28 C
Phnom Penh

TAG

ជនភៀសខ្លួន

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​តម្រូវ​ឱ្យ​បញ្ជូន​ជន​ភៀសខ្លួន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ទៅ​ប្រទេស​ដើម​វិញ

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន តម្រូវ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ជន​ភៀសខ្លួន​សម្ភាស​ធ្លាក់​លើក​ទី​២ ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ខណៈ​ការ​ស្នាក់នៅ​រង់ចាំ​លទ្ធផល​ក្នុង​ប្រទេស​ជប៉ុន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ថែម​ទៀត។ សារព័ត៌មាន NIKKEI ASIA របស់​ប្រទេស​ជប៉ុន បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​ដែល​បាន​កំណត់​ថា ចំពោះ​ជន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​កំហិត។ ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ នឹង​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​ជន​ភៀសខ្លួន​របស់​ប្រទេស​ជប៉ុន...

សមត្ថកិច្ច​ថៃ​ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​វិញ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ

អាជ្ញាធរ​ថៃ បាន​ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ត្រឡប់​មក​កន្លែង​ស្នាក់នៅ​វិញ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍ និង​ជួយ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ។ សកម្មជន​សង្គម​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មិថុនា អំឡុង​ពេល​លោក​ចេញ​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប៉ុន្តែ​លោក​ត្រូវ​អាជ្ញាធរ​ដោះលែង​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រោយ​អង្គការ​ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍។ ការ​ឃាត់​ខ្លួន​លោក ឆេង ប៊ុនហាក់ នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បន្ត​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​របស់​លោក ហ៊ុន...

អតីត​មន្ត្រី​អាដហុក​ថា ទឹកដី​ថៃ​លែង​ជា​ទី​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​នយោបាយ​ទៀត​ហើយ

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អះអាង​ថា សព្វថ្ងៃ​នេះ ទឹកដី​ថៃ មិន​អាច​ជា​ទី​ជម្រក​មាន​សុវត្ថិភាព​សម្រាប់​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ទៀត​ទេ ប៉ុន្តែ​សកម្មជន​ដែល​បាន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ក៏​មិន​ត្រូវ​បង្ក​ភាព​ស្មុគស្មាញ​ណា​មួយ​ដែល​បង្ក​ការ​លំបាក​ដល់​អង្គការ​ដែល​ជួយ​ពួកគេ​ដែរ មុន​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​ទី​៣។ លោក ស៊ឹង សែនករុណា ដែល​កំពុង​និរទេស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ទឹកដី​អូស្ត្រាលី បាន​លើកឡើង​កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ មិន​ត្រូវ​បង្ក​បញ្ហា​ណា​មួយ​ទេ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ជួយ​ពួកគេ​ឱ្យ​ចេញ​ទៅ​ប្រទេស​ទី​៣ ដោយ​សុវត្ថិភាព។ អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក...

រដ្ឋាភិបាល​ថៃ​រង​ការ​រិះគន់​ពី​ការ​ប្រើ​ផ្សារ​ជួញដូរ​ជនភៀសខ្លួន​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្បែរ​ខាង​ខ្លួន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លាតត្រដាង​ថា ប្រទេស​ថៃ ហាក់ដូចជា​ផ្សារ​ជួញដូរ​មួយ ឬ Swap Mart ដែល​កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដោយ​ចាត់​វិធានការ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​សុវត្ថិភាព​ក្នុង​ការ​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ពួកគេ។ Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា អាជ្ញាធរ​ថៃ កំពុង​ជួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដូចជា​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ភូមា...

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​ដ៏​ធំ​មួយ​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេចខ្ទី​ខណៈ​មេដឹកនាំ​អាស៊ាន​ស្ងប់ស្ងាត់

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​មួយ​កន្លែង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដេស ត្រូវ​អគ្គីភ័យ​ឆាបឆេះ​លេប​ត្របាក់​កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មីនា បណ្ដាល​ឱ្យ​ជនភៀសខ្លួន​យ៉ាង​តិច​ជាង ១​ម៉ឺន ២​ពាន់​នាក់​បាត់បង់​ទីជម្រក។ លោក Emdadul Haque មន្ត្រី​នៃ​អង្គភាព​ពន្លត់​អគ្គីភ័យ​បង់ក្លាដេស ត្រូវ​បាន​សារព័ត៌មាន The Times ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា នេះ​ថា អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ក្នុង​តំបន់​លេខ​១១ នៃ​ជំរំ Kutupalong ក្នុង​ស្រុក Cox Bazar...

