TAG
ហ៊ុន ម៉ាណែត
ភាគ១៥៖ តើគណបក្សប្រជាជនកម្ពុជាបង្កើតបណ្ដាញក្នុងរាជាណាចក្រថៃដើម្បីអ្វី?
គណបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាបក្សក្នុងប្រទេសថៃ ក្រោយពីរៀបចំបណ្ដាញចាត់តាំងនៅប្រទេសដទៃ។ តើការរៀបចំបេសកកម្មថ្មីនេះ ធ្វើដើម្បីតែគាំទ្របេក្ខភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីស្នងត្រកូល ឬដើម្បីផែនការអ្វីមួយធំជាងហ្នឹង?
ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ នេះ ជាខួបទី៤៣ មិនបានប្រារព្ធដូចសព្វដងនោះទេ ព្រោះប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងកាលៈទេសៈនេះ បើប្រារព្ធធ្វើពិធីអបអរសាទរតូចតាចពេក វាដូចជាមិនស័ក្តិសម ប្រារព្ធពិធីអបអរសាទរធំពេក វាខ្លាចឆ្លងមេរោគថ្មី អូមីក្រុង នៃជំងឺកូវីដ-១៩។ លោកថាដូច្នេះហើយបានជាលោកយកឱកាសហ្នឹងទៅជួបមេដឹកនាំយោធាភូមាវិញ។
ប៉ុន្តែសមាជិកបក្ស...
លោក ហ៊ុន ម៉ានី គាំទ្របងប្រុសជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីគឺមិនឲ្យមានវិបត្តិនៃការដឹកនាំ
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសពៅរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតគាំទ្របងប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលត្រូវជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី គឺដើម្បីធានាមិនឲ្យមានវិបត្តិនៃការដឹកនាំនៅក្នុងគណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។
ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន មានី ជាសមាជិកគណៈកម្មាធិការកណ្តាលបក្ស និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា...
ក្រុមរិះគន់៖ បើលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី នោះនឹងជួយឱ្យវៀតណាមរស់នៅស្របច្បាប់នៅកម្ពុជា
ខណៈលោក ហ៊ុន សែន ប្រកាសតែងតាំងកូនប្រុសច្បងរបស់លោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ មេដឹកនាំថ្មីរបស់វៀតណាម បាននាំគ្នាមកទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំវៀតណាម បានទៅជួបជាមួយកូនៗរបស់លោក ហ៊ុន សែន ដល់ភូមិគ្រឹះតែម្ដង។
ការប្រកាសតែងតាំងកូនប្រុសច្បងនេះ អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា បើលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី នោះលោកនឹងបន្តបេសកកម្មធំពីឪពុក ដោយជួយឱ្យវៀតណាមរស់នៅខុសច្បាប់លើទឹកដីកម្ពុជាទៅជាស្របច្បាប់។
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា បើលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីពិតមែន នោះលោកនឹងបន្តបេសកកម្មធំពីឪពុកដោយជួយសម្រួលឱ្យជនជាតិវៀតណាម...
ក្រុមតស៊ូមតិ៖ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីគ្មានសមត្ថភាពម្នាក់ប៉ុណ្ណោះ
បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា ប្រសិនបើកូនប្រុសច្បងលោក ហ៊ុន សែន ត្រឹមតែជាកូនប្រុសម្នាក់ជាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្រោមការរៀបចំពីឪពុករបស់ខ្លួនដែលមិនមានសមត្ថភាពដោះស្រាយបញ្ហាប្រទេសបានទេ នោះពលរដ្ឋនឹងមើលឃើញថា លោក ហ៊ុន ម៉ាណែត មិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ពលរដ្ឋខ្មែរនោះទេ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ ខែធ្នូ នេះថា បេក្ខជននាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន...
លោក ហ៊ុន ម៉ាណែត ទាមទារឱ្យលោក សម រង្ស៊ី ជ្រើសបេក្ខជនបន្តវេនមកប្រកួតជាមួយនឹងលោក
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទាមទារឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជ្រើសរើសបេក្ខជនបន្តវេនរបស់ក្រុមប្រឆាំងចេញមកតទល់ជាមួយនឹងខ្លួន ប្រសិនបើលោក សម រង្ស៊ី មិនមានភាពក្លាហានចេញមកភ្នាល់ជាមួយរូបលោកដោយផ្ទាល់ទេនោះ។
បេក្ខភាពនាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ នេះថា...
