TAG
សកម្មជន យ៉ង់ ស៊ីណេត
យុវជននៅកូរ៉េ៖ លោក ព្រាប កុល មានកំហុសត្រង់ចូលរួមជាមួយជនបង្កើតភាពអយុត្តិធម៌ឱ្យពលរដ្ឋខ្មែរជាងកន្លះនគរ
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ត្អូញត្អែរថា ការសម្រេចចិត្តទៅចូលរួមធ្វើកិច្ចការជាមួយបុគ្គលណាម្នាក់ មិនមែនជាកំហុសនោះទេដើម្បីជួយប្រទេសជាតិ ព្រោះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែកំហុសរបស់លោក ព្រាប កុល គឺនៅត្រង់ថា គាត់បានទៅចូលរួមជាមួយជនដែលបង្កើតភាពអយុត្តិធម៌ឲ្យពលរដ្ឋខ្មែរជាងកន្លះនគរ ដែលស្មើនឹងគាត់ទៅចូលរួមគាំទ្រអំពើអយុត្តិធម៌នេះដែរ។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ឧសភា នេះថា ទង្វើអយុត្តិធម៌របស់មនុស្សដែលលោក ព្រាប កុល បានទៅចុះចូលជាមួយ គឺពិតមិនអាចឲ្យជនរងគ្រោះជាងកន្លះនគរទទួលយកបានទេ ជាពិសេសពួកគេបានកាត់ក្តីឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក...
សកម្មជនថាការស្វែងរកយុត្តិធម៌តាមគោលនយោបាយអហិង្សាលោក កឹម សុខា សល់ត្រឹមអនុស្សាវរីយ៍
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លើកឡើងថា អនុស្សាវរីយ៍ដែលធ្លាប់តស៊ូជាមួយគ្នាស្វែងរកយុត្តិធម៌សង្គម ស្វែងរកលទ្ធិប្រជាធិបតេយ្យតាមរយៈគោលនយោបាយអហិង្សារបស់លោក កឹម សុខា កន្លងមក គ្រាន់តែជាការចងចាំប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីបក្សប្រឆាំងខ្លះបាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចដើម្បីទទួលអំណាច និងបុណ្យស័ក្តិ។
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៨ មេសា នេះថា អនុស្សាវរីយ៍ដែលធ្លាប់តែតស៊ូជាមួយគ្នាស្វែងរកយុត្តិធម៌សង្គម ស្វែងរកលទ្ធិប្រជាធិបតេយ្យតាមរយៈគោលនយោបាយអហិង្សាកន្លងមក គ្រាន់តែជាការចងចាំប៉ុណ្ណោះ ព្រោះថាអនុស្សាវរីយ៍ដ៏ជូរចត់ និងផ្អែមល្ហែមដែលខំតស៊ូដើម្បីទឹកដីដ៏កម្សត់របស់ខ្លួន ត្រូវរលាយទៅវិញត្រឹមតែបាយ ១ចាន និងសាច់មួយដុំទៅវិញ។
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិរូបនេះត្អូញត្អែរថា...