TAG
បទចោទញុះញង់
តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់គុក១៨ខែនិងសងជំងឺចិត្តជាង១ម៉ឺនដុល្លារដល់រដ្ឋាភិបាល
សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ និងសងជំងឺចិត្តចំនួន ៥០លានរៀល ឬស្មើនឹង ១២៥០០ដុល្លារទៅរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរឿងឃាតកម្មលើបណ្ឌិត កែម ឡី។
ក្នុងពាក្យបណ្ដឹង លោក គី តិច មេធាវីការពារក្ដីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានប្ដឹងលោក គឹម សុខ កាលនោះដោយទាមទារសំណងជំងឺចិត្តចំនួន ១០០លានរៀលពីបទ...
តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក គឹម សុខ នៅខែមករាឆ្នាំ២០២៣
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងសំណុំរឿងលោក គឹម សុខ អ្នកវិភាគនយោបាយ និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ខាងមុខ ខណៈសវនាការជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌនេះមិនមានវត្តមានជនជាប់ចោទឡើយ។
ការសម្រេចនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេក សុជាតិ បានបើកសវនាការជំនុំជម្រះសំណុំរឿង «អំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយមិនមានវត្តមានជនជាប់ចោទទាំង ៣នាក់។
ជនជាប់ចោទទាំង ៣នាក់ក្នុងនោះមានលោក គឹម សុខ...
តុលាការបើកសវនាការសំណុំរឿងលោក គឹម សុខ ពាក់ព័ន្ធបទចោទបរិហារកេរ្តិ៍ និងញុះញង់
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី៥ ធ្នូ បានបើកសវនាការសំណុំរឿងអ្នកវិភាគនយោបាយ លោក គឹម សុខ ពាក់ព័ន្ធបទ «បរិហារកេរ្តិ៍ និងញុះញង់» ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយជុំវិញឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ បានបន្តបើកសវនាការដោយអវត្តមានជនជាប់ចោទលោក គឹម សុខ ខណៈមេធាវី គឺលោក...
តុលាការនឹងបើកសវនាការសំណុំរឿងលោក គឹម សុខ អ្នកវិភាគនយោបាយនៅថ្ងៃទី៥ខែធ្នូ
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងអ្នកវិភាគនយោបាយ លោក គឹម សុខ និងមនុស្ស ២នាក់ទៀតនៅដើមខែធ្នូ ខាងមុខនេះ ពាក់ព័ន្ធនឹងបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។
សំណុំរឿង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដែលតុលាការចោទប្រកាន់លើលោក គឹម សុខ នឹងត្រូវបើកសវនាការនៅថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលមានមេធាវីការពារក្ដី គឺលោក ជូង ជូងី។
ខណៈសំណុំរឿង «ញុះញង់»...