រើប្រាស់​វិធីសាស្ត្រ​ឆបោក​លួងលោម​ស្នេហា (Romance scam) និង​មាន​គោលដៅ​ឆបោក​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត។ យោង​តាម​របាយការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ និង​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទីតាំង​បន្ទប់ B17-05 ស្ថិត​នៅ​អគារ​ខុនដូរ​វិមាន​កុលាប ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បាន​បុរស​ជនជាតិ​ចិន ជា​ជនសង្ស័យ​ចំនួន...

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ពាណិជ្ជករ​ចិន ១០​នាក់​ដែល​រកស៊ី​បែប​ឧក្រិដ្ឋ​ឆបោក​អនឡាញ​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​ឧក្រិដ្ឋជន​ជនជាតិ​ចិន ជិត ២០​នាក់​ពី​តំបន់​អាស៊ីអាគ្នេយ៍ ៩​នាក់​ពី​ប្រទេស​ភូមា និង ១០​នាក់​ពី​ប្រទេស​កម្ពុជា អនុលោម​តាម​ច្បាប់ Magnitsky Act ដោយ​ហាមឃាត់​ក្រុមហ៊ុន និង​បុគ្គល​ទាំងនោះ​ចូល​ទៅ​កាន់​ទឹកដី​សហរដ្ឋ​អាមេរិក និង​ការ​ជួញដូរ ផ្ទេរ​ប្រាក់កាស​តាម​ធនាគារ​ផង​ដែរ។ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​ក្រៅ​ប្រទេស US Department of the Treasury’s Office of Foreign...

USCC៖ កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​បោកប្រាស់​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ដូច​ប្រទេស​ជិតខាង​ដែរ

គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច​អាម៉េរិក-ចិន រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​បោកប្រាស់​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដូច​ប្រទេស​ថៃ ភូមា ឡាវ និង​ប្រទេស​វៀតណាម ដែរ។ គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​សហរដ្ឋ​អាម៉េរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ថា ប្រតិបត្តិការ​បោកប្រាស់​នៅ​កម្ពុជា​កំពុង​ផ្ទុះ​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​យុទ្ធនាការ​បង្ក្រាប​អំពើ​បោកប្រាស់​ទាំងនោះ​ម្តងម្កាល គឺ​ដើម្បី​កាត់បន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។ ប្រភព​ដដែល...

បុរស​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​ចាប់​ជំរិត​នៅ​កម្ពុជា ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បន្ទាប់ពី​លួច​ឆ្លងដែន​ទៅ​លាក់​ខ្លួន​នៅ​ខេត្ត​ឈុនបុរី

បុរស​ជនជាតិ​ចិន ដែល​ធ្លាប់​រកស៊ី​ឆបោក​តាម​អ៊ីនធឺណិត ចាប់​ជំរិត និង​ធ្វើ​ទារុណកម្ម​ស្ត្រី​ជនជាតិ​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ភ្នាក់ងារ​តម្រួត​ថៃ ផ្នែក​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចាប់​ខ្លួន បន្ទាប់ពី​លួច​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​បាងឡាមុង ខេត្ត​ឈុនបុរី។ តាម​សារព័ត៌មាន​ថៃ The Nation ផ្សាយ​ថ្ងៃ​សុក្រ ទី​២១ ខែ​មីនា ឆ្នាំ​២០២៥ ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​នៃ​កងរាជ​តម្រួត​ថៃ (CCIB) បាន​តាមដាន​អង្កេត​មុខរបរ​រកស៊ី​បែប​ឆបោក​នៅ​ក្នុង​ខេត្ត​ឈុនបុរី ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន កំពុង​លាក់​ខ្លួន​ក្នុង​ភូមិគ្រឹះ​មាន​អាង​ហែល​ទឹក​មួយ ដែល​មាន​ស្ត្រី​ជនជាតិ​ចិន អាយុ ២៧​ឆ្នាំ​ម្នាក់​ជា​ម្ចាស់។ នាយ​កងរាជ​តម្រួត...

