30 C
Phnom Penh

TAG

ស៊ិន ចាន់ពៅរ៉ូហ្សេត

កូន​លោក អេង ឆៃអ៊ាង គំរាម​កាត់កាល​ឪពុក​បើ​ហ៊ាន​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​ដើម្បី​បាន​តំណែង

កូនប្រុស​ច្បង​របស់​លោក អេង ឆៃអ៊ាង ប្រកាស​ថា​នឹង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​របស់​ខ្លួន ប្រសិនបើ​ហ៊ាន​វិលត្រឡប់​មក​កម្ពុជា​វិញ ហើយ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​ទទួល​បាន​តួនាទី និង​តំណែង​នោះ។ លោក អេង រតនៈ ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក អេង ឆៃអ៊ាង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា បើ​ឪពុក​របស់​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​ធ្វើ​តាម​លោក ហ៊ុន សែន ដើម្បី​បាន​តួនាទី និង​តំណែង​មែន​នោះ រូបលោក​និង​ភរិយា នឹង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​ជា​រៀង​រហូត។ ការ​អះអាង​របស់​លោក អេង...

សកម្មជន​ចាត់ទុក​ជម្លោះ​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​គឺ​បំផ្លាញ​ផល​ប្រយោជន៍​ពលរដ្ឋ​នៅ​មូលដ្ឋាន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ជម្លោះ​ដែល​កើតឡើង​រវាង​ក្រុមប្រឹក្សា​សង្កាត់​បក្ស​ភ្លើង​ទៀន និង​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថា​ជា​ទង្វើ​បំផ្លាញ​ផលប្រយោជន៍​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា គ្រប់​ភាគី​ដែល​បង្ហាញ​ឥរិយាបថ​គ្មាន​ក្រមសីលធម៌​ជា​អ្នក​តំណាង​របស់​ពលរដ្ឋ ដែល​ម្នាក់​បង្ហាញ​ពី​ទង្វើ​ហិង្សា ខណៈ​ម្នាក់​ទៀត​ព្យាយាម​បញ្ឆេះ​កំហឹង​ឱ្យ​បង្ក​ឡើង​ជា​ជម្លោះ​ក្នុង​ចេតនា​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ​បែប​នេះ គ្រាន់តែ​ជា​ស្ទីល​នយោបាយ​ចាស់​គំរិល​ដែល​ធ្វើ​ឲ្យ​សង្គម​ជាតិ​បែកបាក់​ប៉ុណ្ណោះ។ លោក ហ៊ុន កុសល លើកឡើង​ថា...

ចៅ​សង្កាត់​រង​អូរចារ​ទី​ពីរ​មកពី​បក្ស​ភ្លើង​ទៀន​ព្រមាន​ប្តឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បក្ស​ប្រជាជន

ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​មកពី​គណបក្ស​ភ្លើង​ទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ព្រមាន​ប្តឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​លេខ​រៀង​ទី​៦ មកពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី យាន រ៉ាស៊ីន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង បន្ទាប់ពី​មាន​ជម្លោះ​ដោយ​អំពើ​ហិង្សា​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​លេខ​រៀង​ទី​៦ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី...

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។ ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង...

អ្នក​ឃ្លាំមើល៖ តើ​គណបក្ស​បេះដូង​ជាតិ​មាន​ការ​គាំទ្រ​ពី​ភាគី​លោក សម រង្ស៊ី ដែរ​ឬ​ទេ?

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ថ្លែង​ថា ក្រុម​លោក ថាច់ សេដ្ឋា កំពុង​ដំណើរការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មាន​ឈ្មោះ សៀម ភ្លុក ដែល​តែងតែ​ចោទ​អ្នក​នយោបាយ​មួយ​ចំនួន​ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ជា​អ្នក​ចេញ​មុខ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ។ លិខិត​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​កាសែត The Cambodia Daily ទទួល​បាន​នៅ​ល្ងាច​មិញ​នេះ បាន​សរសេរ​តប​ទៅ​លោក សៀម ភ្លុក ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ...

Latest news