28 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​អាមេរិក​ផ្ដាច់​ជំនួយ​សារព័ត៌មាន​បរទេស ខណៈ​អ្នក​ឃ្លាំមើល​ថា​មាន​តែ​ជន​ផ្ដាច់ការ​ដែល​ត្រេកអរ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាត់ទុក​ការ​ផ្ដាច់​ជំនួយ​ដល់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក គឺជា​ការ​បើក​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ មីនា នេះ​ថា ការ​មិន​ទុកចិត្ត​លើ​សហរដ្ឋ​អាមេរិក​ពី​សំណាក់​ប្រទេស​មួយ​ចំនួន ក៏​មាន​ចំណែក​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​យល់​ច្រឡំ​ថា​ជា​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក។ លោក ហ៊ុន សែន លើកឡើង​ថា ការ​ផ្តាច់​ជំនួយ​ដល់​សារព័ត៌មាន​ទាំងនោះ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ភូត​កុហក លាប​ពណ៌ អុជអាល ញុះញង់ ដែល​តែងតែ​បង្ក​ចលាចល​ស្ទើរ​ពេញ​ពិភពលោក​រហូត​មក ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ពី​សេចក្តី​ក្លាហាន​របស់​អាមេរិក​ដែរ...

មន្ត្រី​ពាំនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថា​ក្រុម​ប្រឆាំង​ជ្រុល​និយម​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​គ្មាន​ការពិត

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ក្រុម​ប្រឆាំង​ជ្រុល​និយម​មិន​ដែល​បាន​សាង​សមិទ្ធផល​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ ក្រៅតែ​ពី​ខំប្រឹង​ប្រតិដ្ឋ​ព័ត៌មាន​ក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើស​បំភ្លៃ​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន និង​នាំពាក្យ» ក្នុង​ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ប្រឈមមុខ​នឹង​នយោបាយ​ទុច្ចរិត​បែប​ឈ្នានីស​ដ៏​ស្មោកគ្រោក​នៃ​ក្រុម​ប្រឆាំង​ជ្រុល​និយម អ្នក​ធ្វើការ​លើ​វិស័យ​ព័ត៌មាន ត្រូវតែ​រួសរាន់​បំភ្លឺ​ចំពោះ​ព័ត៌មាន​បំផ្លើស​បំភ្លៃ និង​បន្សាប​ព័ត៌មាន​ប្រឌិត​ទាំងនោះ​ដោយ​មិន​ទុក​ឱ្យ​ក្រុម​ជ្រុល​និយម​ចូល​មក​បំពុល​សង្គម​ជាដាច់ខាត។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា មាន​តែ​ការពិត​ទេ​ដែល​ជា​ឱសថ​សម្រាប់​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ប្រកប​ដោយ​ប្រសិទ្ធភាព...

ក្រសួង​ព័ត៌មាន​អះអាង​ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជិត ៨០%

ក្រសួង​ព័ត៌មាន អះអាង​ថា ជិត ៨០% (៧៩,៨%) នៃ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​បាន​និយាយ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ បើ​ទោះបីជា​កម្ពុជា​រង​នូវ​ការ​រិះគន់​ជាបន្តបន្ទាប់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិនមែន​ស្ថិត​នៅ​លើ​បបូរមាត់​របស់​បរទេស ឬ​បបូរមាត់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ទទួល​ជំនួយ​ពី​បរទេស ដែល​ត្រូវ​បាន​វាយតម្លៃ​តាម​របៀបវារៈ​របស់​គេ​នោះ​ទេ។ លោក នេត្រ ភក្ដ្រា អះអាង​ថា ដោយសារតែ​ប្រទេស​កម្ពុជា​ជានិច្ចកាល​តែងតែ​រង​នូវ​ភាព​អយុត្តិធម៌​ពី​របាយការណ៍​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​ឆ្នាំ​ចាស់​ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​រឹតត្បិត​សំឡេង​រិះគន់​កាន់តែ​ខ្លាំង

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ បាន​វាយតម្លៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នៅតែ​មាន​ការ​រឹតត្បិត និង​បំបិទ​សំឡេង​រិះគន់ ដោយ​ឃាត់​ខ្លួន​អ្នក​បញ្ចេញមតិ និង​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​អ្នក​សារព័ត៌មាន​ប្រមាណ ១០០​នាក់។ យោង​តាម​ការ​អះអាង​ពី​អង្គការ​លីកាដូ គេ​បាន​សង្កេត​ឃើញ​ថា ឆ្នាំ​២០២៤ មាន​ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សហជីព សិស្ស​និស្សិត សកម្មជន​ការពារ​បរិស្ថាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ ១០២​នាក់ ខណៈ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​គេ។ ក្នុង​ចំណោម​ពួកគេ​ទាំងនេះ មាន​មនុស្ស...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា​ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ស្រុក​កុម្មុយនីស្ត​រឿង​បិទ​ព័ត៌មាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ប្រទេស​វៀតណាម បន្ទាប់ពី​ច្បាប់​អ៊ីនធឺណិត​ថ្មី​នៅ​ប្រទេស​វៀតណាម បង្ខំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចែករំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាមួយ​អាជ្ញាធរ​ក្នុង​រយៈពេល ២៤​ម៉ោង​នៃ​ការ​ស្នើសុំ ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវតែ​ផ្តល់​លេខ​ទូរសព្ទ ឬ​លេខ​អត្តសញ្ញាណ​វៀតណាម សម្រាប់​ការ​ផ្ទៀងផ្ទាត់​គណនី។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​សម្លឹង​មើល​ពី​របៀប​ដែល​ប្រទេស​ជិតខាង​របស់​ខ្លួន ដូចជា​ប្រទេស​វៀតណាម ជាដើម ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស ដូចជា ហ្វេសប៊ុក តិកតុក និង​យូធូប​របស់​ហ្គូហ្គល ដើម្បី​ទប់ស្កាត់​មាតិកា​ដែល​ពួកគេ​ចាត់ទុក​ដោយ​ខ្លួនឯង​ថា​ជា​មាតិកា​ខុស​ច្បាប់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​សម្រាប់​ប្រទេស និង​សន្តិសុខ​ជាតិ ដែល​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា​វា​ជា​លេស​ក្នុង​ការ​ចាប់​អ្នក​រិះគន់...

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត កាន់​អំណាច សេរីភាព​កាន់តែ​ចង្អៀត

សារព័ត៌មាន​បរទេស​នៅ​ប្រទេស​សេរី បាន​ចុះផ្សាយ​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ថា​កាន់តែ​រួញ​តូច​ចង្អៀត​ទៅៗ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជំនួស​ឪពុក ហើយ​លោក ហ៊ុន សែន ជា​ឪពុក​វិញ ក៏​នៅតែ​មាន​ឥទ្ធិពល​ពីក្រោយ​ខ្នង​កូន​ហាក់បីដូចជា​ចាំ​តែ​ញាក់​ខ្សែ​ដូច្នោះ​ដែរ។ សារព័ត៌មាន Japan Times បាន​ស្រង់​ផ្សាយ​បន្ត​ពី​កាសែត The New York Times នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ នេះ​ថា មក​ទល់​នឹង​ឆ្នាំ​ទៅ ពលរដ្ឋ​ខ្មែរ​បាន​រស់​ឃើញ​តែ​មេដឹកនាំ​ម្នាក់​រាប់​សិប​ឆ្នាំ...

សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​អំពី​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១៤​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​អំពី​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​យក​ទៅ​ប្រើប្រាស់ បន្ទាប់ពី​អ្នកកាសែត​ម្នាក់​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​សប្តាហ៍​មុន​នៅ​ខេត្ត​សៀមរាប។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​១០ ខែ​ធ្នូ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១៤​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ថា​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​យក​ទៅ​ប្រើប្រាស់។ ប្រភព​ដដែល​បាន​កត់សម្គាល់​ឃើញ​ថា នៅ​កម្ពុជា ការ​គាបសង្កត់​ភាគច្រើន​បាន​សំដៅ​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​ពី​បញ្ហា​រសើប ដូចជា ការ​បំផ្លិចបំផ្លាញ​បរិស្ថាន ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ...

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​តឿន​អាជ្ញាធរ​ខ្មែរ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​អ្នកកាសែត

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ករណី​អ្នកកាសែត​ខ្មែរ​ម្នាក់​ឈ្មោះ ឈឿង ឆេង ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ពេល​បំពេញ​ការងារ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន ហើយ​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​ប្រាកដ​លើ​ករណី​ឃាតកម្ម​នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន នៅ​ថ្ងៃទី​៨ ធ្នូ នេះ បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្លាប់​អ្នកកាសែត​ឈ្មោះ ឈឿង ឆេង ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​បំពេញ​ការងារ​ទៅ​ស៊ើបអង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ថ្ងៃទី​៤ ខែ​ធ្នូ ថ្មីៗ​នេះ។ ចំណែកឯ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប...

អង្គការ CIVICUS ដាក់​ចំណាត់ថ្នាក់​កម្ពុជា​មាន​លំហ​សេរីភាព​រួញ​តូច​ចង្អៀត​ក្នុង​ឆ្នាំ​២០២៤

សម្ព័ន្ធភាព​សកល​នៃ​អង្គការ​សង្គម​ស៊ីវិល (CIVICUS Monitor) បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​លំហ​សេរីភាព​ផ្នែក​ស៊ីវិល​តូច​ចង្អៀត​ក្នុង​ឆ្នាំ​២០២៤។ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ មក សកម្មភាព​រំលោភ​លើ​សេរីភាព​ជា​មូលដ្ឋាន​នៅតែ​កើត​មាន​ជា​ហូរហែ។ នៅ​ក្នុង​សេចក្តី​រាយការណ៍​ដែល​មាន​ជាង ៦​ទំព័រ សម្ព័ន្ធភាព​អង្គការ CIVICUS បាន​ផ្តល់​ពិន្ទុ​ឱ្យ​ប្រទេស​កម្ពុជា​ត្រឹមតែ ២៧​ប៉ុណ្ណោះ ដែល​ជា​ពិន្ទុ​មួយ​ស្ថិត​ក្នុង​កម្រិត​ពណ៌​លឿងទុំ​ក្បែរ​ពណ៌​ក្រហម ដោយសារ​តែ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​ធ្វើការ​លើ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន​ជា​បន្តបន្ទាប់។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​ស្រង់តាល់...

CCHR រក​ឃើញ​ថា​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅតែ​ត្រូវ​បាន​កំណត់​ជា​មុខសញ្ញា​ក្នុង​ការ​បំភិតបំភ័យ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា ការ​បំភិតបំភ័យ ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល និង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ គឺជា​វិធានការ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​កំណត់​មុខសញ្ញា​អ្នក​ហ៊ាន​បញ្ចេញមតិ ឬ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅតែ​បន្ត​វាយប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ចុង​ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។ CCHR ថា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​អ្នក​ដែល​ដើរ​តួនាទី​ឃ្លាំមើល និង​ជា​អ្នក​រាយការណ៍​ព័ត៌មាន​សម្ងាត់ ជារឿយៗ​តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​រូបរាងកាយ ក្នុង​នោះ​ក៏​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ផង​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.