TAG
សម រង្ស៊ី
លោក ហ៊ុន សែន ប្រកាសបាញ់លោក សម រង្ស៊ី ដោយគ្រាប់ BM 21 បើហ៊ានវិលចូលកម្ពុជា
បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា គំរាមជាសាធារណៈលើកដំបូងថា លោកនឹងបាញ់លោក សម រង្ស៊ី ដោយគ្រាប់ BM 21 បើសិនជាហ៊ានឈានជើងចូលទឹកដីកម្ពុជាវិញ ខណៈលោកក៏បានគំរាមចាប់វាយខ្នោះលោក រ៉ុង ឈុន សាជាថ្មី ប្រសិនបើហ៊ានចេញធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ។
ការព្រមាននេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
លោក ហ៊ុន សែន ថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក...
លោក សម រង្ស៊ី ថានឹងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជាដើម្បីត្រៀមលក្ខណៈចូលកម្ពុជាឆាប់ៗនេះ
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកនឹងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលកម្ពុជានៅក្នុងពេលឆាប់ៗនេះ ខណៈលោកកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ជាទីដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្ដីពីនយោបាយនៅកម្ពុជា។
យោងតាមហ្វេសប៊ុករបស់លោក សម រង្ស៊ី បានថ្លែងនៅព្រលានយន្តហោះអូស្ត្រាលី ថា លោកបានបញ្ចប់ទស្សនកិច្ចរយៈពេល ១០ថ្ងៃនៅប្រទេសអូស្ត្រាលី ហើយកំពុងបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសក្នុងតំបន់អាស៊ាន។ លោក សម រង្ស៊ី ថាលោកនឹងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជា និងត្រៀមលក្ខណៈចូលកម្ពុជានៅក្នុងពេលឆាប់ៗនេះ។
ទោះជាលោក សម រង្ស៊ី...
លោក សម រង្ស៊ី ថាអ្នកសុំទោសលោក ហ៊ុន សែន មិនមែនពួកគេទទួលយកការចោទប្រកាន់ទាំងអយុត្តិធម៌ទេ តែដើម្បីសេរីភាព
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា អ្នកដែលសរសេរលិខិតសុំទោសមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន មិនមែនមកពីពួកគេទទួលយកការចោទប្រកាន់ទាំងអយុត្តិធម៌ថាជាកំហុសខ្លួននោះទេ ប៉ុន្តែដោយសារតែពួកគេត្រូវការសេរីភាពដើម្បីត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៤ ឧសភា ថា ដោយសារតែអំណាចគាបសង្កត់របស់លោក ហ៊ុន សែន ទើបធ្វើឱ្យអ្នកដែលជាប់ពន្ធនាគារបង្ខំចិត្តធ្វើលិខិតសុំទោសតាមតែអ្វីដែលមេដឹកនាំផ្ដាច់ការនេះបង្ខំឲ្យធ្វើ ដែលជាថ្នូរអាចឱ្យពួកគេមានឱកាសទៅជួបជុំគ្រួសារវិញ។
លោកបន្តថា សព្វថ្ងៃនេះ មេដឹកនាំបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កំពុងប្រើអំណាចចាប់ខ្លួនពលរដ្ឋខ្មែរគ្រប់គ្នានៅទូទាំងប្រទេសធ្វើជាចំណាប់ខ្មាំង...
លោក សម រង្ស៊ី ថាមានតែការបោះឆ្នោតឆ្នាំ១៩៩៣ប៉ុណ្ណោះដែលមានភាពសេរី ត្រឹមត្រូវនិងយុត្តិធម៌
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ គឺជាខួប ៣០ឆ្នាំនៃការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ ឬអ៊ុនតាក់ ដែលជាការបោះឆ្នោតដ៏ត្រឹមត្រូវមួយ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចាញ់ឆ្នោតយ៉ាងអាម៉ាស់។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ មានលក្ខណៈសេរី ត្រឹមត្រូវ...
លោក សម រង្ស៊ី ថាលោក ហ៊ុន សែន មិនហ៊ានឱ្យបក្សភ្លើងទៀនចូលប្រកួតព្រោះខ្លាចចាញ់
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនហ៊ានឲ្យគណបក្សភ្លើងទៀនចូលប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះទេ ពីព្រោះតែគាត់ខ្លាចចាញ់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតនេះ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ ឧសភា ថា ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ លោក ហ៊ុន សែន បានចាត់តាំងឲ្យកូនប្រុសរបស់គាត់...
