27.3 C
Phnom Penh

TAG

ពលករ​ចំណាកស្រុក

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើការ​ក្នុង​ប្រទេស​ថៃ រង​នូវ​ការ​រើសអើង​ពី​ពលរដ្ឋ​ថៃ ក្រោយពី​ផ្ទុះ​បញ្ហា​ព្រំដែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ បាន​រង​នូវ​ការ​រើសអើង​ពី​ពលរដ្ឋ​ថៃ ក្រោយពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ប្រឈមមុខ​ដាក់​គ្នា​លើ​បញ្ហា​ព្រំដែន។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០៩ មិថុនា ថា ក្រោយ​ផ្ទុះ​ជម្លោះ​នៅ​តាម​តំបន់​ព្រំដែន ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ជនជាតិ​ថៃ មាក់ងាយ និង​រើសអើង ដោយ​ចោទប្រកាន់​ថា​ពូជ​ខ្មែរ​ជា​ពូជ​ចោរ​លួច​ទឹកដី​ថៃ។ លោក...

ពលរដ្ឋ​ខ្មែរ ៣០០​នាក់​ចាញ់បោក​មេខ្យល់​ជិត ១​លាន​ដុល្លារ​ដែល​សន្យា​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ បង្ហាញ​ថា ជនរងគ្រោះ ៤៨​នាក់​បាន​ចាញ់បោក​មេខ្យល់​នាំ​ពលករ​ទៅ​ប្រទេស​កូរ៉េខាងត្បូង អស់​ទឹកប្រាក់​ជាង ២០​ម៉ឺន​ដុល្លារ​អាមេរិក (២៣​ម៉ឺន​ដុល្លារ) ក្នុង​ចំណោម​ជនរងគ្រោះ ៣០០​នាក់ ដែល​គិត​ជា​ទឹកប្រាក់​សរុប គឺ​មាន​ចំនួន​ជិត ១​លាន​ដុល្លារ​អាមេរិក (៧៥​ម៉ឺន​ដុល្លារ)។ អង្គការ​សង់ត្រាល់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា ជនរងគ្រោះ​មកពី​រាជធានី​ខេត្ត​ចំនួន ១០ ដូចជា​ខេត្ត​ព្រៃវែង តាកែវ កំពត...

សាកសព​ពលករ​ខ្មែរ ២​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ​ក្រោម​អគារ​បាក់​រលំ​ក្នុង​ប្រទេស​ថៃ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាង​ថា សាកសព​ពលករ​ខ្មែរ ២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​រក​ឃើញ​បន្ថែម​ទៀត​នៅ​ថ្ងៃទី​១៤ ឧសភា នេះ ដែល​ជាប់​នៅ​ក្រោម​អគារ​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ចុងខែ​មីនា កន្លង​ទៅ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​មរណភាព​នៃ​ពលករ​ខ្មែរ​ដែល​បណ្តាល​មកពី​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សាកសព​ប្តី​ប្រពន្ធ​ពលករ​ខ្មែរ ២​នាក់​ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ទើប​នឹង​ត្រូវ​បាន​រក​ឃើញ​ក្នុង​គំនរ​អគារ​បែកបាក់​នៅ​ថ្ងៃទី​១៤ ឧសភា នេះ និង​កំពុង​ត្រៀម​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ប្រភព​ដដែល​អះអាង​ថា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​មក​លេង​ស្រុកកំណើត ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​មក​លេង​ស្រុកកំណើត ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ បើ​មិន​ដូច្នេះ​ទេ វីសា​ការងារ ឬ​ត្រា​អនុញ្ញាត​ការងារ Non-Immigration ឬ​ហៅ L-A Visa (NON-L-A) លើ​លិខិត​ឆ្លងដែន​របស់​ពួកគេ នឹង​ត្រូវ​ខូច​ដែល​មិន​អាច​ឱ្យ​ពលករ​ទាំងនោះ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​បាន​ឡើយ។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ មេសា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៥ នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​សំណង់​អគារ​ចាស់ៗ ក្រោយពី​ទទួល​ចំហាយ​រញ្ជួយ​ដី​កម្រិត​ទាប

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​ចាស់ៗ បន្ទាប់ពី​កម្ពុជា​ទទួល​ចំហាយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​ទាប​ពី​ប្រទេស​ជិតខាង បន្ទាប់ពី​លោក​បាន​សង្កេត​ឃើញ​សោកនាដកម្ម​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ភូមា ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​មរតក​តេជោ កាលពី​ថ្ងៃទី​៧ ខែ​មេសា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​សង្កាត់ ខណ្ឌ ស្រុក ខេត្ត ក្រុង ធ្វើការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ម៉ត់ចត់​ទៅ​លើ​គុណភាព និង​ស្តង់ដា​សំណង់។ ប្រភព​ដដែល​អះអាង​ថា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា ជួយ​ពលករ​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ឱ្យ​បាន​ឆាប់​រហ័ស

សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ បន្ត​ជួយ​សង្គ្រោះ​ដល់​ពលករ​បរទេស​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ឲ្យ​បាន​ឆាប់​រហ័ស ដោយ​គ្មាន​ការ​រើសអើង និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​សាច់ញាតិ និង​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ដើម្បី​កាត់បន្ថយ​ទុក្ខ​លំបាក​ផ្សេងៗ។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ មេសា នេះ​ថា ក្រោយពី​ករណី​បាក់​រលំ​អគារ​នៅ​ទីក្រុង​បាងកក អស់​រយៈពេល ១១​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៨ ខែ​មីនា រហូត​ដល់​ពេលនេះ បងប្អូន​សាច់ញាតិ​ពលករ​ចំនួន ២​គ្រួសារ​ដែល​ធ្វើការ​នៅ​ក្នុង​អគារ​បាក់​រលំ គឺ​អ្នកស្រី ឆាយ សុភ័ណ...

