31 C
Phnom Penh

TAG

ជា ចាន់ វីងស្ដារស៊ូ

ក្រុម​សហជីព៖ ការ​ចាប់​ឃុំ​ខ្លួន​លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​គប់គិត​រវាង​ថៅកែ​និង​អាជ្ញាធរ​ក្នុង​បំណង​កម្ចាត់​សហជីព​មូលដ្ឋាន

ក្រុម​សហជីព​ព្រមាន​ថា ការ​ចាប់​ខ្លួន​បេក្ខជន​ប្រធាន​សហជីព​កម្ពុជា​ជាប់​ឆ្នោត លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​រៀបចំ​ទុក​ជា​មុន ដោយ​ការ​គប់គិត​គ្នា​រវាង​ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក្នុង​គោលបំណង​កម្ចាត់​សហជីព​មូលដ្ឋាន​របស់​សហព័ន្ធ​សហជីព​កម្ពុជា​កុំ​ឱ្យ​មាន​នៅ​ក្នុង​រោងចក្រ វីង ស្តារ ស៊ូ (Wing Star Shoes Co., Ltd) ប៉ុណ្ណោះ។ សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​សហជីព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២៩ ខែ​មេសា នេះ​ថា ការ​ចាប់​ខ្លួន​លោក...

អង្គការ​សង់ត្រាល់​ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​នៅ​ជប៉ុន ជួយ​តំណាង​សហជីព​ជាប់​ឆ្នោត​ឱ្យ​រួច​ពី​ការ​ឃុំ​ខ្លួន

អង្គការ​សង់ត្រាល់ ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ សម្រេច​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​ធំ​បញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន ឈ្មោះ អាសិក (ASICS) នៅ​ថ្ងៃ​ពុធ ទី​២៨ កុម្ភៈ នេះ ដោយ​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​កាន់​រោងចក្រ វីង​ស្ដារ​ស៊ូ (Wing Star Shoes Co., Ltd) ដើម្បី​ឱ្យ​ដោះលែង​បេក្ខជន​ប្រធាន​សហជីព​ជាប់​ឆ្នោត​លោក ជា ចាន់ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ឲ្យ​មាន​សេរីភាព​វិញ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក...

សង្គម​ស៊ីវិល​ព្រមាន​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​នៅ​ជប៉ុន​ឱ្យ​ពិនិត្យ​លើ​រោងចក្រ វីង​ស្ដារ​ស៊ូ ករណី​រំលោភ​សេរីភាព​សហជីព

សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ព្រមាន​ធ្វើ​លិខិត​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន ឱ្យ​ពិនិត្យ​លើ​ក្រុមហ៊ុន វីង​ស្ដារ​ស៊ូ ប្រសិនបើ​តុលាការ​ខេត្ត​កំពង់ស្ពឺ ធ្វើការ​ចោទ​ប្រកាន់​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព លោក ជា ចាន់ ពី​បទល្មើស​ណា​មួយ និង​គ្មាន​ការ​ដោះលែង​រូបលោក​ទេ​នោះ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា អង្គការ​សង់ត្រាល់​បាន​ប្រមូល​របាយការណ៍​ជាច្រើន​ពី​ភាព​មិន​ប្រក្រតី​មុន​ពេល​ដែល​កម្មករ​រោងចក្រ វីង​ស្តារ​ស៊ូ បង្កើត​សហជីព...

Latest news