ប្រជាជន​ភូមា​រត់​ចោល​ស្រុក​ភូមិ​កើន​១​លាន​នាក់ ខណៈ​ពិភពលោក​បារម្ភ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន

ក្នុង​រយៈកាល​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ឈាន និង​កំពុងតែ​ឈាន​ដល់​ថ្ងៃទី​១០០ ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​នាំ​ឱ្យ​ពិភពលោក​បារម្ភ​អំពី​ការ​នាំ​ទៅ​រក​វិនាសកម្ម​កាន់តែ​អាក្រក់​ឡើង ដោយ​ជន​ភៀសខ្លួន​កើនឡើង​ជាង ៧​លាន​នាក់ និង​ពលរដ្ឋ​បាត់បង់​ទីជម្រក​ជាច្រើន​លាន​នាក់។ មិន​តែប៉ុណ្ណោះ ពិភពលោក​បារម្ភ​ខ្លាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​រុស្ស៊ី និង​អង្គការ​យោធា​ណាតូ ប្រសិនបើ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ុយក្រែន និង​រុស្ស៊ី ធ្លាយ​ដល់​ប្រទេស​ជា​សមាជិក​ណាតូ។ ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ កុម្ភៈ មក​នោះ គឺ​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​រំលង​ភ្នែក​អំពី​វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ធ្លាក់​ក្នុង​របប​សឹក​ដ៏​ឃោរឃៅ​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​នាំ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ជួប​ប្រជុំ​គ្នា​ជា​ញឹកញាប់​រហូត​មាន​ដំណោះស្រាយ​សម្រេច​ព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទៀត​ផង។ តែ​ចំពោះ​ប្រទេស​ភូមា​វិញ...

អាជ្ញាធរ​ថៃ​ដោះលែង​ព្រះសង្ឃ បូរ បេត វិញ​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ក្រុម​សិទ្ធិមនុស្ស​និង UNHCR

អាជ្ញាធរ​ថៃ បាន​សម្រេច​ដោះលែង​ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្មជន​ខាង​កិច្ចការ​សង្គម និង​បរិស្ថាន ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ បន្ទាប់ពី​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ និង​ភ្នាក់ងារ​របស់​អង្គការ UNHCR បាន​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ប្រទេស​ថៃ​ទាន់​ពេលវេលា។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា ករណី​របស់​អតីត​ព្រះសង្ឃ...

UNHCR ខកចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បំភ្លឺ​ជាបន្ទាន់​ពី​អាជ្ញាធរ​ថៃ ទាក់ទង​នឹង​ការ​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ ហើយ​និរទេស​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ជាង​នេះ​ទៅទៀត ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​កំពុង​តាមដាន​ពី​ជោគវាសនា​របស់​អ្នក​ទាំងនោះ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ពេលនេះ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា UNHCR កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​និរទេស​ជនភៀសខ្លួន​បន្ត​ទៀត ព្រោះ​ថា​ពួកគេ​បាន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត UNHCR ក៏​បាន​ដាស់តឿន​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាពិសេស​អាច​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​តាមដាន​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ជាក់​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​ថៃ ផង បញ្ឈប់​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​ទឹកដី​ណា​ដែល​ជីវិត...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ UNHCR បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ខណៈ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ថា​ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រឆាំង​បន្ត​ទៀត​ហើយ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន មិន​អាច​ការពារ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ជិតខាង​ឱ្យ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត បើ​ទោះបីជា​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ។ លោក​បន្ត​ថា ដោយសារតែ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន​រង​ការ​គំរាមកំហែង...

Latest news