28 C
Phnom Penh

TAG

ដេវិដ ឆាណាយវា

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ព្រះសីហនុ

លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ឧសភា យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ»។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ ពី​បទ​ចោទប្រកាន់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់...

តើ​ពលរដ្ឋ​សាមញ្ញ​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​រឿង​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

កិច្ចសម្ភាសន៍៖ តើ​ពលរដ្ឋ​សាមញ្ញ​អាច​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​លើ​ករណី​ជម្លោះ​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

លោក ដេវីដ ចោទ​មន្ត្រី​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​អនុក្រឹត្យ​ឆ្វៀល​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពលរដ្ឋ

លោក ដេវីដ ឆាយណាយវ៉ា ចោទ​ថា​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃ​ឱ្យ​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នោះ​ទេ។ លោក ដេវិដ ឆាយណាយវ៉ា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា ចាប់តាំងពី​រូបលោក​ចូល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មក គណៈមេធាវី​កម្ពុជា​ព្យាយាម​ផ្ដន្ទា​លោក​ជាប់​រហូត...

គណៈមេធាវី​ប្តឹង​លោក ដេវិដ ឆាណាយវា ពី​បទ​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​និង​ជេរប្រមាថ​ជា​សាធារណៈ

គណៈមេធាវី​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ដោយ​ចោទ​ប្រកាន់​លោក ដេវិដ ឆាណាយវា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​ដែល​បាន​ផ្ដល់​យោបល់​ប្រឹក្សា​ផ្នែក​ច្បាប់ ដោយ​ប្រើ​តួនាទី​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​ថា ខ្លួន​បាន​សម្រេច​ប្តឹង​លោក ដេវិដ ឆាណាយវា ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដោយសារតែ​លោក ដេវិដ ឆាណាយវា មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​របស់​ខ្លួន​ទេ តែ​បែរ​ជា​ទាមទារ​ឲ្យ​គណៈមេធាវី​កែតម្រូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន និង​បាន​ប្រមាថ​មក​លើ​ស្ថាប័ន​គណៈមេធាវី​ថែម​ទៀត។ ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ដេវិដ...

គណៈមេធាវី​កម្ពុជា​ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ខុស​ច្បាប់

គណៈមេធាវី​កម្ពុជា ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ភាគី​វិវាទ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ គណៈមេធាវី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក ដេវិដ ឆាណាយវា ពុំ​មាន​សិទ្ធិ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ក្នុង​នាម​ជា​មេធាវី និង​ពុំ​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ដូច្នេះ​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​ទំនាស់​ដីធ្លី មិន​ត្រូវ​បាន​អនុញ្ញាត​ជាដាច់ខាត។ ប្រភព​ដដែល​លើកឡើង​ថា ក្នុង​ករណី​ដែល​លោក ដេវិដ ឆាណាយវា មិន​បញ្ឈប់​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា​លោក​ជា​មេធាវី​ដែល​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ទេ​នោះ...

Latest news