ក្រុម​បណ្ដាញ​ការងារ​ផ្នែក​ពលករ​ថា​កម្មករ​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ថៃ អាច​នឹង​ពិបាក​ទទួល​ជំនួយ

ក្រុម​បណ្ដាញ​ការងារ​ផ្នែក​ពលករ (Migrant Working Group) លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ក្រសួង​ការងារ មិន​មាន​ប្រព័ន្ធ​ផ្តល់​ជំនួយ​ដែល​ល្អ​នៅ​នឹង​កន្លែង នោះ​អាច​នឹង​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ធំ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ អាច​នឹង​មិន​ទទួល​បាន​ជំនួយ។ ក្រុម​បណ្ដាញ​ការងារ​ផ្នែក​ពលករ បាន​ចេញ​របាយការណ៍​ជុំវិញ​ការ​បាក់​រលំ​អគារ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​១ មេសា នេះ​ថា ក្រសួង​ការងារ​ជា​រឿយៗ​ផ្ដោត​ការ​ទាក់ទង​របស់​ខ្លួន​តែ​ជាមួយ​និយោជក​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ រហូត​មក​ដល់​ពេលនេះ ក្រសួង​ការងារ​មិន​ទាន់​មាន​ទំនាក់ទំនង​ច្បាស់លាស់​ជាមួយ​កម្មករ​នៅឡើយ​ទេ។ ប្រភព​ដដែល​អះអាង​ថា យោង​តាម​ទិន្នន័យ​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ ពលករ​ចំណាកស្រុក​ធ្វើការ​សំណង់​នៅ​ក្នុង​ប្រទេស​ថៃ មាន​ចំនួន​សរុប​ជាង ៦​សែន​នាក់...

លោក ហ៊ុន ម៉ាណែត ចូល​បច្ច័យ ១​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព​ពលករ​ម្នាក់​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ថៃ

លោក ហ៊ុន ម៉ាណែត និង​ភរិយា​ចូលរួម​បច្ច័យ​ចំនួន ១​ម៉ឺន​ដុល្លារ​ជូន​ក្រុម​គ្រួសារ និង​រៀបចំ​ពិធី​បុណ្យ​សព​លោក មាស សាវ៉ាង ដែល​ទទួល​មរណភាព​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​ខ្មែរ ៤​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​គំនរ​អគារ​ដែល​ដួល​រលំ​កាលពី​ថ្ងៃទី​២៨ ខែ​មីនា នៅឡើយ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា បច្ច័យ​ទាំងនោះ​ត្រូវ​បាន​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ ប្រគល់​ជូន​គ្រួសារ​សព​លោក មាស សាវ៉ាង ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី​១...

ក្រសួង​ការងារ​កម្ពុជា​ផ្តែផ្តាំ​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្តាប់​បញ្ជា​អាជ្ញាធរ​ថៃ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីនោះ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ណែនាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ថៃ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បន្ទាប់ពី​ទីក្រុង​បាងកក បាន​រង​នូវ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិចទ័រ។ អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​ថ្ងៃទី​២៨ មីនា នេះ មិន​ទាន់​ទទួល​ព័ត៌មាន​ថា​មាន​ពលករ​ខ្មែរ​រងគ្រោះ​ពី​ករណី​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ នៅឡើយ។ លោក​ថា បច្ចុប្បន្ន ស្ថានទូត​កម្ពុជា​កំពុង​តាមដាន និង​សហការ​ជាមួយ​អាជ្ញាធរ​របស់​ប្រទេស​ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ...

ធនាគារ​ជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​បង្កើត​បណ្ដាញ​ផ្ញើ​ប្រាក់​ឆ្លងដែន​ថ្មី

ពលករ​ធ្វើ​ចំណាកស្រុក​ចង់​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​ឯ​ស្រុក ធនាគារ​ជាតិ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន បង្កើត​បណ្ដាញ​ផ្ញើ​ថ្មី​មួយ​ទៀត។ តាម​ប្រភព​ព័ត៌មាន​ខាង​បច្ចេកវិទ្យា TechNode ឬ TNGlobal ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​រួម​ដៃ​នឹង​ក្រុមហ៊ុន​ចិន ឈ្មោះ UnionPay International (UPI) បាន​ផ្តើម​ដំណើរការ​វិធី​ផ្ញើ​ប្រាក់​ឆ្លងដែន​ជា​ផ្លូវការ​សម្រាប់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃឡង់ដ៍។ តាម​ប្រភព​ព័ត៌មាន​ដដែល ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ វិធី​ថ្មី​ឈ្មោះ​ថា បាគង​ផ្ញើ​ប្រាក់​ចេញ គេ​គ្រាន់តែ​ឆូត​អត្តសញ្ញាណប័ណ្ណ ហៅថា Bakong Scan UnionPay...

Latest news

© 2021, ដេលី. All rights reserved.