36.7 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​លោក កឹម សុខា និង​មូលដ្ឋាន​ទ័ព​រាម​ដើម្បី​ស្នើសុំ​បញ្ចុះ​ពន្ធ​ពី​អាមេរិក

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ជុំវិញ​ការ​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម សម្រាប់​ត្រៀម​ចរចា​ស្នើសុំ​ការ​អនុគ្រោះ​បញ្ចុះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៧ ខែ​មេសា ថា ប្រសិនបើ​អាមេរិក​បើក​ភ្លើង​ខៀវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជុំវិញ​ការ​ដំឡើង​ពន្ធ ៤៩% ដែល​អាមេរិក​បាន​កំណត់​កាលពី​ពេល​ថ្មីៗ​នេះ...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​សំណង់​អគារ​ចាស់ៗ ក្រោយពី​ទទួល​ចំហាយ​រញ្ជួយ​ដី​កម្រិត​ទាប

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​ចាស់ៗ បន្ទាប់ពី​កម្ពុជា​ទទួល​ចំហាយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​ទាប​ពី​ប្រទេស​ជិតខាង បន្ទាប់ពី​លោក​បាន​សង្កេត​ឃើញ​សោកនាដកម្ម​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ភូមា ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​មរតក​តេជោ កាលពី​ថ្ងៃទី​៧ ខែ​មេសា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​សង្កាត់ ខណ្ឌ ស្រុក ខេត្ត ក្រុង ធ្វើការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ម៉ត់ចត់​ទៅ​លើ​គុណភាព និង​ស្តង់ដា​សំណង់។ ប្រភព​ដដែល​អះអាង​ថា...

លោក ហ៊ុន ម៉ាណែត ថា​រង់ចាំ​តែ​អាមេរិក​បើក​ភ្លើង​ខៀវ​ចរចា​រឿង​ពន្ធ នោះ​ក្រុម​ការងារ​នឹង​ហោះ​ទៅ​ភ្លាម

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​ក្រុម​ការងារ​ជំហាន​ពីរ​រួចរាល់​ហើយ ដែល​ដឹកនាំ​ដោយ​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ត្រៀម​ចាំ​ចរចា​ជាមួយ​អាមេរិក​ភ្លាមៗ ប្រសិនបើ​ពួកគេ​បើក​ភ្លើង​ខៀវ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី “សម្ពោធ​ស្ពាន​អាកាស” នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៥...

រាជាណាចក្រ​អច្ឆរិយ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ខាង​អំពើពុករលួយ​បន្ទាប់ពី​ភូមា ក្នុង​សហគមន៍​អាស៊ាន

ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្បែរ​បាត​តារាង ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ខណៈ​ប្រទេស​ភូមា ជាប់​លេខ​១ ចំណែក​ប្រទេស​ទីម័រលេស មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​នៅ​ឆ្នាំ​២០២៤ នេះ​ទេ។ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​រាយការណ៍​ស្តីអំពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា រាជាណាចក្រ​កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក។ ចំណាត់ថ្នាក់​នេះ បាន​ទាញ​ទម្លាក់​ឱ្យ​ប្រទេស​កម្ពុជា​ជាប់​ជា​ប្រទេស​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​កម្រិត​ទី​៤ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅ​លើ​តែ ៣​ប្រទេស​ប៉ុណ្ណោះ គឺ​ប្រទេស​ភូមា...

មន្ត្រី​បក្ស​ជំទាស់​ស្នើ​រដ្ឋាភិបាល​ដាក់​គោលនយោបាយ​ជាតិ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក

មន្ត្រី​ជាន់ខ្ពស់​បក្ស​ជំទាស់ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ក្នុង​ការ​លើក​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ឱ្យ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក បើ​គាត់​ពិត​ជា​មាន​បំណង​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​មែន​នោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មេសា នេះ​ថា ការ​ប្រកាស​ផ្ដួចផ្ដើម​គំនិត​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ពី​លោក ហ៊ុន ម៉ាណែត គឺជា​រឿង​ល្អ ប៉ុន្តែ​ដើម្បី​ឱ្យ​គំនិត និង​សម្ដី​របស់​គាត់​ក្លាយ​ជា​ការពិត លោក សួន សុរីដា ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ​ចំនួន ដូចជា...

រាជរដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​ជ្រួលច្របល់​នឹង​រដ្ឋការ​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​ទំនិញ​ពី​ប្រទេស​កម្ពុជា

រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា ដល់​ទៅ ៤៩% ដើម្បី​ឆ្លើយតប​ទៅ​នឹង​ពន្ធ​ទំនិញ ៩៧% ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​នៅ​កំពូល​តារាង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់។ ក្នុង​ពិធី​ប្រកាស​ដំឡើង​ពន្ធ​លើ​គ្រប់​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក របៀប​ដាក់​ពន្ធ​តប​ទៅវិញ​ទៅមក ហៅថា Reciprocal Tariff លោក ដូណាល់ ត្រាំ និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ ខែ​មេសា នេះ បាន​ផ្ទុះ​សំណើច​នៅ​ពេល​ដែល​ពួកគេ​រាប់​ដល់​ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បង់​ពន្ធ​ខ្ពស់​ជាងគេ​រហូត​ដល់...

