TAG
ហ៊ុយ វណ្ណៈ
ក្រុមសិទ្ធិមនុស្សអន្តរជាតិជំរុញឱ្យកម្ពុជាបញ្ឈប់ការកាត់ទោសនិងដាក់ពន្ធនាគារអ្នកសារព័ត៌មាននិងសង្គមស៊ីវិល
គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្នើឲ្យកម្ពុជាបញ្ឈប់នូវការកាត់ទោស និងការដាក់ពន្ធនាគារចំពោះក្រុមអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិលដទៃទៀត ខណៈសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលគាំទ្របក្សកាន់អំណាច ថាខ្លួនមានការសោកស្ដាយចំពោះការវាយតម្លៃដែលខ្វះភស្តុតាងច្បាស់លាស់ ក្នុងគោលបំណងចង់ផាត់ពណ៌កម្ពុជាឱ្យអាក្រក់។
ការធ្វើអត្ថាធិប្បាយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស បន្ទាប់ពីដំណើរការពិនិត្យឡើងវិញលើប្រទេសចំនួនប្រាំនៅក្នុងសម័យប្រជុំចុងក្រោយរបស់ខ្លួន បានជំរុញឱ្យកម្ពុជាធានាថា ប្រជាជនទាំងអស់នៅក្នុងប្រទេសអាចអនុវត្តសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ។
ពួកគេព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអាចធានា និងអនុវត្តសិទ្ធិមនុស្សបានទេ វាជាក្តីបារម្ភធំៗមួយទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសនៅមុនការបោះឆ្នោតឃុំ-សង្កាត់ក្នុងខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។
កន្លងមក ភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អះអាងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែង ការចាប់ខ្លួនតាមអំពើចិត្ត ការដំណើរការសវនាការក្តីដ៏ធំ ការដកហូតលិខិតឆ្លងដែន និងការប្រព្រឹត្តអំពើហិង្សាលើសមាជិកគណបក្សជំទាស់។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា...