TAG
សាសនា
អតីតស្ថាបនិកវិទ្យុ VOA ខេមរភាសាលោក មាស ចន ទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ
អតីតស្ថាបនិកវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា លោក មាស ចន បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានចូលនិវត្តន៍ពីការងារអស់រយៈពេលប្រមាណជា ១០ឆ្នាំកន្លងទៅ។
លោក មាស ចន កើតនៅអំឡុងឆ្នាំ១៩២៩ មានដើមកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបានចូលបួសជាសាមណេរក្នុងព្រះពុទ្ធសាសនាក្នុងវ័យ ១៥ឆ្នាំ និងបានបំពេញជាព្រះភិក្ខុក្នុងវ័យ ២០ឆ្នាំ។ ក្នុងភេទជាសង្ឃ លោក មាស...
ឫសគល់នៃវិបត្តិវត្តអារាមនៅអាមេរិកភាគច្រើនកើតចេញពីបញ្ហាជម្លោះកាន់កាប់អចលវត្ថុនិងហិរញ្ញវត្ថុ
សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកសឹងគ្រប់រដ្ឋទៅហើយ តែងរស់នៅញាំញីទៅដោយជម្លោះដណ្តើមកាន់កាប់គ្រប់គ្រងវត្តអារាម ទាំងផ្នែកអចលវត្ថុ និងផ្នែកហិរញ្ញវត្ថុ ដែលនាំឲ្យវិស័យព្រះពុទ្ធសាសនារបស់ខ្មែរធ្លាក់ចុះ និងរងនូវភាពអាម៉ាស់ជាច្រើនដល់ជាតិសាសន៍ដទៃទៀត។
ជាក់ស្តែង វិបត្តិក្នុងវត្តកម្ពុជាក្រោមធម្មរង្សី នៅក្រុងម៉ាណាសាស់ រដ្ឋវើជីនីញ៉ា កំពុងមានភាពចម្រូងចម្រាសជាខ្លាំង ខណៈគណៈកម្មការវត្តមួយនេះមួយភាគីកំពុងស្វែងរកលទ្ធភាពមិនធានាផ្លូវច្បាប់ឲ្យព្រះភិក្ខុមួយអង្គអាចគង់បន្តនៅក្នុងអារាមមួយនេះតទៅទៀត។
ពុទ្ធបរិស័ទប្រុសស្រីចំណុះជើងវត្តកម្ពុជាក្រោមធម្មរង្សី នៅក្រុងម៉ាណាសាស់ រដ្ឋវើជីនីញ៉ា ប្រមាណជិត ១០០នាក់ រួមទាំងព្រះសង្ឃនិមន្តពីទីជិតឆ្ងាយចំនួនជាង ១០អង្គ ជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ មានសភាពខុសពីធម្មតា គឺពុំមានប្រារព្ធពិធីបុណ្យអ្វីមួយទេ។ វត្តមានពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់នេះ...
ទំនាស់ក្នុងវិស័យពុទ្ធចក្រកំពុងផ្ទុះឡើងក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ចៅអធិការវត្តជាច្រើនអង្គក្នុងខេត្តកំពង់ធំ ប្រកាសគាំទ្រព្រះភិក្ខុ សំរិត ណាំង ឱ្យគង់នៅជាព្រះគ្រូអនុគណស្រុកកំពង់ស្វាយ បន្តទៀត និងប្រកាសបដិសេធលិខិតចាត់តាំងមេគណខេត្តកំពង់ធំ ដែលបានតែងតាំងភិក្ខុ ណំ សុភ័ត្រា ឱ្យឡើងជាអនុគណស្តីទីស្រុកកំពង់ស្វាយ ជំនួសព្រះភិក្ខុ សំរិត ណាំង កាលពីពេលថ្មីៗនេះ។
ព្រះគ្រូចៅអធិការជាង ៣០វត្តក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចេញញត្តិគាំទ្រកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នេះថា ព្រះគ្រូចៅអធិការគ្រប់វត្តទាំងអស់ក្នុងស្រុកកំពង់ស្វាយ នៅតែបន្តគោរពគាំទ្រព្រះភិក្ខុ សំរិត...