មេការ​ជនជាតិ​ចិន​៤​នាក់​កំពុង​រត់​គេច​ខ្លួន​បន្ទាប់ពី​បង្ខាំង​ជនជាតិ​ខ្មែរ​៣​នាក់​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​នៅ​ខេត្ត​ក្រចេះ

នគរបាល​ខេត្ត​ក្រចេះ កំពុងតែ​ស្វែងរក​ចាប់​ខ្លួន​ជនជាតិ​ចិន ចំនួន ៤​នាក់​ដែល​ជា​មេការ​កាស៊ីណូ Gold City ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​ចំនួន ១​ម៉ឺន ៥​ពាន់​ដុល្លារ​ពី​បុគ្គលិក​ខ្មែរ ៣​នាក់ បន្ទាប់ពី​ពួកគេ​បាន​រៀបចំ​គម្រោង​ធ្វើ​បៀ​ឱ្យ​ភ្ញៀវ​ឈ្នះ​លុយ​ពី​ការ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ។ យោង​តាម​សេចក្តី​បំភ្លឺ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្នុង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា បុគ្គល​ឈ្មោះ ខ.ស. បាន​ប្តឹង​មក​សមត្ថកិច្ច​ជំនាញ​កាលពី​ថ្ងៃទី​១០ មីនា អំពី​ករណី​ចាប់​បង្ខាំង​មនុស្ស និង​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​កាស៊ីណូ Gold...

អភិបាលរង​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​២​នាក់​រង​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​កិបកេង​លុយ​ជនជាតិ​ចិន

អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បើក​ការ​ស៊ើបសួរ និង​ប្តឹង​អភិបាលរង​ខេត្ត​កំពង់ស្ពឺ រួម​ជាមួយ​បក្ខពួក ២​រូប​ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​ជនជាតិ​ចិន ចំនួន ៤០​ម៉ឺន​ដុល្លារ ដែល​ជា​ថ្នូរ​នឹង​គម្រោង​រត់ការ​អាជ្ញាបណ្ណ​រ៉ែ ៨០​ម៉ឺន​ដុល្លារ​មិន​បាន​សម្រេច។ សេចក្តី​ប្រកាស​ពី​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ចន្ទ ទី​១០ មីនា បាន​ឲ្យ​ដឹង​ថា លោក ទិត វុទ្ធី អភិបាលរង​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​ម្នាក់​ទៀត គឺ​លោក ហ៊ាវ ខន ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់​ខ្លួន...

ជនបរទេស ២៥៨​នាក់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​អនឡាញ​ត្រូវ​បាន​បង្ក្រាប​ក្នុង​ខេត្ត​មណ្ឌលគិរី

កងកម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ស្នងការ​ខេត្ត​មណ្ឌលគិរី បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​នៅ​អគារ មេគង្គ​៧៤ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដោយ​ឃាត់​ខ្លួន​ជនបរទេស ២៥៨​នាក់ បន្ទាប់ពី​មាន​ការ​រាយការណ៍​ចូល​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​មហាផ្ទៃ។ យោង​តាម​សេចក្តី​រាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ មីនា ថា កាលពី​ថ្ងៃទី​៦ ខែ​មីនា កម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​អគារ មេគង្គ​៧៤ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ឃាត់​ខ្លួន​ជនបរទេស ២៥៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន ចំនួន ២៤៧​នាក់...

ជនជាតិ​ចិន​៣​នាក់​សម្លាប់​នារី​ខ្មែរ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ជនជាតិ​ចិន ៣​នាក់​ដែល​សម្លាប់​នារី​ខ្មែរ រួច​យក​សព​ទៅ​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។ ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា មេខ្លោង​ជនជាតិ​ចិន​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​នារី​ខ្មែរ​ម្នាក់ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ។ លោក​បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ​មាន​មេខ្លោង​ម្នាក់ និង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់ សរុប ៣​នាក់ ត្រូវ​ចាប់​ខ្លួន​បាន​ទាំងអស់។ ប្រភព​ខាងលើ​បាន​ឱ្យ​ដឹង​ថា...

Latest news

© 2021, ដេលី. All rights reserved.