លោក ហ៊ុន ម៉ាណែត ចូល​បច្ច័យ ១​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព​ពលករ​ម្នាក់​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ថៃ

លោក ហ៊ុន ម៉ាណែត និង​ភរិយា​ចូលរួម​បច្ច័យ​ចំនួន ១​ម៉ឺន​ដុល្លារ​ជូន​ក្រុម​គ្រួសារ និង​រៀបចំ​ពិធី​បុណ្យ​សព​លោក មាស សាវ៉ាង ដែល​ទទួល​មរណភាព​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​ខ្មែរ ៤​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​គំនរ​អគារ​ដែល​ដួល​រលំ​កាលពី​ថ្ងៃទី​២៨ ខែ​មីនា នៅឡើយ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា បច្ច័យ​ទាំងនោះ​ត្រូវ​បាន​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ ប្រគល់​ជូន​គ្រួសារ​សព​លោក មាស សាវ៉ាង ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី​១...

អ្នក​សង្កេតការណ៍​ថា​ការ​បង្កើត​ក្រុម​អ្នក​ច្បាប់​របស់​នាយករដ្ឋមន្ត្រី​នៅតែ​គ្មាន​ប្រសិទ្ធភាព បើ​តុលាការ​មិន​ឯករាជ្យ

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ ទោះ​នាយករដ្ឋមន្ត្រី​បង្កើត​ក្រុម​អ្នក​ច្បាប់​ក្នុង​គោលបំណង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌​យ៉ាងណាក៏ដោយ ក៏​ការ​អនុវត្ត​ច្បាប់​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា បើ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ នោះ​ការ​អនុវត្ត​ច្បាប់​ប្រាកដជា​រង​នូវ​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​ដដែល។ លោក​បន្ត​ថា ពួកគេ​នៅតែ​អាច​លូក​ដៃ​កកូរកកាយ​ប្រព័ន្ធ​យុត្តិធម៌​បាន​គ្រប់​ពេល​តាមរយៈ​ទំនាក់ទំនង​របស់​អ្នក​ទាំងនោះ​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដូចជា អ្នក​ដែល​មាន​គោរមងារ​ជា​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និង​ក្រុម​មហាសេដ្ឋី​មួយ​ចំនួន...

នាយករដ្ឋមន្ត្រី​ខ្មែរ​ទទួលស្គាល់​កោះ​គុត​ជា​របស់​ខ្មែរ​មួយ​ផ្នែក តើ​នឹង​ធ្វើ​យ៉ាងណា​ទៀត?

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការ​អបអរ​សាទរ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ទទួលស្គាល់​ថា មួយ​ផ្នែក​នៃ​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ខ្មែរ និង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ការពារ​ដែនសមុទ្រ និង​កោះ​នានា​របស់​ខ្មែរ និង​ដើម្បី​ធានា​ថា មួយ​ចំណែក​នៃ​កោះ​គុត និង​ដែនសមុទ្រ​ត្រួត​គ្នា​ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ជា​របស់​ខ្មែរ​ជាមួយ​ថៃ យក​មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​លោក...

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​កម្ពុជា

លោក ហ៊ុន ម៉ាណែត ធានា​ថា​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​កម្ពុជា មិនមែន​ធ្វើ​តាម​ការ​នឹកឃើញ​ឡើយ ខណៈ​ការ​ប្រើ​កម្លាំង​កងទ័ព មិនមែន​ជា​ជម្រើស​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រកាន់​យក​នោះ​ឡើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ក្នុង​ស្រុក​វាលរេញ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា បញ្ហា​ព្រំដែន​មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​តែ​មួយ​ថ្ងៃ​ចប់​នោះ​ទេ ហើយ​ការ​ប្ដឹង​ផ្តល់ និង​ការ​លើក​ទ័ព​ទៅ​ប្រយុទ្ធ ក៏​មិនមែន​ជា​ដំណោះស្រាយ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ប្រើ​ច្បាប់​បច្ចេកទេស​អន្តរជាតិ​ដើម្បី​ធានា​នូវ​ផល​ប្រយោជន៍​របស់​ជាតិ។ លោក ហ៊ុន ម៉ាណែត អះអាង​ថា រឿង​ការពារ​ទឹកដី...

Latest news

© 2021, ដេលី. All rights reserved.