26 C
Phnom Penh

TAG

យុវជន​ខ្មែរ​ថាវរៈ

យុវជន​ខ្មែរ​ថាវរៈ​ប្ដេជ្ញា​បន្ត​ការ​តស៊ូ​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទោះបី​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ

យុវជន​ខ្មែរ​ថាវរៈ ១​នាក់​ក្នុង​ចំណោម ៥​នាក់ បាន​ដួល​សន្លប់​ក្រោយពី​បង្អត់​អាហារ​ចំនួន ៤​ថ្ងៃ ប៉ុន្តែ​ពួកគេ​ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ដោយ​ការ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី និង​យុត្តិធម៌​សង្គម ខណៈ​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់ បើ​ពួកគេ​មិន​រើ​តង់​ចេញ។ នេះ​ជា​ថ្ងៃទី​៤ ហើយ​ដែល​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​បាន​នាំគ្នា​បង្អត់​អាហារ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ ខណៈ​កញ្ញា សេង ធារី ក៏​បង្អត់​អាហារ​នៅ​ពន្ធនាគារ​ដែរ ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​សង្គម។ ក្នុង​ចំណោម​យុវជន​ខ្មែរ​ថាវរៈ ៥​នាក់...

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦​នាក់ និង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ។ ក្រុម​យុវជន​ទាំងនោះ​បាន​បង្ហោះ​ព័ត៌មាន​អំពី​យុទ្ធនាការ​បង្អត់​អាហារ​ខ្លួនឯង​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​សរសេរ​ថា ពួកគេ​ទាំង ៦​នាក់​នឹង​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល «៧​ថ្ងៃ ៧​យប់» ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤...

ស្ថាប័ន​៤០ ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​ឃាត់​ខ្លួន​និង​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​និង​សកម្មជន​នៅ​តំបន់​ភ្នំ​តាម៉ៅ

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ចំនួន ៤០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ដោយ​ឥត​លម្អៀង ករណី​ក្រុម​អង្គរក្ស​ដែល​ឃាត់​ខ្លួន និង​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​បរិស្ថាន​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​បរិវេណ​នៅ​តំបន់​ភ្នំ​តាម៉ៅ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ចំនួន ៤០​ស្ថាប័ន ចេញ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ចំនួន ៥​នាក់​មកពី​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​វីអូឌី (VOD) និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តាម៉ៅ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី (BHQ) និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា...

អាជ្ញាធរ​ដោះលែង​អ្នកកាសែត​វីអូឌី​និង​យុវជន​ខ្មែរ​ថាវរៈ​ក្រោយពី​ឃាត់​ខ្លួន​ពេល​ចុះ​ទៅ​បរិវេណ​ភ្នំ​តាម៉ៅ

អ្នក​សារព័ត៌មាន វីអូឌី (VOD) ៥​នាក់ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​តាកែវ ដោះលែង​វិញ​ក្រោយពី​អាជ្ញាធរ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​ធ្វើការ​សាកសួរ ខណៈ​ពួកគេ​ចុះ​ថត​រូប​នៅ​បរិវេណ​ភ្នំ​តាម៉ៅ និង​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ។ អ្នក​សារព័ត៌មាន​វីអូឌី ចំនួន ៥​នាក់​ដែល​ចុះ​ទៅ​យក​ព័ត៌មាន និង​ថត​រូប​សកម្មភាព​ដាំ​ដើមឈើ​លើ​ទីតាំង​ដី​ភ្នំ​តាម៉ៅ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សាកសួរ។ ចំណែក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់​ទៀត ក្នុង​នោះ​រួម​មាន​លោក ហ៊ុន វណ្ណៈ...

Latest news