លោក សម រង្ស៊ី ថាកម្លាំងប្រជាធិបតេយ្យនឹងទទួលជ័យជម្នះលើរបបលោក ហ៊ុន សែន ក្នុងពេលឆាប់ៗ
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា មិនយូរទេកម្លាំងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នឹងទទួលបានជ័យជម្នះលើរបបក្បត់ជាតិ ផ្ដាច់ការ ពុករលួយ ដែលកំពុងដឹកនាំដោយមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាង ៤ទសវត្សរ៍មកនេះ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតនៅប្រទេសថៃ បង្ហាញជ័យជម្នះដ៏ត្រចះត្រចង់របស់កម្លាំងប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ឧសភា នេះថា លោកសូមអបអរសាទរកម្លាំងប្រជាធិបតេយ្យនៅប្រទេសថៃ ដែលបានទទួលជ័យជម្នះដ៏ត្រចះត្រចង់លើរបបផ្ដាច់ការ...
លោក សម រង្ស៊ី អំពាវនាវកុំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវកុំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ការបោះឆ្នោតជាតិនៅកម្ពុជានាពេលខាងមុខនេះ និងអំពាវនាវមិនឱ្យទទួលស្គាល់រដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនេះផងដែរ ដោយលោកចាត់ទុកថាជាការបោះឆ្នោតដ៏អាក្រក់បំផុត និងជាការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ នេះថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជាប្រព្រឹត្តទៅដោយស្មោះត្រង់ គឺមិនត្រូវឱ្យមានការរៀបចំជាប្រព័ន្ធ និងការក្លែងបន្លំពីសំណាក់អាជ្ញាធរដែលបានលាក់បាំង ឬបំភ្លៃឆន្ទៈម្ចាស់ឆ្នោតដូចអ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងរៀបចំនៅពេលនេះឡើយ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះលើកឡើងថា ប្រសិនបើប្រជាជនកម្ពុជាពិតជាត្រូវបានអនុញ្ញាតឱ្យជ្រើសរើសអនាគតរបស់ពួកគេនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះដោយសេរី ត្រឹមត្រូវ...
លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាជាជនក្បត់ជាតិសម្លាប់ពលរដ្ឋក្នុងសម័យ ប៉ុល ពត
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចោទមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ថាជាជនក្បត់ជាតិដែលបានចូលរួមសម្លាប់ពលរដ្ឋខ្មែរក្នុងសម័យ ប៉ុល ពត ក្នុងឋានៈជាមេទ័ពខ្មែរក្រហមម្នាក់ ក្រោមការរៀបចំរបស់គណបក្សកុម្មុយនីស្តកម្ពុជាដែលមានដើមកំណើតពីវៀតណាម អស់រយៈពេលជាង ២ឆ្នាំក្នុងសម័យនោះ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ ថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ គឺជាខួបលើកទី៤៨ឆ្នាំ...
លោក សម រង្ស៊ី ទម្លាយពីផែនការផ្លាស់ប្ដូរមុខតំណែងមន្ត្រីជាន់ខ្ពស់ក្នុងជួរបក្សប្រជាជនកម្ពុជា
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ទម្លាយថា ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានរៀបចំផ្លាស់ប្ដូរមុខតំណែងរួចរាល់ហើយសម្រាប់អនាគតកូនៗរបស់ពួកគេ ក្នុងបំណងរក្សាអំណាចត្រកូលហ៊ុនទៅថ្ងៃមុខ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកតាមរយៈនៃការទម្លាយពីផ្ទៃក្នុងរបស់បក្សកាន់អំណាចកាលពីពេលថ្មីនេះថា កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នឹងឡើងធ្វើជានាយករដ្ឋមន្ត្រី ខណៈលោក ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា ចំណែកលោក សាយ...
សង្គមស៊ីវិលទទូចឱ្យគណបក្សនយោបាយនិងអ្នកគាំទ្រងាកមកផ្សះផ្សាជាតិ
ក្រុមសង្គមស៊ីវិលទទូចឲ្យគណបក្សនយោបាយ និងអ្នកគាំទ្រនយោបាយ នាំគ្នាបង្កើតវប្បធម៌នយោបាយដោយឈរលើគោលការណ៍បង្រួបបង្រួមសាមគ្គីអធ្យាស្រ័យ ដោយទទូចឲ្យតុលាការដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ រួមមានសកម្មជនសង្គម សហជីព និងអ្នកនយោបាយឲ្យមានសេរីភាពវិញដើម្បីងាកមករកការផ្សះផ្សាជាតិ។
សេចក្ដីថ្លែងការណ៍របស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ចេញផ្សាយនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ការផ្លាស់ប្ដូរវេនរបស់ទេវតាបានញ៉ាំងសេចក្ដីរីករាយដល់មនុស្សលោក ដែលជាសញ្ញាណមួយបង្ហាញថា ពលរដ្ឋខ្មែរទូទាំងនគរបានត្រៀមកាយ វាចា និងចិត្ត ដើម្បីធ្វើរឿងថ្មីៗក្រោយពេលឆ្លងឆ្នាំខ្មែររួច។
ការទទូចរបស់អង្គការសមាគមមិនមែនរដ្ឋាភិបាលនាពេលនេះ ធ្វើឡើងបន្ទាប់ពីមុនពិធីបុណ្យចូលឆ្នាំកន្លងទៅ លោក ហ៊ុន សែន...