33 C
Phnom Penh

TAG

ហេង ប៊ុនទី

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ជន​សង្ស័យ​១៧​នាក់​ពាក់ព័ន្ធ​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន

កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន ១៧​នាក់​ពាក់ព័ន្ធ​បទល្មើស​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ជា​សាធារណៈ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា កម្លាំង​ជំនាញ​នគរបាល​ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។ យុទ្ធនាការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដក​ហូត​ភស្តុតាង​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ជាច្រើន​កញ្ចប់ កញ្ឆា​ក្រៀម កាំភ្លើង​កែច្នៃ ទូរស័ព្ទ កាំបិត ដាវ​កែច្នៃ ចំពាម​កៅស៊ូ និង​ប្រដាប់​ជក់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា...

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ដែល​បាន​ឃុបឃិត​អនុញ្ញាត​ឲ្យ​បើក​បនល្បែង​ល្មើស​ច្បាប់​តាម​អនឡាញ​ផ្ទុយពី​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី និង​ល្មើស​វិធានការ​របស់​ក្រសួង​សុខាភិបាល។ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​វីដេអូ​មួយ​បាន​បែកធ្លាយ​តាមរយៈ​បុគ្គលិក​មួយ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ដឺសេនជូរី ដែល​ធ្វើការ Live video តាម​បណ្ដាញ​សង្គម Facebook...

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ចុះ​ស្រាវជ្រាវ​ករណី​ចោរ​ប្លន់​ប្រដាប់​អាវុធ​និង​ដុត​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​កម្លាំង​ដើម្បី​ចុះ​ស្រាវជ្រាវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​មាន​គ្នា​ច្រើន​នាក់​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ ដុត​បំផ្លាញ​ផ្ទះ ម៉ូតូ ម៉ាស៊ីន​ភ្លើង រថយន្ត និង​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ក្រុម​ចោរ​ដែល​ធ្លាប់​ចូល​ប្លន់​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ស្រុក ត្រូវ​គេ​អះអាង​ថា ពួកគេ​មាន​គ្នា​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ និង​ឧបករណ៍​ល្មើស​គ្រប់​ដៃ ដូចជា​កាំភ្លើងវែង កាំបិត ចំពាម​កៅស៊ូ និង​កាំភ្លើង​ស្នប់ ឬ​កាំភ្លើង​កែច្នៃ​ជាដើម។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន...

ជម្លោះ​រវាង​អតីត​មន្ត្រី​គយ​ខេត្ត​កោះកុង​ជាមួយ​មេ PM ខេត្ត​ព្រះសីហនុ មិនទាន់​បញ្ចប់​នៅឡើយ

ទំនាស់​មួយ​រវាង​អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយ​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​រហូត​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ភាគី​ម្ខាងៗ​បាន​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ដោយ​រក្សា​ជំហរ​មិន​មាន​កំហុស​រៀងៗ​ខ្លួន។ អតីត​មន្ត្រី​គយ​ចូល​និវត្តន៍​បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ និង​ស៊ើប​អង្កេត​សកម្មភាព​ការងារ​របស់​លោក ហេង ប៊ុនទី ថា​តើ​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ លោក សិទ្ធិ កូសាំងស៊ីន បាន​បន្ត​ចោទប្រកាន់​លោក ហេង...

មន្ត្រី​គយ​ខេត្ត​កោះកុង​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​សកម្មភាព​មេ​PM​ខេត្ត​ព្រះសីហនុ

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​អនុវត្តន៍​តួនាទី​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បក្ខពួក។ កន្លងមក​នេះ លោក ហេង ប៊ុនទី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​បញ្ជូន​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាច្រើន​ករណី ដើម្បី​ផ្គាប់ចិត្ត​ឈ្មួញ​ដី​ដែល​ជា​ឧកញ៉ា​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១...

Latest news