TAG
ព្រះសង្ឃ
ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា សម្រេចចិត្តសឹកជាគ្រហស្ថក្រោយសាងផ្នួសអស់៣១ឆ្នាំ
ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា បានសម្រេចចិត្តលាចាកផ្នួសភេទជាព្រះភិក្ខុសង្ឃហើយកាលពីថ្ងៃអាទិត្យ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីបានសាងផ្នួសក្នុងព្រះពុទ្ធសាសនាអស់រយៈពេល ៣១ឆ្នាំ ដែលធ្វើឲ្យពុទ្ធបរិស័ទជាច្រើនធ្លាប់តែតាមដានស្តាប់ការបង្រៀនធម៌របស់ព្រះភិក្ខុអង្គនេះមានការសោកស្តាយជាពន់ពេក។
ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយព្រះអង្គក្នុងការបង្រៀនព្រះអភិធម្ម បានធ្វើការផ្សាយលើគណនីហ្វេសប៊ុករបស់ព្រះអង្គក្នុងភេទជាបព្វជិតជាលើកចុងក្រោយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នេះថា ចាប់ពេលនេះតទៅ លោកនឹងលែងជាព្រះភិក្ខុសង្ឃតទៅទៀតហើយ។
ព្រះភិក្ខុអង្គនេះលើកឡើងថា ចាប់ពេលនេះតទៅ រាល់វីដេអូនានាដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមទំនាក់ទំនងក្នុងភេទជាព្រះសង្ឃ គ្រាន់តែវីដេអូចាស់ៗរបស់ព្រះអង្គតែប៉ុណ្ណោះ ព្រោះថាចាប់ពីពេលនេះតទៅ លោកនឹងមិនមែនជាអ្នកបួសតទៅទៀតនោះឡើយ គឺគ្រាន់តែជាឧបាសកក្នុងព្រះពុទ្ធសាសនាមួយរូបប៉ុណ្ណោះ។
ព្រះភិក្ខុ សាន...