TAG
ពុង ឃាវសែ
ពលរដ្ឋរងផលប៉ះពាល់ដីធ្លីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីស្នើរដ្ឋសភាអន្តរាគមន៍ជួយដោះស្រាយសំណងសមរម្យ
ពលរដ្ឋមកពីឃុំចំនួន៤ ក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ដែលរងផលប៉ះពាល់ដីធ្លីដោយគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (OCIC) បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា ដើម្បីសុំឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យដោះស្រាយសំណងដីធ្លីសមរម្យដល់ពួកគេ។
ប្រជាពលរដ្ឋប្រហែល ១០០នាក់មកពីឃុំចំនួន៤ នៅខេត្តកណ្ដាល និងខេត្តតាកែវ បាននាំគ្នាមកប្រមូលផ្ដុំនៅមុខរដ្ឋសភា រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិឱ្យស្ថាប័ននេះជួយជំរុញទៅរដ្ឋាភិបាលដោះស្រាយរឿងដីធ្លីពួកគេ។
ក្នុងខ្លឹមសារញត្តិដែលប្រជាពលរដ្ឋមកពីខេត្តកណ្ដាល និងខេត្តតាកែវ ដាក់ទៅរដ្ឋសភា នាថ្ងៃសុក្រ ទី១៧ ធ្នូ នេះ បានឱ្យដឹងថា តម្លៃដីដែលតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាន និងសមត្ថកិច្ចកំណត់ក្នុង ១ម៉ែត្រការ៉េតម្លៃ ៨ដុល្លារនេះ...
អាជ្ញាធររាជធានីភ្នំពេញយកគ្រឿងចក្រឈូសកម្ទេចភោជនីយដ្ឋានមួយកន្លែង
អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចចម្រុះរាប់សិបនាក់ និងប្រជាការពាររាប់រយនាក់ ប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសកម្ទេចភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុងខណ្ឌជ្រោយចង្វារ ជាប់ច្រាំងទន្លេខាងកើតក្បែរស្ពានមិត្តភាពកម្ពុជា-ជប៉ុន។
ពលរដ្ឋម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះបានប្រាប់ The Cambodia Daily នៅថ្ងៃទី១០ ខែមិថុនា ថា សមត្ថកិច្ចបានចុះបិទផ្លូវ និងវាយកម្ទេចភោជនីយដ្ឋានឈ្មោះដីមាស ទំហំជិត ២ហិកតារ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បំណងយកដីប្រគល់ជូនក្រុមហ៊ុន OCIC...
ពលរដ្ឋជាង៦០គ្រួសារត្រៀមតវ៉ាទាមទារដោះស្រាយទំនាស់ដីស្រែជាមួយក្រុមហ៊ុនឧកញ៉ា ពុង ឃាវសែ
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកណ្តាល កំពុងប្រមូលគ្នាចេញតវ៉ាទាមទារឱ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីរវាងអ្នកភូមិជាង ៦០គ្រួសារជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វាលយន្តហោះថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលបានប៉ះពាល់ដីស្រែចម្ការរបស់ពួកគាត់។ក្រុមពលរដ្ឋទាំងនោះបានបោះតង់សង់ខ្ទមនៅតំបន់ដីមានជម្លោះនៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងខ្លះទៀតនៅតាមដងផ្លូវ ដើម្បីតៀមតវ៉ារកដំណោះស្រាយឲ្យបានសមរម្យសម្រាប់គ្រួសារពួកគាត់។តំណាងពលរដ្ឋឱ្យដឹងថា មូលហេតុដែលអ្នកភូមិនាំគ្នាធ្វើបែបនេះ គឺដោយសារតែអាជ្ញាធរដែលពាក់ព័ន្ធ មិនអើពើរកដំណោះស្រាយចំពោះទុក្ខកង្វល់រួមរបស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ។តំណាងពលរដ្ឋដដែលបានបញ្ជាក់ទៀតថា ដីស្រែចម្ការទាំងនោះជាដីកេរដូនតារបស់ពួកគាត់ ដែលបានអាស្រ័យផលជាង ៤០ឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវបានក្រុមហ៊ុនហាមឃាត់ និងរារាំងមិនឱ្យពួកគាត់ចូលទៅធ្វើស្រែបង្កបង្កើនផលចិញ្ចឹមជីវិតលើដីនៅតំបន់នោះជាច្រើនឆ្នាំមកហើយ។រីឯការហាមឃាត់នេះ គឺខាងភាគីក្រុមហ៊ុនមិនទាន់មានគោលការណ៍ច្បាស់លាស់ផ្តល់សំណងសមរម្យដល់អ្នកភូមិនៅឡើយទេ។អ្នកភូមិអំពៅព្រៃ បានស្រែកទាមទារយុត្តិធម៌ជាង...