35.1 C
Phnom Penh

TAG

សម រង្ស៊ី

អ្នក​ដឹកនាំ​នយោបាយ​ប្រទេស​ជាតិ​ឌឺដង​គ្នា​អំពី​ផ្កា​រីក​ផ្កា​រោយ តែ​ក្នុង​ន័យ​ខុស​គ្នា

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​ក៏​ប្រើ​យុទ្ធសាស្ត្រ​ផ្កា​រីក​ដែរ តែ​ជា​ការ​អភិវឌ្ឍ​ដោយ​មាន​សួន «ផ្កា​រីក» មិនមែន​ជា «យុទ្ធសាស្ត្រ​ផ្កា​រីក» ដូច​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ប្រើ​ពាក្យ​ផ្កា​រីក​សម្រាប់​ការ​ផ្តួល​រំលំ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​សង្គ្រាម​នោះ​ទេ។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​នៅ​ក្រុង​អរិយក្សត្រ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ផ្កា​រីក​ដែល​ប្រជាជន​កម្ពុជា​ចង់បាន គឺ​ផ្កា​រីក​នៃ​សន្តិភាព...

លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​ត្រៀម​ខ្លួន​ផ្លាស់ប្ដូរ​កម្ពុជា​តាម​យុទ្ធសាស្ត្រ​ផ្កា​រីក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ស្រុក និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ​មួយ​នៅ​កម្ពុជា​ក្រោម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​លោក​បាន​ប្រកាស​នា​ពេល​កន្លង​មក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និយាយ​ប្រាប់​តៗ​គ្នា​ទៅ​កាន់​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​ពួកគេ​ថា ត្រូវ​នាំគ្នា​ត្រៀម​ខ្លួន​ដើម្បី​ទៅ​បេះ​ផ្កា​រីក​ទាំងអស់​គ្នា។ លោក​ថា រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​បង្កើត​ឡើង​សម្រាប់​ជំនួស​រដ្ឋាភិបាល​ចាស់​ដែល​បាន​ដួល​រលំ​ដោយ​យុទ្ធសាស្ត្រ​ផ្កា​រីក​នេះ នឹង​ត្រូវ​តែ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ផង​ដែរ។ លោក សម...

អតីត​មេ​បក្ស​ប្រឆាំង​និរទេស​នៅ​បរទេស​ព្យាករ​ថា​របប​លោក ហ៊ុន សែន នឹង​រលំ​ដូច​ប្រទេស​ដទៃ​ដែរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ជោគជ័យ​យុទ្ធសាស្ត្រ​ផ្កា​រីក​នៅ​ប្រទេស​ស៊ីរី ដែល​បាន​ផ្តួល​រំលំ​ត្រកូល​ផ្ដាច់ការ អាល់អាសាដ នៅ​ពេលនេះ ក៏​នឹង​ជិត​ចាប់ផ្តើម​ផ្តួល​រំលំ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​ដែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា មេដឹកនាំ​ផ្ដាច់ការ​នៅ​ស៊ីរី បាល់សាល អាល់អាសាដ (Bashar Al-Assad) នៅ​ប្រទេស​ស៊ីរី បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​កុម្មុយនីស្ត​រុស្ស៊ី ហើយ...

រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ចលនា​តស៊ូ​នៅ​ក្រៅ​ស្រុក​របស់​លោក សម រង្ស៊ី ថា​ជា​ចលនា​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​បង្កើត​ចលនា​តស៊ូ​នៅ​ក្រៅ​ស្រុក​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​ការ​ញុះញង់ បញ្ឆេះ​កំហឹង ធ្វើ​ឲ្យ​មាន​ហិង្សា​វឹកវរ​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី «ការ​បង្កើត​ចលនា​តស៊ូ​នយោបាយ​ក្រៅ​ស្រុក» នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នា​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ​ថា ការ​បង្កើត​ចលនា​តស៊ូ​នៅ​ក្រៅ​ប្រទេស គ្រាន់តែ​ជា​ល្បិច​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​ឈ្នាន់​ដើម្បី​ឈោង​ចាប់​អំណាច​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ។ លោក...

លោក ហ៊ុន សែន ចង់​ឃើញ​ចលនា​ក្រៅ​ស្រុក​បង្ហាញ​ក្បាលម៉ាស៊ីន​ដឹកនាំ ដើម្បី​លោក​ចេញ​ច្បាប់​ដាក់​ទោស

ប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចំអក​ឱ្យ​ក្រុម​រដ្ឋាភិបាល​និរទេស​បង្ហាញ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​និរទេស​របស់​ពួកគេ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​លោក​ងាយស្រួល​បង្កើត​ច្បាប់​រៀបចំ​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅ​ប្រទេស​ជា​ក្រុម​ភេរវកម្ម។ ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា លោក​ចង់​ឱ្យ​ប្រកាស​គណៈរដ្ឋមន្ត្រី​ឱ្យ​បាន​លឿន តែ​ពួកគេ​មិន​ព្រម​ចេញ​ឈ្មោះ អ្នក​ណា​ធ្វើ​នាយករដ្ឋមន្ត្រី អ្នក​ណា​ធ្វើ​ឧបនាយករដ្ឋមន្ត្រី អ្នក​ណា​ធ្វើ​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​លោក​ចេញ​ច្បាប់​មួយ​រៀបចំ​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅ​ប្រទេស​ជា​ក្រុម​ភេរវកម្ម។ លោក ហ៊ុន សែន អះអាង​ថា ពួក​រដ្ឋាភិបាល​និរទេស​មិន​ហ៊ាន​ប្រកាស​ទេ។...

