27.3 C
Phnom Penh

TAG

ហ៊ុន សែន

លោក កឹម សុខា អះអាង​ថា​លោក​អាច​ស្រែក​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ទឹកដី​បាន

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​អសារបង់​ទាំងស្រុង ហើយ​លោក​អាច​ស្រែក​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​រាជរដ្ឋាភិបាល​បាន ក្នុង​ការ​ការពារ​ទឹកដី​ដែល​កំពុង​រង​ការ​ឈ្លានពាន ប្រសិនបើ​លោក​មាន​សេរីភាព​ឡើងវិញ​ក្នុង​ពេលនេះ។ លោក ផែង ហេង សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មេសា ថា នៅ​ចុង​បញ្ចប់​សវនាការ​រយៈពេល ២​ថ្ងៃ​នេះ លោក កឹម សុខា បាន​សំណូមពរ...

លោក កឹម សុខា ចង់​ឱ្យ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​ឲ្យ​រូបលោក​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ នៅ​ពេល​សវនាការ​ត្រូវ​បាន​បញ្ចប់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ព្រោះ​លោក​ចង់​ឱ្យ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ខណៈ​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​ដោយ​យុត្តិធម៌ និង​តម្លាភាព​ចំពោះ​សំណុំរឿង​របស់​លោក កឹម សុខា។ លោក ផែង ហេង សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មេសា ថា លោក កឹម...

តុលាការ​សម្រេច​បន្ត​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​៩ មេសា នេះ ខណៈ​អ្នក​ឃ្លាំមើល​ស្នើ​ទម្លាក់​បទ​ចោទ

តុលាការ​សម្រេច​បន្ត​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៩ មេសា បន្ថែម​ទៀត ដែល​ជា​វេន​មេធាវី​បក្ស​ប្រឆាំង​ធ្វើ​សេចក្តី​សន្និដ្ឋាន​វិញ​ម្តង ខណៈ​ចុងបញ្ចប់​នៃ​សវនាការ​នេះ លោក កឹម សុខា ក៏​នឹង​ថ្លែង​សារ​ចុងក្រោយ​ទៅ​កាន់​អង្គ​សវនាការ​ផង​ដែរ។ សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​បន្ត​សវនាការ​លើ​សេចក្តី​សន្និដ្ឋាន​ផ្ទាល់មាត់​ក្នុង​សំណុំរឿង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រយៈពេល ១​ថ្ងៃ​ពេញ ក្នុង​នោះ សវនាការ​ពេល​ព្រឹក ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំជម្រះ​ដាក់​ទោស​ទណ្ឌ​ឱ្យ​កាន់តែ​ធ្ងន់ ស្នើ​បញ្ឈប់​ការ​ឃុំ​ខ្លួន​លោក...

បណ្ឌិត គិន ភា រិះគន់​ទម្លាប់​អាក្រក់​របស់​អាជ្ញាធរ​ខ្មែរ​ថា​ទាល់តែ​នាយករដ្ឋមន្ត្រី​ស្រែក ទើប​ធ្វើការ

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា អះអាង​ថា តាំងពី​សម័យ​ដឹកនាំ​របស់​លោក ហ៊ុន សែន រហូត​ដល់​សម័យ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ទម្លាប់​អាក្រក់​របស់​អាជ្ញាធរ និង​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន នៅតែ​បន្ត​ចាក់​ឫស​ដដែល គឺ​ទាល់តែ​នាយករដ្ឋមន្ត្រី​ស្រែក ទើប​ស្ទុះស្ទា​បំពេញ​តួនាទី។ បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​មីនា ថា មន្ត្រី​ខ្លះ​អួត​ថា​គោរព​ស្រឡាញ់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន...

លោក ម៉ែន ណាត ថា​ដោយសារ​កម្ពុជា​គប់គិត​ជាមួយ​វៀតណាម​កែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ទើប​មាន MoU ជាមួយ​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាង​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​កិច្ចព្រមព្រៀង​ឱ្យ​ថៃ មាន​លេស​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ចាប់តាំងពី​មាន​អនុស្សរណៈ​នេះ​មក វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​រីក​ធំ​ជាង​មុន​ដែរ។ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ការ​ឈ្លានពាន​របស់​ថៃ...

