27.4 C
Phnom Penh

TAG

បាក់ឌុប

អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាង​សាជាថ្មី​ថា​គ្មាន​ការ​បែកធ្លាយ​វិញ្ញាសា​មុន​ប្រឡង​បាក់ឌុប​ទេ

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ប្រកាស​សាជាថ្មី​ថា​មិន​មាន​ការ​បែកធ្លាយ​វិញ្ញាសា​គណិតវិទ្យា​មុន​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នោះ​ទេ ចំពោះ​ឯកសារ​ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ត្រូវ​បាន​បត់ និង​លា​យក​មក​បង្ហោះ​ក្រោយ​ម៉ោង​ប្រឡង។ សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី ACU ចេញ​ផ្សាយ​ថ្ងៃទី​៧ កញ្ញា បាន​ឲ្យ​ដឹង​ថា ក្រោយ​ស៊ើបអង្កេត​លើ​ករណី​ការ​បង្ហោះ​រូបថត​ចម្លង​ដែល​យល់​ថា​ជា​វិញ្ញាសា​គណិតវិទ្យា​អស់​រយៈពេល ១០​ថ្ងៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ រក​មិន​ឃើញ​ថា​វិញ្ញាសា​គណិតវិទ្យា​ត្រូវ​បាន​បែកធ្លាយ​មុន​ម៉ោង​ប្រឡង​នោះ​ទេ។ ករណី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យល់​ថា មាន​ការ​បែកធ្លាយ​វិញ្ញាសា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ សម័យ​ប្រឡង ២៨ សីហា ក្រុម​ការងារ​បាន​យកចិត្ត​ទុកដាក់​ស្រាវជ្រាវ​លើ​ករណី​ការ​ធ្លាយ​វិញ្ញាសា​គណិតវិទ្យា​មុន​ម៉ោង​ប្រឡង ដើម្បី​ឱ្យ​ដឹង​ប្រាកដ​ថា​មាន​មែន​ពិត ឬ​មិន​មាន។ បន្ទាប់ពី​ចំណាយ​ពេល​ស៊ើបអង្កេត​អស់​រយៈពេល ១០​ថ្ងៃ ពី​ថ្ងៃទី​២៩...

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា​វិញ្ញាសា​គណិតវិទ្យា​អំឡុង​ប្រឡង​បាក់ឌុប​មាន​លទ្ធភាព​បែកធ្លាយ​ពិត​មែន

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) អះអាង​ថា វិញ្ញាសា​គណិតវិទ្យា​អំឡុង​សម័យ​ប្រឡង​បាក់ឌុប កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៥ មាន​លទ្ធភាព​បែកធ្លាយ​ក្រោយ​ដំណាក់កាល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន បាន​ពិនិត្យ​រួច ខណៈ​ម្ចាស់​គណនី Facebook និង TikTok ចំនួន ៦​នាក់​ដែល​បាន​បង្ហោះ​ពី​ការ​លេច​ធ្លាយ​កន្លង​មក មិនមែន​ជា​បុគ្គល​បំពុល​សង្គម​នោះ​ឡើយ ប៉ុន្តែ​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ជូនដំណឹង​ឱ្យ​មាន​ការ​ស្រាវជ្រាវ បកស្រាយ និង​ដោះស្រាយ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​១ ខែ​កញ្ញា...

បេក្ខជន​ជាង ១​សែន ៣​ម៉ឺន​នាក់​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២៤

បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​ជាង ១​សែន​នាក់ បាន​តម្រង់​ជួរ​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​កាត់​ថា បាក់ឌុប ក្នុង​មណ្ឌល​ប្រឡង​ជាង ២០០​មណ្ឌល និង​ជាង ៥​ពាន់​បន្ទប់ នៅ​ទូទាំង ២៥​រាជធានី​ខេត្ត ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃទី​៨ និង​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០២៤ នេះ។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​បែងចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ក្នុង​នោះ ផ្នែក​នីមួយៗ​ត្រូវ​ដំណើរការ​លើ​វិញ្ញាសា ៧​មុខវិជ្ជា​ដូច​គ្នា ដែល​ត្រូវ​ចែកចាយ​ទៅ​តាម​បន្ទប់​ប្រឡង​នៅ​ទូទាំង​ប្រទេស។...

ក្រសួង​អប់រំ​សម្រេច​ពន្យារ​ពេល​ប្រឡង​បាក់ឌុប​ដើម្បី​សម្រួល​ដល់​ការ​ប្រជុំ​អាស៊ាន

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​សម្រេច​ពន្យារ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ទៅ​ថ្ងៃទី​២១ និង​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វិញ ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ដែល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ។ យោង​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ចៀស​ការ​រំខាន​នានា​ដល់​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ដែល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ និង​ដើម្បី​ធានា​ថា​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្រសួង​សម្រេច​ពន្យារ​ពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទៅ​ថ្ងៃទី​២១...

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អះអាង​ពី​ការ​រឹត​បន្តឹង​ការ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២១

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អះអាង​ពី​ការ​រឹត​បន្តឹង​សន្តិសុខ​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ នៅ​តាម​មណ្ឌល​ប្រឡង​សម្រាប់​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២១ នេះ។ ថ្លែង​ប្រាប់​ក្រុម​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ធ្នូ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​ទុតិយភូមិ ឬ​បាក់ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០២១ នេះ ក្រសួង​បាន​រៀបចំ​សណ្ដាប់ធ្នាប់ និង​រឹត​បន្តឹង​សន្តិសុខ​តឹងរ៉ឹង​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ។ នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប លោក ហ៊ុន សែន...

ក្រសួង​អប់រំ​ប្រកាស​ពន្យារ​ពេល​ប្រឡង​បាក់ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០២១

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពន្យារ​ពេល​ប្រឡង​សម្រាប់​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០២១ នេះ ដើម្បី​ជំរុញ​ឱ្យ​សិស្ស​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ទទួល​យក​លទ្ធផល​ឱ្យ​កាន់តែ​ល្អ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​សាទរ និង​ការ​ព្រួយបារម្ភ​អំពី​ការ​ពន្យារ​ពេល​នេះ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ​មើល​លើ​ការ​ពន្យារ​ពេល​ប្រឡង​របស់​សិស្ស​ទុតិយភូមិ ដើម្បី​ទុក​ឱកាស​ឱ្យ​សិស្ស​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២១ នេះ...

Latest news

© 2021, ដេលី. All rights reserved.