TAG
ហ៊ុន សែន
តំណាងអយ្យការនិងមេធាវីរដ្ឋាភិបាលចោទសួរលោក កឹម សុខា រឿងត្រូវរ៉ូវជាមួយលោក សម រង្ស៊ី
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា អះអាងថា មេធាវីរដ្ឋាភិបាលបានចោទសួរលោក កឹម សុខា រឿងត្រូវរ៉ូវជាមួយលោក សម រង្ស៊ី ខណៈសំណុំរឿងដែលបទចោទប្រកាន់កូនក្ដីកន្លងមក គឺពាក់ព័ន្ធ «គប់គិតជាមួយបរទេស»។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី៨ មិថុនា បានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា លើកទី៤៣ ក្រោមបទចោទប្រកាន់ពីបទ «សន្ទិដ្ឋភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។
បើតាមលោក ចាន់...
បក្សកាន់អំណាចនឹងធ្វើសន្និបាតវិសាមញ្ញដាក់យុទ្ធសាស្ត្របោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣
គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលបក្សនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ ក្រោយពីលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីៗទទួលបានអាសនៈច្រើនលើសលប់នៅទូទាំងប្រទេស ដើម្បីទៅដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា ការធ្វើសន្និបាតវិសាមញ្ញនៅខែកក្កដា ខាងមុខ អាចលើកយកប្រធានបទពាក់ព័ន្ធការបោះឆ្នោតនាពេលថ្មីៗនេះ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលអាសនៈច្រើនលើសលប់។
លោក សុខ ឥសាន...
បទវិភាគ៖ តើខ្មែរត្រូវពឹងខ្លួនឯង ឬពឹងអ្នកក្រៅពីខ្លួនឯង?
រឿងខ្មែរដែលខាតបង់ប្រយោជន៍ជាតិធំ គឺមកពីការគិតមិនត្រូវ ដើរមិនត្រូវ ធ្វើមិនត្រូវ ហៅថាអយោនិសោមនសិការ ប៉ុន្តែមានអ្នកចាំបន្ទររកប្រយោជន៍ផ្ទាល់ខ្លួន ជួយឧបកិច្ចថាជាបញ្ញាភ្លឺស្វាង ត្រឹមត្រូវទៅវិញ។
លោក ហាស់ សាន សូមជូនបទវិភាគព័ត៌មានមួយ ថាតើខ្មែរត្រូវពឹងខ្លួនឯង ឬពឹងអ្នកក្រៅពីខ្លួនឯង។
ហេតុការណ៍នយោបាយទាក់ទងនឹងជាតិខ្មែរមានតូចមានធំកើតឡើងក្នុងខែឧសភា នេះជាច្រើនអន្លើ ច្រើនកន្លែង ហើយសុទ្ធតែចេញពីពាក្យសម្ដី អំពើ និងទង្វើរបស់មនុស្ស ទាំងអ្នកដឹកនាំ ទាំងអ្នកតាមដង្ហែ ទាំងអ្នកក្នុងស្រុក ទាំងអ្នកក្រៅស្រុក។ ម្នាក់ៗសុទ្ធតែនិយាយរឿងនយោបាយទាក់ទងនឹងសង្គមជាតិខ្មែរបច្ចុប្បន្នសម័យ។ មានអ្នកខ្លះព្យាយាមនិយាយធ្វើវិភាគបែបប្រកាន់បក្ស...
លោក ហ៊ុន សែន៖ អ្នកសង្កេតការណ៍ជិត៨ម៉ឺននាក់បង្ហាញថាការបោះឆ្នោតមានតម្លាភាព
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ក្នុងដំណើរការនៃការបោះឆ្នោតអាណត្តិទី៥ នេះ មានអ្នកចូលរួមសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ៨ម៉ឺននាក់មកពី ២០ស្ថាប័ន គឺជាភស្តុតាងមួយបង្ហាញថា ដំណើរការបោះឆ្នោតនៅឆ្នាំ២០២២ នេះ ធានាបាននូវតម្លាភាព និងយុត្តិធម៌។
មេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងតំបន់អាស៊ីរូបនេះអះអាងកាលពីថ្ងៃទី៥ ខែមិថុនា បន្ទាប់ពីបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ថា ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍យ៉ាងច្រើនទាំងថ្នាក់ជាតិ...
លោក ហ៊ុន សែន ថាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់
បីថ្ងៃមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់អាទិត្យនេះ។
តាមរយៈសារជាសំឡេងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ការអនុវត្តសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលពលរដ្ឋនឹងត្រូវអនុវត្តនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យនេះ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ជិត ១ខែមកនេះ កម្ពុជាគ្មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ទេ ក្រោយពីពលរដ្ឋជាង ៩៤ភាគរយទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩...