លោក ហ៊ុន សែន ព្រមាន​ថា​បើ​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​និង​ដក​តំណែង​មន្ត្រី​លួច​នាំចូល​ទំនិញ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន និង​ដក​តំណែង​មន្ត្រី​ដែល​នៅតែ​បន្ត​លួច​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ព្រំដែន​បន្ត​បិទ​នៅឡើយ ព្រោះ​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ មើលងាយ​កម្ពុជា។ តាមរយៈ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កម្ចាត់​ចោល​មន្ត្រី...

លោក ហ៊ុន សែន អះអាង​ថា​ដាណឺម៉ាក គាំទ្រ​ជំហរ​កម្ពុជា​ពេញ​ទំហឹង​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក (Danmark) គាំទ្រ​ជំហរ​របស់​កម្ពុជា​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ពេញ​ទំហឹង ដោយ​ការ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ឯកអគ្គរាជទូត​ដាណឺម៉ាក ប្រចាំ​នៅ​កម្ពុជា លោក ដែននី អានណាន (Danny Annan)...

ទីបំផុត លោក ហ៊ុន ម៉ាណែត ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ថា​ខូច​មុខមាត់​ស្រុក​ខ្មែរ​យឺត​ពេល

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ទីបំផុត បាន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត ហៅ​តាម​អង់គ្លេស​ថា online scams ទាំង ៥០​មណ្ឌល ឬ​ទីតាំង និង​សាខា​ប្រមាណ ២០០ ទូទាំង​រាជាណាចក្រ​កម្ពុជា ថា​ជា​ការ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​យ៉ាង​ពន់ប្រមាណ។ ថ្លែង​ប្រាប់​អ្នកកាសែត​ពី​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក នៅ​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពោល​ថា ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជា​សេដ្ឋកិច្ច​ខ្មៅ​ងងឹត។ លោក​បាន​បដិសេធ​ការ​ចោទ​ថា​រាជរដ្ឋាភិបាល​បាន​ទទួល​ផលប្រយោជន៍​ពី​ឧក្រិដ្ឋកម្ម​ទាំងនោះ។ ទោះជា​យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ទោះ​នាយករដ្ឋមន្ត្រី​កម្ពុជា...

កម្ពុជា​សង្ឃឹម​បារាំង អ្នក​អាណាព្យាបាល​ចាស់ ជួយ​ខ្មែរ​តាម​ផ្លូវ​ច្បាប់​លើ​វិវាទ​ព្រំដែន​ជាមួយ​ថៃ

ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) រំលឹក​ឡើងវិញ​ពី​ការ​ខិតខំ​របស់​បារាំង ក្នុង​ការ​ស្វះ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ជាពិសេស​ការ​ចូលរួម​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ លោក តូម៉ាស់ ឡាំ (Thomas Lam) បាន​អះអាង​ជុំវិញ​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា កន្លង​មក...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង ខណៈ​នាយករដ្ឋមន្ត្រី​ចេញ​ប្រាប់​ពិភពលោក​ពី​ការ​ឈ្លានពាន​របស់​ថៃ

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ការ​ប្រើ​វេទិកា​អន្តរជាតិ​ដើម្បី​លាតត្រដាង​អំពើ​រំលោភ​បំពាន​ពី​ភាគី​ថៃ ប្រាប់​ពិភពលោក គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិទ្ធភាព​វា​នឹង​ត្រូវ​រលាយ​បាត់​ទៅវិញ ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​ព្រម​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ឱ្យ​បាន​ឆាប់​រហ័ស។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ទោះជា​ការ​ខិតខំ​ប្រឹងប្រែង​លើ​ឆាក​ការទូត​អន្តរជាតិ​ដើម្បី​លាតត្រដាង និយាយ​ប្រើ​ពាក្យ មហិច្ឆតា​ឈ្លានពាន​របស់​ថៃ តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ធំៗ ដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Reuters និង Fox News ជាដើម​ក៏ដោយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​នេះ...

Latest news

© 2021, ដេលី. All rights reserved.