32 C
Phnom Penh

TAG

វ៉ី សំណាង

ស្ថានទូត​ឥណ្ឌា​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លើ​សាច់​ក្របី​ដែល​រក​ឃើញ​មាន Covid-19 ម្ដង​ទៀត

ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​កម្ពុជា ត្រៀម​យក​សាច់​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 និង​យក​ទៅ​ដុត​ចោល​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មក​ពិនិត្យ​ឡើងវិញ ដោយសារតែ​ឥណ្ឌា ហាក់​មិន​អស់ចិត្ត​ថា​សាច់​ក្របី​ដែល​ចេញពី​ឥណ្ឌា មក​កម្ពុជា មាន​វីរុស Covid-19 នោះ​ទេ។ សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​ខ្លឹមសារ​លិខិត​ដែល​ស្ថានទូត​ឥណ្ឌា បាន​ផ្ញើ​ទៅកាន់​អង្គភាព​ខ្លួន​ថា សាច់​ក្របី​ដែល​កម្ពុជា​រក​ឃើញ Covid-19 នេះ គឺ​មាន​ការ​ត្រួតពិនិត្យ​ពី​មន្ទីរពិសោធន៍​ឥណ្ឌា ស្របតាម​ស្តង់ដារ ISO...

ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង ៨០% ត្រូវ​បាន​រុះរើ​ចេញ​ពី​ទី​សាធារណៈ​នៅ​ខេត្ត​កំពង់ស្ពឺ

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​អះអាង​ថា ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ដែល​ដាក់​តាំង​បង្ហាញ​តាម​ទី​សាធារណៈ គឺ​បាន​រុះរើ​ចេញ​អស់ ៨០% ហើយ។ ចំណែកឯ​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅសល់ លោក​ទុក​ពេល​ត្រឹម​ពាក់កណ្ដាល​ខែ​នេះ បើ​គ្មាន​ការ​រុះរើ​ទេ នោះ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​រុះរើ ហើយ​ក្រុមហ៊ុន​លក់​គ្រឿងស្រវឹង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ថ្លៃ​ចំណាយ។ គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​សម្ដី​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ថា លោក​អភិបាល​ខេត្ត​សាទរ​ដែល​ឃើញ​ពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​លើសលប់​ក្នុង​ការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​លើក​កម្ពស់​សោភណភាព​ខេត្ត។ ប៉ុន្តែ​ចំនួន​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅ​សេសសល់​ភាគច្រើន គឺ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ដែល​មិនមែន​នៅ​ចំ​ពី​មុខ​ផ្ទះ​របស់​ពលរដ្ឋ។ អភិបាល​ខេត្ត​រូប​នោះ​បញ្ជាក់​ថា អាជ្ញាធរ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​បន្ថែម​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា...

Latest news