TAG
ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីថាត្រូវការថវិកា៧០លានដុល្លារដើម្បីស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ប្រវែង២០គីឡូម៉ែត្រ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរង់ចាំប្រាក់កម្ចីសម្បទានពីភាគីចិន ដើម្បីជួសជុលកំណាត់ផ្លូវមួយខ្សែពីខេត្តកំពត ទៅវាលរេញនៃខេត្តព្រះសីហនុ ដែលមានប្រវែង ២០គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណពី ៦០ ទៅ ៧០លានដុល្លារអាមេរិក ដើម្បីឱ្យមានភាពប្រសើរជាងមុន។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងលើទំព័រហ្វេសប៊ុកនៃក្រសួងរបស់លោកកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ថា ក្នុងផ្លូវប្រវែង ២០គីឡូម៉ែត្រនេះមានដីប្រវែង ៥គីឡូម៉ែត្រជាប្រភេទដីស្អុយចុះទៅផ្នែកខាងក្រោមប្រវែង ១៨ម៉ែត្រ។...
អ្នកឃ្លាំមើលថាការចូលរួមទប់ស្កាត់គ្រឿងញៀនពីក្រសួងពាក់ព័ន្ធមិនគួរធ្វើតែពេលបុណ្យភ្ជុំបិណ្ឌឡើយ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយជារៀងរាល់ថ្ងៃដោយបង្ហាញពីសមត្ថកិច្ចឃាត់បានខ្លួនអ្នកប្រើប្រាស់ និងលក់ដូរគ្រឿងញៀនចន្លោះ ១០នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ដែលភាគច្រើនសុទ្ធសឹងតែជាយុវជន។
នាពេលថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើទៅរដ្ឋមន្ត្រី ៥រូបឱ្យជួយផ្សាយសារទប់ស្កាត់គ្រឿងញៀនក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប៉ុន្តែអ្នកឃ្លាំមើលលើកឡើងថា ការផ្សាយសារទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែអំឡុងពេលបុណ្យភ្ជុំបិណ្ឌនោះទេ។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយ យល់ថា ការដាក់សំណើរបស់អាជ្ញាធរទៅក្រសួងចំនួន៥ ឱ្យជួយទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌឡើយ ខណៈអ្នកវិភាគចាត់ទុកការស្នើនេះថាគ្រាន់តែស្រែកឱ្យឮ ប៉ុន្តែជាក់ស្តែងពួកគេជាខ្នងបង្អែកធំនៅពីក្រោយអ្នកលក់គ្រឿងញៀន។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយលើកឡើងបែបនេះ ក្រោយពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ បានស្នើកាលពីពេលថ្មីៗនេះទៅរដ្ឋ រដ្ឋមន្ត្រី ៥រូប...