TAG
បណ្ឌិត មាស នី
ក្រុមឃ្លាំមើល៖ អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចបក្សប្រឆាំងនិងសារព័ត៌មានឯករាជ្យ បើរដ្ឋាភិបាលមិនគោរពច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចគណបក្សប្រឆាំង និងសារព័ត៌មានឯករាជ្យ ប្រសិនបើច្បាប់នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមិនត្រូវបានរដ្ឋាភិបាលគោរពដោយម៉ឺងម៉ាត់ទេនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៦ មិថុនា ថា ការបង្កើតច្បាប់ដើម្បីឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើរបាយការណ៍ជូនរដ្ឋាភិបាលស្ដីពីប្រភពប្រាក់ចំណូលរបស់ពួកគេ មិនមែនជាបញ្ហាចោទសម្រាប់អង្គការសង្គមស៊ីវិលនោះទេ ប៉ុន្តែត្រូវតែធ្វើឡើងតាមនីតិវិធី និងយន្តការសមស្របដែលមានការព្រមព្រៀងគ្នា ជាជាងការចាប់បង្ខំ ដែលជាហេតុធ្វើឱ្យមានការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាល និងក្រុមអង្គការក្រៅរដ្ឋាភិបាលកាន់តែខ្លាំងជាងពេលបច្ចុប្បន្ននេះ។
បណ្ឌិត...
អ្នកឃ្លាំមើល៖ កត្តាចម្បងធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះដោយសារមេដឹកនាំបាត់បង់ក្រមសីលធម៌
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា កត្តាចម្បងដែលនាំឱ្យសីលធម៌សង្គមកម្ពុជាធ្លាក់ចុះ មិនមែនដោយសារតែវប្បធម៌បរទេសហូរចូលនោះទេ ហើយក៏មិនមែនដោយសារពលរដ្ឋជ្រួលជ្រើមនឹងវប្បធម៌បរទេសទាំងនោះដែរ ប៉ុន្តែដោយសារការដឹកនាំរបស់អ្នកនយោបាយធូររលុង និងការបាត់បង់ក្រមសីលធម៌របស់មេដឹកនាំខ្មែរប៉ុណ្ណោះ។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃពុធថា នៅពេលដែលមេដឹកនាំខ្មែរជាមនុស្សដែលគ្មានសីលធម៌ ជាមនុស្សដែលមិនឱ្យតម្លៃនៃការគោរពច្បាប់ ពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នឹងក្លាយជាមនុស្សអាវាសែបាត់បង់នូវមោទនភាពជាតិឯង ហើយងាកទៅរកវប្បធម៌បរទេសពីខាងក្រៅជាងវប្បធម៌ជាតិរបស់ខ្លួន។
លោក សារ៉ូ...
អ្នកឃ្លាំមើល៖ ចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោត នឹងមានការគំរាមកំហែងនិងបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យ
អ្នកឃ្លាំមើលសង្គមនិយាយថា ចាប់ពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការគំរាមកំហែង និងការបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យដែលជាបក្សក្រៅរដ្ឋាភិបាលជាមិនខាន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ ខែមករា នេះថា ដើម្បីធានានូវបរិយាកាសនយោបាយល្អសម្រាប់ការចូលរួមរបស់បក្សនយោបាយទាំងអស់មុនការបោះឆ្នោតមកដល់ ទាល់តែគណបក្សទាំងនោះមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របទៅតាមច្បាប់ដែលមានចែងដូចគ្នា ប៉ុន្តែជាអកុសលសម្រាប់ប្រទេសកម្ពុជា គណបក្សក្រៅរដ្ឋាភិបាលមិនអាចមានលទ្ធភាពពេញក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដូចបក្សកាន់អំណាចឡើយ។
លោកអះអាងថា ការរារាំង...
អ្នកឃ្លាំមើល៖ អ្នកប្រជាធិបតេយ្យបែកបាក់សាមគ្គីគឺកាន់តែនាំឱ្យចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន
ក្រុមអ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា ការបែកបាក់សាមគ្គីជាតិក្នុងស្ថានភាពនយោបាយនៅកម្ពុជាសព្វថ្ងៃនេះ ធ្វើឲ្យអ្នកប្រជាធិបតេយ្យបែកបាក់សាមគ្គីគ្នាចាប់តាំងពីថ្នាក់លើរហូតដល់មូលដ្ឋាន នឹងរុញច្រានឱ្យពួកគេចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ មករា ថា សព្វថ្ងៃនេះចំណុចខ្សោយធំបំផុត និងត្រូវកែប្រែជាបន្ទាន់នោះ គឺអ្នកប្រជាធិបតេយ្យដូចគ្នាងាយនឹងលាបពណ៌គ្នាឯងជាងបក្សកាន់អំណាចទៅទៀត។ សកម្មភាពនេះ នឹងរុញច្រានឱ្យពួកគេចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន ហើយអ្នកឈ្នះ...
