TAG
សារ៉ូ សូវិជ័យ
លោក សារ៉ូ សុវិជ័យ ប្ដេជ្ញាមិនចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ ដែលប្រឆាំងដាច់ខាតនឹងការដឹកនាំមិនត្រឹមត្រូវរបស់លោក ហ៊ុន សែន ប្ដេជ្ញាមិនចុះចូលជាមួយបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលដោយប្រើអំណាចរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យដាច់ខាត ដោយសុខចិត្តទៅបួសជាព្រះសង្ឃ បើទោះបីជាសាច់ញាតិ និងមិត្តភ័ក្ដិរបស់ខ្លួនសម្រុកចូលដូចហ្វូងគោក៏ដោយ។
លោក សារ៉ូ សុវិជ័យ សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ឧសភា នេះថា លោកមិនអាចចុះចូលជាមួយបក្សកាន់អំណាចដែលកំពុងធ្វើបាបប្រជាពលរដ្ឋពេញផ្ទៃប្រទេសដូចសព្វថ្ងៃនេះបានទេ។ លោកបន្ថែមថា លោកសុខចិត្តទៅបួសជាព្រះសង្ឃវិញប្រសើរជាង ព្រោះថាបើលោកចុះចូលជាមួយបក្សកាន់អំណាចទាំងដែលបក្សនេះនៅប្រព្រឹត្តអំពើទុច្ចរិតចំពោះជាតិបែបនេះ លោកច្បាស់ជាវេទនាដូចស្លាប់ទាំងរស់អ៊ីចឹង។
លោក សារ៉ូ...
អតីតមេដឹកនាំនិស្សិតប្រកាសដឹកនាំធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅអាមេរិក
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យពលរដ្ឋខ្មែរអាមេរិកាំងពីតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមទម្លាក់ចោលការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាព និងសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញទេនោះ។
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន...