29 C
Phnom Penh

TAG

សម្តេច​ពុក​សន្តិភាព

“សម្តេច​ពុក​សន្តិភាព” សៀវភៅ​បង្ហាញ​ពី​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា​តែ​មិន​រៀបរាប់​របៀប​ដឹកនាំ​ដ៏​អនាធិបតេយ្យ

ក្រុម​តស៊ូ​មតិ​នៅ​ប្រទេស​កម្ពុជា ថា​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «សម្តេច​ពុក​សន្តិភាព» ដែល​ពណ៌នា​អំពី​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា ដែល​អាច​រំដោះ​សង្គម​ជាតិ​មួយ​នេះ​បាន តែ​មិន​បាន​រៀបរាប់​ពី​ការ​បញ្ចេញមតិ​ដោយ​ហិង្សា និង​របៀប​ដឹកនាំ​ដ៏​សែន​អនាធិបតេយ្យ និង​ឃោរឃៅ​ក្នុង​របប​ដឹកនាំ​របស់​គាត់​នោះ​ទេ។ ក្រុម​តស៊ូ​មតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា មាន​របាយការណ៍​ជាច្រើន​ដែល​បាន​ផ្សព្វផ្សាយ​ពី​រូបភាព​ដ៏​សែន​អនាធិបតេយ្យ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​របប​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដែល​មិន​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សៀវភៅ «សម្តេច​ពុក​សន្តិភាព» ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបរៀង និង​បោះពុម្ពផ្សាយ​នៅ​ពេលនេះ។ ប្រភព​ខាង​លើ​ដដែល​លើកឡើង​ថា ក្រៅពី​ការ​និពន្ធ​សៀវភៅ​លើក​សរសើរ​គ្រួសារ​ត្រកូល​ហ៊ុន ក៏​មាន​ការ​និយាយ​បញ្ចើចបញ្ចើ​ពី​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​ជា​ហូរហែ​ដែរ។ អ្នក​និយាយ​កោត​សរសើរ​ត្រកូល​ហ៊ុន មាន​ដូចជា...

Latest news