អ្នកឃ្លាំមើល៖ ល្បែងភ្នាល់នយោបាយគ្មានប្រយោជន៍សម្រាប់ជាតិ គួរតែបញ្ឈប់
ក្រុមអ្នកឃ្លាំមើលនយោបាយ និងសង្គម ផ្ដល់យោបល់ឱ្យបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ឈប់បង្កទំនាស់ជាមួយជាតិសាសន៍ខ្លួនឯង ដោយការលេងល្បែងភ្នាល់ដែលលោកបានបង្កើតឡើងនោះទៅ។ ចំណែកក្រុមអ្នករិះគន់ថា អ្នកនយោបាយជំនាន់ថ្មីក៏មិនត្រូវយកល្បែងនយោបាយភ្នាល់គ្នាដែលគ្មានប្រយោជន៍សម្រាប់ជាតិបែបនេះមកលេងដូចអ្នកនយោបាយជំនាន់មុននោះដែរ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៩ ធ្នូ នេះថា បើលោក ហ៊ុន ម៉ាណែត ចាត់ទុកថាខ្លួនឯងជាអ្នកមានគំនិតបញ្ញាខ្ពស់ ប៉ុន្តែបែរជាមកទាស់ទែងគ្នាដោយការភ្នាល់បែបនេះ...
លោក ហ៊ុន សែន អាចត្រៀមចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅក្រោយឆ្នាំ២០២៣
ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រលយពាក្យជាថ្មីទៀតពីបំណងនៃការចាកចេញរបស់លោកក្នុងតំណែងជានាយករដ្ឋមន្ត្រី ហើយបំណងនេះអាចនឹងត្រូវកើតឡើងនៅក្រោយឆ្នាំ២០២៣ ស្របពេលដែលគណៈមជ្ឈិមបក្សនៃបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតមកពីបក្សកុម្មុយនីស្តបដិវត្តវៀតណាម បានផ្តល់សេចក្តីទុកចិត្តឱ្យលោក ហ៊ុន ម៉ាណែត គឺជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្តវេនតែម្នាក់គត់ ដែលនឹងឡើងកាន់អំណាចបន្តពីឪពុករបស់ខ្លួន។
ថ្លែងក្នុងឯកសណ្ឋានជាយោធាពាក់ផ្កាយមាស៥ ផុតលេខ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការនៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ លោក ហ៊ុន សែន អះអាងថា ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះតទៅ លោកនឹងក្លាយជាឪពុករបស់នាយករដ្ឋមន្ត្រីហើយ។ សារនយោបាយរបស់លោក...
លោក ហ៊ុន សែន គំរាមប្រើកម្លាំងប្រដាប់អាវុធកម្ទេចអ្នករំលោភរដ្ឋធម្មនុញ្ញ
មេដឹកនាំដែលក្រាញអំណាចយូរជាងគេនៅកម្ពុជា លោក ហ៊ុន សែន គំរាមថា ក្រុមណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កងកម្លាំងប្រដាប់អាវុធមានតួនាទីចាំបាច់ត្រូវតែកម្ទេចក្រុមនោះចោលជាបន្ទាន់ មិនអាចពន្យារពេលដាច់ខាត។
បុរសខ្លាំងរបស់កម្ពុជា លោក ហ៊ុន សែន បានព្រមានធ្ងន់ៗក្នុងពិធីសម្ពោធអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ថា នរណាក៏ដោយដែលហ៊ានរំលោភបំពានរដ្ឋធម្មនុញ្ញតាមគ្រប់រូបភាព ដូចជាការធ្វើបដិវត្តពណ៌តាមរយៈការធ្វើរដ្ឋប្រហារ ជាដើម កម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចចោលដោយគ្មានករណីលើកលែងនោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា...
លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់ដាក់តំណែងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួន
បេក្ខភាពនាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ភ្នាល់ដាក់តំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួន និងការចាកចេញពីឆាកនយោបាយរបស់លោក សម រង្ស៊ី ប្រសិនបើភាគីណាមួយចាញ់ល្បែងភ្នាល់នេះ។
មេដឹកនាំកម្ពុជាដែលឧស្សាហ៍គំរាមសម្លាប់គូប្រជែងនយោបាយរបស់ខ្លួន លោក ហ៊ុន សែន បានយកសំណេរកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត...
លោក ហ៊ុន ម៉ាណែត ត្រូវបានបក្សជ្រើសជាផ្លូវការឱ្យជាប់ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តពីឪពុក
គណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចដែលមានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាម បានសម្រេចជាឯកច្ឆន្ទគាំទ្រកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាផ្លូវការឱ្យជាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីឪពុករបស់ខ្លួនទៅថ្ងៃមុខ ក្រោយពេលលោក ហ៊ុន សែន បើកការគំរាមកំហែងលើអស់មន្ត្រីកុំឲ្យមានការជំទាស់ផែនការរបស់លោក។
គណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាច បានចេញសេចក្តីជូនដំណឹងនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះថា ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន ក៏បានសម្រេចជ្រើសតាំងលោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាអនុប្រធានគណបក្សក្នុងពេលបច្ចុប្បន្ននេះបន្ថែមលើចំនួនអនុប្រធានបក្សដែលមានស្រាប់ និងគាំទ្រលោក ហ៊ុន...