ប្រធានវេទិកាពលរដ្ឋអំពាវនាវឱ្យបក្សក្រៅរដ្ឋាភិបាលរួមកម្លាំងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន
ប្រធានវេទិកាពលរដ្ឋ អំពាវនាវឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ស្វែងរកការជួបជជែកគ្នា ដោយសុទ្ធចិត្ត និងស្មារតីជាតិជាមូលដ្ឋាន ដើម្បីបង្កើតកម្លាំងរួបរួមដ៏មានសក្ដានុពលធំមួយទប់ទល់នឹងការបោះឆ្នោតដ៏អាក្រក់ដែលបានកើតមាននៅអាណត្តិទី៥ ឆ្នាំ២០២២ និងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានតាមបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថា ការបង្កើតកម្លាំងរួបរួមនេះ គួរតែធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២២ នេះ ឬកាន់តែឆាប់កាន់តែល្អ ចៀសវាងការខ្ជះខ្ជាយពេលវេលាដូចពេលដែលក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោក គឹម សុខ...
អ្នកវិភាគនិងអ្នកឃ្លាំមើលសង្គមប្រតិកម្មចំពោះសារនយោបាយរបស់លោក សុខ ឥសាន
ពលរដ្ឋនៅលើបណ្ដាញសង្គម និងអ្នកវិភាគនយោបាយ ប្រតិកម្មចំពោះការថ្លែងរិះគន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលចំអកឱ្យអ្នកដែលចាត់ទុកសហរដ្ឋអាមេរិកថាជាបិតាប្រជាធិបតេយ្យ និងជាប្រទេសដែលជឿនលឿនផ្នែកការគោរពសិទ្ធិមនុស្ស។
សារនយោបាយរបស់លោក សុខ ឥសាន ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា នេះ ក្រោយពីលោកបានតិះទៀនអ្នកសរសើរសហរដ្ឋអាមេរិកថាជាប្រទេសដែលល្អឯកលើសគេក្នុងពិភពលោក។
ពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា វាពិតជាគួរឱ្យសោកស្តាយណាស់ដែលអ្នកនាំពាក្យចាស់វស្សារូបនេះអាចប្រើប្រាស់ភាសាដែលពិបាកទទួលយកដូច្នេះ។ ប្រភពបន្ថែមទៀតថា ប្រសិនបើអ្នកនយោបាយបន្តសាបព្រោះ និងប្រើភាសាអសុរោះបែបនេះ វានឹងនាំឱ្យមានផលនៃវប្បធម៌មិនល្អនៅក្នុងសង្គម។
ចំណែកលោក...
លោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នកវិភាគនយោបាយម្នាក់ទាក់ទងនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមតាមចាប់ខ្លួនអ្នកវិភាគនយោបាយសង្គមម្នាក់ទាក់ទងទៅនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស ថាសូមកុំគិតថារដ្ឋាភិបាលរបស់លោកមិនហ៊ានវ៉ៃខ្នោះរូបគេឱ្យសោះ ទោះពាក់កណ្តាលអាធ្រាត្រក៏សមត្ថកិច្ចអាចអនុវត្តការចាប់ខ្លួននេះបានដែរ។
លោក ហ៊ុន សែន គំរាមចាប់ខ្លួនបែបនេះ ទំនងជាសំដៅដល់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលធ្លាប់បានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងប្រកាសឱ្យមានការចូលបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលយកគំរូតាមប្រទេសភូមា កាលពីពេលកន្លងទៅ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 សម្រាប់កុមារនៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តុលាការបានចេញដីកាចាប់ខ្លួនរួចហើយ...
បណ្ឌិត មាស នី ថាក្រសួងសុខាភិបាលគួរពិនិត្យការបើកប្រាក់បេសកកម្មបុគ្គលិកឱ្យត្រឹមត្រូវ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា គួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់បេសកកម្មដល់បុគ្គលិកសុខាភិបាលដែលកំពុងប្រតិបត្តិការទប់ស្កាត់ការឆ្លងវីរុស Covid-19 និងពិនិត្យគុណភាពម្ហូបអាហារសម្រាប់អ្នកជំងឺផងដែរ ចៀសវាងអំពើពុករលួយកើតមានក្នុងពេលអនុវត្ត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែមិថុនា ថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានត្រីងៀតកំពុងតែឆ្លៀតពងយ៉ាងពេញទំហឹង ដោយសារមានបុគ្គលិកសុខាភិបាលខ្លះកំពុងតែព្យាយាមកេងប្រវ័ញ្ចធ្វើមានធ្វើបាននៅពេលដែលមនុស្សដទៃទៀតកំពុងរងទុក្ខដោយសារវិបត្តិសកលមួយនេះ។
លោកអះអាងថា នៅអង្គភាពខ្លះមានការគាបសង្កត់កើនឡើងដោយមានអ្នកតាមកាត់យកភាគរយពីអ្នកប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក ទោះអ្នកទាំងនោះបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយព្យាបាលអ្នកជំងឺ Covid-19 គ្មានពេលសម្រាកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា តាមដាន និងស្រាវជ្រាវមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តល្មើសទៅនឹងវិធានការរដ្ឋបាលនានារបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ...