31 C
Phnom Penh

TAG

ពេជ្រ ធារ៉េត

UN សោកស្ដាយ​ចំពោះ​តុលាការ​កម្ពុជា​មិន​បាន​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​និង​ជនរងគ្រោះ​ដែល​ស្លាប់​អំឡុង​ជាប់​ឃុំ

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា សោកស្ដាយ​ដែល​តុលាការ​កម្ពុជា​មិន​បាន​រក​យុត្តិធម៌​ឱ្យ​គ្រួសារ និង​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ទោះបីជា​ករណី​ស្លាប់​របស់​អ្នក​ជាប់​ឃុំ​មួយ​ចំនួន ត្រូវ​បាន​សង្ស័យ​ថា​មាន​ការ​ធ្វើ​ទារុណកម្ម​បែប​ណា​ក៏ដោយ។ ការ​លើកឡើង​នេះ នៅ​បន្ទាប់ពី​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ បាន​ជួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​បង្ការ​អំពើ​ទារុណកម្ម។ ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំ​ព័រ​ហ្វេសប៊ុក​នា​ថ្ងៃ​ចន្ទ ទី​១៤ មីនា នេះ​ថា កាលពី​ឆ្នាំ​មុន ពន្ធនាគារ​នៅ​កម្ពុជា​មាន​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ច្រើន​ជាង ៣​ដង​នៃ​សមត្ថភាព​ដែល​មាន ឬ​ស្មើ​នឹង ៣៤៣%។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា កម្រិត​នៃ​ភាព​ឈឺចាប់​ផ្នែក​ស្មារតី និង​រាងកាយ​របស់​អ្នក​ជាប់​ឃុំឃាំង​ដោយសារ​កន្លែង​គេង​មាន​សភាព​ចង្អៀត​ណែន...

ក្រសួង​មហាផ្ទៃ៖ បុរស​ម្នាក់​ពិតជា​បាន​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​នៅ​អធិការ​ស្រុក​សង្កែ

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​អំពើ​ធ្វើ​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា បុរស​ម្នាក់​ដែល​ស្លាប់​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ គឺ​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ សាច់ញាតិ​សព​ឈ្មោះ ពេជ្រ ធារ៉េត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ប្អូនប្រុស​របស់​ខ្លួន ដោយ​ថា​ការ​ស្លាប់​របស់​ប្អូនប្រុស​ខ្លួន​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម មិនមែន​ដោយសារ​គាំង​បេះដូង​ដូច​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច​ឡើយ។ ក្នុង​ពាក្យ​បណ្ដឹង​ដែល​សាច់ញាតិ​បាន​ដាក់​ទៅ​ក្រសួង បញ្ជាក់​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ស្រុក​សង្កែ ដើម្បី​ធ្វើ​ការសាកសួរ ហើយ​រយៈពេល ៣​ម៉ោង​ក្រោយមក ជនរងគ្រោះ​ក៏​បាន​ស្លាប់...

Latest news