35 C
Phnom Penh

TAG

ហុងកុង

ចិន​យក​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទៅ​លេង​នៅ​ហុងកុង អ្នក​ទៅ​បោះឆ្នោត​មិន​ដល់​៣០%

រដ្ឋបាល​ដែនដី​ស្វ័យ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ដែនដី​នេះ ឬ​គេ​ហៅថា​ការ​បោះឆ្នោត​នីតិប្បញ្ញតិ​របស់​ដែនដី​អតីត​អាណានិគម​អង់គ្លេស។ តែ​ការ​បោះឆ្នោត​នេះ ជា​លើកដំបូង​បន្ទាប់ពី​ដែនដី​ប្រជាធិបតេយ្យ​សេរី​មួយ​នេះ​ធ្លាក់​ក្រោម​ច្បាប់​សន្តិសុខ ដែល​សភា​បក្ស​កុម្មុយនីស្ត​ចិន នៅ​ក្រុង​ប៉េកាំង បាន​អនុម័ត​ឱ្យ​រដ្ឋបាល​ហុងកុង អនុវត្ត​ទៅលើ​សណ្ដាប់ធ្នាប់​រៀបរយ ដោយ​រាប់​ទាំង​ការ​បិទ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃ​ដែនដី​នេះ​ទៀត​ផង។ មាន​ន័យ​ថា ការ​បោះឆ្នោត​សភា​លើក​នេះ​ពុំ​មាន​ភាព​សេរី​ទៀត​នោះ​ទេ ព្រោះ​ប្រព័ន្ធ​បោះឆ្នោត​ចង្អៀត ខណៈ​បេក្ខជន​ឯករាជ្យ​ត្រូវ​បាន​ក្រុង​ប៉េកាំង ឲ្យ​មាន​តិច​បំផុត បើ​ធៀប​នឹង​អាណត្តិ​មុនៗ ហើយ​បែរជា​ដំឡើង​បេក្ខជន​ដែល​ជា​ប្រតិភូ​របស់​បក្ស​កុម្មុយនីស្ត​មាន​ចំនួន​លើសលប់។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters អ្វី​ដែល​គេ​ថា​ជា​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ទម្លាក់​ចុះ​ដោយ​ទីក្រុង​ប៉េកាំង គឺ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​តិច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង មិន​ដល់ ៣០% ឡើយ...

ចិន​បន្ត​បាក់​មុខ​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង

វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា សមាជិក​របស់​ក្រុមប្រឹក្សា​នេះ​ដែល​មាន​សំឡេង ៤០​ប្រទេស​ក្នុង​ចំណោម ៤៧​ប្រទេស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង។ ប្រទេស​កាណាដា ដែល​លើក​នេះ​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​បាន​និយាយ​តំណាង​ឲ្យ​ប្រមាណ ៤០​ប្រទេស ដោយ​ប្រើ​ពាក្យ​សម្ដី​វាយប្រហារ​ធ្ងន់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​របស់​ចិន នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន Anadolu បាន​ចុះផ្សាយ​ថា ចិន​បាន​និយាយ​តំណាង​ឲ្យ​ប្រទេស​ចំនួន ៧ ក៏​បាន​វាយប្រហារ​លើ​ប្រទេស​កាណាដា អំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កាណាដា។ ចំណែក​ប្រទេស​បេឡារូស បាន​ឡើង​និយាយ​គាំទ្រ​ចិន ហើយ​ខំ​វាយប្រហារ​ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​វាយប្រហារ​ចិន។ ប្រទេស​បេឡារូស...

Latest news