TAG
បាតុកម្ម
សកម្មជនបរិស្ថានទាមទារឱ្យលោកជា សុផារ៉ាលាងលែងពីតំណែងជាប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរ
សកម្មជនបរិស្ថានទាមទារឱ្យលោកជា សុផារ៉ាលាងលែងពីតំណែងប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរ ព្រោះមន្រ្តីជាន់ខ្ពស់រូបនេះ គ្មានសមត្ថកិច្ចទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលសមុទ្រនៅខេត្តព្រះសីហនុ។
លោកឌី វិជ្ជាការពារឪពុកក្មេករបស់លោកថា មិនបានសម្លាប់ ឪពុកបង្កើតរបស់លោកនោះទេ
កូនប្រុសបង្កើតរបស់លោកហុក ឡងឌីបានថ្លែងការពារឪពុកក្មេករបស់លោកគឺលោកហ៊ុន សែនថា មិនបានសម្លាប់លោកឪពុកបង្កើតរបស់លោកនោះទេ។
អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ៥នាក់ត្រូវបានប្រមុខរដ្ឋស្តីទីផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ
ប្រមុខរដ្ឋស្តីទីលោកសាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិចំនួនប្រាំរូប ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោករ៉ុង ឈុន ត្រូវតុលាការកោះហៅឱ្យចូលខ្លួនបំភ្លឹជាលើកទី២ជុំវិញករណីប្តឹងក្រសួងអប់រំ
តុលាការរបបក្រុងភ្នំពេញបានចេញដីកាកោះហៅលោករ៉ុង ឈុនជាលើកទី២ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនាខាងមុខករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់កាលពីឆ្នាំមុន។
អតីតបុគ្គលិកThe Cambodia Dailyធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធដល់មរណភាពរបស់ចាងហ្វាងកាសែតនេះ
ក្រុមសង្គមស៊ីវិលនិងក្រុមអតីតបុគ្គលិករបស់កាសែត The Cambodia Dailyរាប់រយនាក់កាលពីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃនេះបាននាំគ្នាធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីរាប់បាតឧទិ្ទសកុសលផលបុណ្យដល់លោកBernard Krisherចាងហ្វាងកាសែតThe Cambodia Dailyនៅក្នុងសង្កាត់ច្បារអំពៅ ទីក្រុងភ្នំពេញ។
កម្មវិធី Idea Talk៖ហេតុអ្វីតំណាងរាស្រ្តមួយចំនួនរបស់គណបក្សសង្រ្គោះជាតិសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែន?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី១៩មីនាឆ្នាំ២០១៩។
លោកសោ ចាន់ដេតថា លោកនឹងលក់នំបញ្ចុកយកប្រាក់ទៅឱ្យលោកហ៊ុន សែន សម្រាប់ជាសំណងនៃការប្តឹង
អតីតសមាជិកព្រឹទ្ធសភាតូតាគណបក្សសម រង្ស៊ី និងជាមន្ត្រីគណបក្សសង្រ្គោះជាតិ លោកសោ ចាន់ដេតបានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា លោកនឹងលក់នំបញ្ចក់ដើម្បីយកប្រាក់ទៅឱ្យលោកហ៊ុន សែនសម្រាប់ទិញថ្នាំ។
កម្មវិធី Idea Talk៖ការវិវឌ្ឍខាងផ្នែកព្រះពុទ្ធសាសនាខ្មែរក្នុងទីក្រុងPhiladelphiaរដ្ឋPennsylvaniaស.រ.អា.
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី១៨មីនាឆ្នាំ២០១៩។
អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ៥នាក់ទៀត នាំគ្នាដាក់លិខិតសុំសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែន
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន៥រូបបន្ថែមទៀតបាននាំគ្នាដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយពីរបបលោកហ៊ុន សែន។
លោកហ៊ុន សែនជំរុញឲ្យមន្រ្តីពិធីការជំរុះមន្រ្តីដែលហែហមលោកក្នុងពិធីផ្សេងៗ
លោកហ៊ុន សែនបានជំរុញឲ្យមានការកាត់បន្ថយចំនួនក្រុមមន្រ្តីដែលតែងអែបអប និងហែហមលោកក្នុងពិធីថ្លែងសុន្ទរកថាផ្សេងៗ។ ជាងនេះទៅទៀតលោកបានបន្ទោសអាជ្ញាធរដែនដីទាំងអស់ថា មិនត្រូវមកចំណាយពេលអង្គុយស្តាប់លោកនៅតាមពិធីផ្សេងៗនោះទេ។