សហមេធាវីថាតុលាការមិនហ៊ានចោទសួរលើអង្គហេតុរដ្ឋបរទេសឃុបឃិតជាមួយលោក កឹម សុខា
សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាតុលាការនៅតែមិនហ៊ានសាកសួរលើអង្គហេតុពិតប្រាកដទាក់ទងទៅនឹងរដ្ឋបរទេសមួយណាដែលថាបានឃុបឃិតជាមួយលោក កឹម សុខា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះ។
សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង លោក ចាន់ ចេន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការលើកទី៤២ លើប្រធានគណបក្សសង្គ្រោះជាតិពេញមួយព្រឹកនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ថា សហមេធាវីការពារក្តីទាំងអស់របស់លោក កឹម សុខា បានទាមទារឲ្យតុលាការសាកសួរលើអង្គហេតុពិតប្រាកដ ប៉ុន្តែតុលាការបែរជាព្យាយាមចោទសួរលើខ្លឹមសារក្នុងវីដេអូជាងមួយម៉ោង ដែលតុលាការបានកាត់ជាកង់ៗប្រវែង ១៦នាទីម្តង...
លោក ហ៊ុន សែន ថារដ្ឋាភិបាលប្ដេជ្ញាចិត្តខ្ពស់លើកកម្ពស់សិទ្ធិកុមារព្រោះជាអ្នកបន្តវេន
លោក ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ ដោយចាត់ទុកកុមារ គឺជាអ្នកបន្តវេនក្នុងការជួយស្ដារ កសាង និងអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយសក្ដានុពល។
មេដឹកនាំខ្មែរដែលឧស្សាហ៍គំរាមផ្តាច់ជីវិតពលរដ្ឋខ្លួនឯង លោក ហ៊ុន សែន បានចេញលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិដោយផ្ដោតលើកិច្ចការការពារ និងគោរពសិទ្ធិមូលដ្ឋានរបស់កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារឱ្យបានពេញលេញ។
បុរសខ្លាំងចូលចិត្តប្រើកណ្ដាប់ដៃដែកកម្ទេចក្រុមប្រឆាំង...
អភិបាលខេត្តកំពង់ធំថាប័ណ្ណដីធ្លីមានតម្លៃសម្រាប់ពលរដ្ឋយកទៅខ្ចីប្រាក់ពីធនាគារ
អភិបាលខេត្តកំពង់ធំ អះអាងថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដោយធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាឯកសារគតិយុត្តិ និងជាវត្ថុមានតម្លៃសម្រាប់ពលរដ្ឋយកទៅខ្ចីប្រាក់ពីធនាគារ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួនជិត ៦០០ប័ណ្ណនៅលើទីតាំងដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក...
លោក ហ៊ុន សែន ប្រាប់ពិភពលោកថាកូនប្រុសទាំងបីសុទ្ធតែមានសមត្ថភាពធ្វើនាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកថា កូនប្រុសទាំងបីរបស់លោក គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី សុទ្ធតែមានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីដូចគ្នា ព្រោះថាកន្លងមកលោកមិនបានបណ្តុះបណ្តាលកូនឱ្យទៅធ្វើចោរនោះទេ គឺត្រៀមឱ្យពួកគេធ្វើធំទាំងអស់។
មេដឹកនាំដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតអាស៊ី នៅថ្ងៃទី២៧ ខែឧសភា...
បទវិភាគ៖ តើហេតុអ្វីបានជាសីលធម៌សង្គមខ្មែរធ្លាក់ចុះក្នុងសម័យលោក ហ៊ុន សែន?
ភាពជាគំរូរបស់រៀមច្បង ចាស់ទុំ មេគ្រួសារ ឬមេដឹកនាំជាតិ អាចជះឥទ្ធិពលដល់ប្អូនៗ កូនចៅ ឬប្រជាពលរដ្ឋក្នុងសង្គម។ លោក ហ៊ុន សែន ជាមេដឹកនាំក្នុងសង្គមខ្មែរដ៏យូរអង្វែង។ ដូច្នេះភាពជាគំរូរបស់គាត់ពិតជាអាចមានឥទ្ធិពលដល់សង្គម។
ដូច្នេះ ប្រសិនបើគាត់បង្ហាញគំរូល្អ សង្គមនឹងទទួលបានផលល្អដែរ តែបើគាត់បង្ហាញគំរូអាក្រក់ សង្គមក៏នឹងទទួលបានផលអាក្រក់។ ក្រៅតែពីភាពជាគំរូ លោក ហ៊ុន សែន ក៏ត្រូវមានការទទួលខុសត្រូវចំពោះការលើកតម្កើងសីលធម៌សង្គមផងដែរ។
មុននឹងធ្វើការពិភាក្សាអំពីបញ្ហាសីលធម៌ គេគួរឈ្វេងយល់អំពីអត្ថន័យនៃពាក្យនេះជាមុនសិន។ បើតាមវចនានុក្រមខ្មែរដែលរៀបរៀងដោយសម្ដេចព្រះសង្ឃរាជ ជួន...