32 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​ពេល​ដែល​តុលាការ​កំពូល​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​ប្រាំ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ​នេះ។ ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​សមាគម​ការពារ​សិទ្ធិមនុស្ស (អាដហុក) ជាដើម បាន​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ ដោយ​រៀបរាប់​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ គឺ​មាន​រយៈពេល...

តុលាការ​កំពូល​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​នេះ

តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» នៅ​ចុង​ខែ​មេសា នេះ។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន...

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​តុលាការ​កំពូល​កម្ពុជា ពិនិត្យ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ស្រប​ពេល​ដែល​តុលាការ​នឹង​ដំណើរការ​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា ទោះ​លោក​មិន​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​សកម្មជន​បរិស្ថាន​ទាំងនេះ​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ជំរុញ​ឱ្យ​តុលាការ​ពិនិត្យ​លើ​សំណុំរឿង​យុវជន​ទាំងនេះ​ឡើងវិញ​ដែរ ព្រោះ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។ លោក​បន្ត​ថា បើ​ជនរងគ្រោះ​ទាំងនោះ​ទទួល​បាន​នូវ​យុត្តិធម៌ តុលាការ​កម្ពុជា​ក៏​នឹង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទទួល​បាន​នូវ​ការ​ជឿជាក់​លើ​ការ​អនុវត្ត​ច្បាប់ និង​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ផង​ដែរ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​ការ​ធ្វើ​ការទូត​ជាមួយ​បក្ស​នយោបាយ​ក្រៅ​ប្រទេស មិនមែន​ជា​អំពើ​ក្បត់​ជាតិ​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្ស និង​លោក កឹម សុខា មាន​ទំនាក់ទំនង​ការបរទេស​ជាមួយ​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក និង​គណបក្ស​អភិរក្ស​និយម (CDU) នៅ​ប្រទេស​អាល្លឺម៉ង់ កន្លង​មក មិនមែន​ជា​ការ​គប់គិត ឬ​ក្បត់​ជាតិ​ខ្មែរ​ឡើយ។ អតីត​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​ភាគី​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត សរសេរ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា ជា​ធម្មតា ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង តែងតែ​មាន​គោលនយោបាយ​ទំនាក់ទំនង​ការបរទេស​រៀងៗ​ខ្លួន ដូច្នេះ​ការ​ចោទ​មេ​បក្ស​ប្រឆាំង​អំពី​បទ​ក្បត់​ជាតិ​ដោយសារ​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រទេស​ជិតខាង គឺជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន។ លោក...

លោក សយ សុភាព ចោទ​លោក កឹម សុខា បាន​លុយ​ពី USAID រាប់​លាន​ដុល្លារ​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌

អគ្គនាយក​កាសែត​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺ​លោក សយ សុភាព ចោទ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​បាន​ទទួល​លុយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) រាប់​លាន​ដុល្លារ​អាមេរិក មុន​នឹង​បង្កើត​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ឈាន​ទៅ​ដល់​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក សយ សុភាព លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា ដោយសារតែ​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ផ្ដល់​លុយ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​បែប​នេះ​ហើយ ទើប​លោក​ចាត់ទុក​ជំនួយ​របស់​អង្គការ​នេះ​ថា​ជា​ជំនួយ​ស្មោកគ្រោក​នោះ។ លោក សយ...

អ្នក​ឃ្លាំមើល​អះអាង​ថា​លោក ដូណាល់ ត្រាំ នឹង​បន្ត​ជំហរ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា

ក្រុម​អ្នក​តាមដាន​សង្គម​អះអាង​ថា អាមេរិក​ដែល​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក នឹង​មិន​បោះបង់​ជំហរ​របស់​ខ្លួន​ឡើយ​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី​ពីរ​របស់​លោក ដូណាល់ ត្រាំ ដោយសារ​អាមេរិក​ចាត់ទុក​ថា​សំណុំរឿង​នេះ​គឺជា​រឿង​នយោបាយ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា អាមេរិក​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ធ្លាប់​បដិសេធ​ថា...

យុវជន​បរិស្ថាន​កញ្ញា ភួន កែវរស្មី ប្ដេជ្ញា​មិន​លើក​ដៃ​សុំទោស​អាជ្ញាធរ​ព្រោះតែ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី សច្ចា​ថា​ទោះបី​កញ្ញា​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ក៏​កញ្ញា​មិន​លើក​ដៃ​សុំទោស​អាជ្ញាធរ ចំពោះ​រឿង​ដែល​ខ្លួន​មិន​បាន​ធ្វើ​ខុស​ជាដាច់ខាត។ អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា (Mother Nature of Cambodia) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មករា នេះ​ថា យុវជន​ខ្មែរ​មិន​តិច​នាក់​ទេ​ដែល​ទទួល​បាន​កម្លាំង​ជំរុញ​ទឹកចិត្ត​ពី​ភាព​ក្លាហាន​របស់​កញ្ញា ភួន កែវរស្មី រួម​ទាំង​អង្គការ​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​សព្វថ្ងៃ​នេះ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The...

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​បួងសួង​ឱ្យ​លោក កឹម សុខា ឆាប់​ទទួល​បាន​សេរីភាព​ឡើងវិញ

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) បួងសួង​សូម​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឆាប់​ទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៥ នេះ ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។ ថ្នាក់ដឹកនាំ សមាជិក និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) បាន​ចេញ​សារ​លិខិត​ជូនពរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ លោក កឹម សុខា កាលពី​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល ក្នុង​ឱកាស​ឆ្នាំ​ថ្មី...

ជនភៀសខ្លួន​នយោបាយ​ខ្មែរ ៦​នាក់​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ក្បត់​ជាតិ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ទាំង ៦​នាក់​ដែល​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​ខ្លួន​មក​ដាក់​ទោស​នៅ​កម្ពុជា កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខុសៗ​គ្នា​ក្រោម​បទ​ចោទ «ក្បត់​ជាតិ» ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​គុក​ពី ៧​ឆ្នាំ​ទៅ ៣០​ឆ្នាំ។ អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ឃៀង សុណាឌីន បាន​បញ្ជាក់​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា នេះ​ថា ជនភៀសខ្លួន​កម្ពុជា​ទាំង ៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខុសៗ​គ្នា​នៅ​ពេល​មក​ដល់​ទឹកដី​កម្ពុជា​ភ្លាម កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ពី​បទ​ចោទប្រកាន់​ក្នុង​បទល្មើស «ក្បត់​ជាតិ» ដែល​អាច​ប្រឈម​នឹង​ការ​ដេក​គុក​ពី ៧​ឆ្នាំ​ទៅ...

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​រំឭក​រឿង​មេ​បក្ស​ខ្លួន​ជាប់​ទោស ក្រោយពី​សហរដ្ឋ​អាមេរិក​មាន​ប្រធានាធិបតី​ថ្មី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្រាយ​បំភ្លឺ​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជាប់​ឆ្នោត​ថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ថា សហរដ្ឋ​អាមេរិក​ជា​មេ​គំនិត​ក្នុង​ការ​គប់គិត​ផ្តួល​រំលំ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា ពេល​លោក...

Latest news

© 2021, ដេលី. All rights reserved.