TAG
លឹម គានហោ
ក្រសួងធនធានទឹកណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ននូវឥទ្ធិពលកូនព្យុះដែលនឹងជះឥទ្ធិពលដល់កម្ពុជា
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អះអាងថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលកូនព្យុះទី៧ ឈ្មោះ «សេមប៉ាកា» ដែលនឹងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងប្រទេសចិន ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ និងមានខ្យល់កន្ត្រាក់ខ្លាំងថែមទៀតផង។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ថាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជានឹងទទួលរងនូវសម្ពាធទាបដែលបណ្តាលមកពីកូនព្យុះទី៧ ឈ្មោះ «សេមប៉ាកា»...
អនុរដ្ឋលេខាធិការម្នាក់នៃក្រសួងធនធានទឹករងការចោទថាកិបកេងថវិកាជាតិពីគម្រោងស្ដារបឹងបែកក្អមស្រុកមុខកំពូលរាប់លានដុល្លារ
មន្ត្រីក្រសួងធនធានទឹក និងប្រជាពលរដ្ឋ បានអះអាងថា គម្រោងស្ដារបឹងបែកក្អម មានទំហំជាង ៥០ហិកតារជាគម្រោងថវិការបស់ជាតិនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានមន្ត្រីទទួលខុសត្រូវលើការងារស្ដារបឹងនេះលួចកិបកេងថវិការដ្ឋអស់រាប់សិបលានដុល្លារអាមេរិក ដើម្បីយកទៅចែកគ្នាចាយ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រដ្ឋាភិបាលបានចំណាយថវិការាប់លានដុល្លារដើម្បីស្ដារបឹង ហើយបានអនុញ្ញាតឱ្យក្រសួងធនធានទឹក លើកគម្រោងចំណាយលើពលកម្ម ដើម្បីឱ្យប្រជាពលរដ្ឋដែលអត់មានការងារធ្វើ ឬរងផលប៉ះពាល់ពីជំងឺ Covid-19 អាចទៅធ្វើពលកម្មជីក ឬកាយដីស្ដារបឹងបែកក្អម ដើម្បីរកកម្រៃ។
ប្រភពបញ្ជាក់ថា គម្រោងសាច់ប្រាក់ពលកម្មស្ដារបឹងបែកក្អម នេះ...
សកម្មជនបរិស្ថាន៖ ការអភិវឌ្ឍដោយចាក់ដីនិងថ្មលុបបឹងទន្លេ ផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយនិងមានអំណាច
បើទោះបីជាកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់ព្រមានពីគ្រោះមហន្តរាយដោយសារការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិក្ដី ប៉ុន្តែលិខិតព្រមានក្រសួងនេះមិនមានប្រសិទ្ធភាពឡើយ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុនឧកញ៉ាមួយកំពុងចាក់ដីលុបចូលទន្លេ និងបឹង ក្រោយពីលោក ហ៊ុន សែន ផ្ដល់សិទ្ធិឱ្យអភិវឌ្ឍ។
សកម្មជនបរិស្ថានលើកឡើងថា ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍដោយចាក់ដី និងថ្មលុបចូលបឹងទន្លេនោះ វាផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយ និងមានអំណាចប៉ុណ្ណោះ ហើយក៏បង្កផលប៉ះពាល់ខ្លាំងដល់ចរន្តទឹកហូរ និងបរិស្ថាន រួមទាំងប្រជាពលរដ្ឋផងដែរ។
ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ គឺបន្ទាប់ពីលោក...