31 C
Phnom Penh

TAG

ជំនួយអាមរិក

លោក ហ៊ុន សែន ប្រាប់​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​បញ្ឈប់​បំណង​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​តាមរយៈ​ជំនួយ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ផ្ញើ​សារ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​ប៉ុនប៉ង​ចង់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា តាមរយៈ​ការ​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​បង្ក​អស្ថិរភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា លោក ហ៊ុន សែន លើកឡើង​ថា សូម​កុំ​ចាំ​បាត់​សន្តិភាព ទើប​ស្វែងរក​សន្តិភាព។ ទន្ទឹម​នឹង​នេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​មាន​បទពិសោធន៍​ដឹកនាំ​រដ្ឋាភិបាល​ជាង ៣៨​ឆ្នាំ បាន​ក្រើនរំឮក​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ ដែល​ធ្លាប់​មាន​បំណង​ចង់​លូក​ដៃ​ចូល​ការ​ដឹកនាំ​រដ្ឋាភិបាល​នោះ ឱ្យ​បញ្ឈប់​សកម្មភាព។ លោក...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ជំនួយ​១៨​លាន​ដុល្លារ​របស់​អាមេរិក

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ​ថា ដោយសារតែ​អាមេរិក​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ទើប​អាមេរិក​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​មក​ឱ្យ​ខ្លួន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​កំពុង​បោកប្រាស់​សហរដ្ឋ​អាមេរិក​ដែរ​ថា ខ្លួន​កំពុង​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ហ៊ាន​ទទួល​យក​ជំនួយ ១៨​លាន​ដុល្លារ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

Latest news