លោក សម រង្ស៊ី សន្យា​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​លើក​នេះ​ដោយ​យក​គំរូ​តាម​ពលរដ្ឋ​កូរ៉េខាងត្បូង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ថា​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ក្រោកឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ដើម្បី​ស្វែងរក​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​ជាមួយ "ចលនា​ជាតិ​តស៊ូ" ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ដឹកនាំ​ផ្ដាច់ការ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា ការ​តវ៉ា​នៅ​ប្រទេស​កូរ៉េខាងត្បូង រវាង​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ប្រឆាំង​តវ៉ា​ទល់​នឹង​កងទ័ព​កូរ៉េ គឺជា​មេរៀន​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ក្រោកឈរ​ឡើង​ទាំងអស់​គ្នា​រួបរួម​ជា​កម្លាំង បង្ខំ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​ចុះ​ចេញពី​តំណែង ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន។ លោក សម រង្ស៊ី លើកឡើង​ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ...

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន នឹង​ប្រឈម​ជាមួយ​តុលាការ ICC ដូច​មេដឹកនាំ​យោធា​ភូមា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ក្រោម​ការ​ដឹកនាំ​ផ្ដាច់ការ​ជាង ៤០​ឆ្នាំ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដូច​មេដឹកនាំ​យោធា​ភូមា ដែរ។ លោក សម រង្ស៊ី សរសេរ​រលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា អំពើ​ឧក្រិដ្ឋ​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​កន្លង​មក...

លោក សម រង្ស៊ី អះអាង​ថា​ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ គឺ​មាន​តែ​បញ្ចប់​របប​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មាន​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ផ្ដាច់ការ​ដែល​ពោរពេញ​ដោយ​ការ​ចាប់ចង មក​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ពិតប្រាកដ គឺ​ត្រូវតែ​នាំគ្នា​បញ្ចប់​របប​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា រយៈពេល ៤៥​ឆ្នាំ​នៃ​ការ​រង​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ គឺ​វា​ល្មម​គ្រប់គ្រាន់​ហើយ ពីព្រោះ​ខ្មែរ​ឈឺចាប់ និង​មាន​ជម្លោះ​ផ្ទៃក្នុង​ជាតិ​រហូត​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់។ លោក​ថា វា​ល្មម​ដល់​ពេល​ដែល​ខ្មែរ​ត្រូវតែ​ក្រោកឈរ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​ហើយ ព្រោះ​ពលរដ្ឋ​បង់ក្លាដេស ធ្វើ​បាន​ហើយ​ចំពោះ​រដ្ឋាភិបាល​របស់​ពួកគេ ដូច្នេះ​ពលរដ្ឋ​ប្រទេស​កម្ពុជា​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ។ លោក សម...

លោក សម រង្ស៊ី អះអាង​ថា​លោក ហ៊ុន សែន កំពុង​រក​លេស​សម្លាប់​លោក ហ៊ីង ប៊ុនហៀង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រក​លេស​កម្ចាត់​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង ឱ្យ​បាត់​ពី​ផែនដី ជុំវិញ​ការ​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែកដៃ​កាលពី​ជាង ២០​ឆ្នាំ​មុន។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា លោក​ទទួល​បាន​តាម​ព័ត៌មាន​សម្ងាត់​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ថា​លោក ហ៊ុន...

លោក សម រង្ស៊ី ថា​ចលនា​ជាតិ​តស៊ូ​នឹង​យក​គំរូ​តាម​ពលរដ្ឋ​បង់ក្លាដេស​ក្នុង​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ចលនា​ជាតិ​តស៊ូ អាច​នឹង​យក​គំរូ​តាម​ពលរដ្ឋ​បង់ក្លាដេស ក្នុង​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​កម្ពុជា ព្រោះ​ថា​បើ​ពលរដ្ឋ​ខ្មែរ​នៅតែ​ខ្លាច​របប​ដឹកនាំ​ផ្ដាច់ការ នោះ​ការ​គាបសង្កត់​នៅតែ​បន្ត​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ដដែល។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា អំពើពុករលួយ បក្សពួក​គ្រួសារ​និយម​នៅ​ប្រទេស​បង់ក្លាដេស គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​មេដឹកនាំ​បង់ក្លាដេស បាត់បង់​អំណាច។ លោក សម រង្ស៊ី លើកឡើង​ថា កងទ័ព​បង់ក្លាដេស...

Latest news

© 2021, ដេលី. All rights reserved.