28 C
Phnom Penh

TAG

អាស៊ាន

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ទៅ​ពិនិត្យ​ប្រាសាទ​ព្រះវិហារ ក្រោយ​ខ្មែរ​ចោទ​ថៃ ថៃ​ចោទ​ខ្មែរ

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​ទៅ​សង្កេតការណ៍​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទីតាំង​ផ្ទាល់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​បទ​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា ក្រុម​សម្របសម្រួល (CLG) ខាង​ខ្មែរ បាន​សម្របសម្រួល​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់...

អាស៊ាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ភូមា ដែល​ជា​ការ​រៀបចំ​បោះឆ្នោត​លើកដំបូង​បំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្រោម​របប​សឹក ៥​ឆ្នាំ​មក​ហើយ បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​បរិបទ​សង្គម​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល និង​ការ​បះបោរ​ប្រឆាំង​ការ​ដឹកនាំ​ប្រព័ន្ធ​ផ្ដាច់ការ​យោធា​និយម។ ប្រទេស​មួយ​នេះ គឺ​សហព័ន្ធ​សហភាព​មីយ៉ាន់ម៉ា ដែល​ជា​ទម្លាប់​គេ​ហៅថា​ភូមា។ ការ​បោះឆ្នោត​ដែល​គ្មាន​ពិភពលោក​ទទួលស្គាល់ ព្រោះតែ​របប​សឹក​នៃ​ប្រទេស​នេះ​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​សម្លាប់​របប​ប្រជាធិបតេយ្យ​ទើប​មាន​អាយុ ៥​ឆ្នាំ ដែល​ដឹកនាំ​ដោយ​ជ័យលាភី​ណូបែល​សន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី។ អ្នកស្រី អ៊ុងសាន ស៊ូជី វ័យ ៨០​ឆ្នាំ ខណៈ​នេះ​កំពុង​ស្ថិត​ក្នុង​រនាំង​ដែក​នៃ​របប​សឹក​ដែល​ឃុំ​ខ្លួន​ក្រោម​ការ​កាត់ទោស​ឱ្យ​មាន​ទោស ២៧​ឆ្នាំ។ ការ​បោះឆ្នោត...

ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្ងល់​ថា ហេតុ​អ្វី​អ្នកកាសែត​មិន​សួរ​អ្នកស្រី​ពី​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ប្រទេស​កម្ពុជា លើកឡើង​ថា ការ​ដែល​គ្មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចោទ​សួរ​ប្រធាន​អាស៊ាន អំពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ក្រៅ​ផ្លូវការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សមាជិក​អាស៊ាន នៅ​សណ្ឋាគារ Nustar នា​ក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន គឺ​ដោយសារ​កត្តា​រួមផ្សំ​នៃ​ភូមិសាស្ត្រ​នយោបាយ​សកល​ផង និង​ដោយសារ​រូបភាព​អវិជ្ជមាន​នៃ​ប្រទេស​ជម្លោះ​ផ្ទាល់​ផង​ដែរ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា មូលហេតុ​ចម្បង​ដែល​ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំងស្រុង​នោះ គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ដំណើរការ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុច​ក្តៅ​នៃ​សមរភូមិ​មហាអំណាច​រវាង​អាមេរិក និង​ចិន។ លោក សេង វណ្ណលី...

ហ្វីលីពីន​ផ្ដើម​កាន់​តំណែង​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ដើម​ខែ​មករា នេះ ជំនួស​ភូមា ដែល​ធ្លាក់​តំណែង​តាំងពី ៣​ឆ្នាំ​មុន

ប្រទេស​ម្ញ៉ាន់ម៉ ឬ​ភូមា ដល់​វេន​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ឆ្នាំ​២០២៦ នេះ ប៉ុន្តែ​ត្រូវ​បាន​មេដឹកនាំ​អាស៊ាន​ឯទៀត ១០​ប្រទេស បោះឆ្នោត​មិន​ឲ្យ​ធ្វើ​ប្រធាន​កាលពី ៣​ឆ្នាំ​មុន។ ការ​សម្រេច​របស់​មេដឹកនាំ​អាស៊ាន​នេះ ធ្វើឡើង​ដោយសារតែ​ក្រុម​យោធា​នៃ​ប្រទេស​ភូមា ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី អ៊ុងសាន ស៊ូជី ហើយ​ជាមួយ​គ្នា​នេះ ចម្បាំង​ស៊ីវិល​ក្នុង​ស្រុក ក៏​បង្ក​ឲ្យ​មាន​អសន្តិសុខ ដែល​ពិបាក​នឹង​រៀបចំ​ប្រជុំ​មេដឹកនាំ​អាស៊ាន​គ្រប់​ជាន់ថ្នាក់។ ប្រទេស​ម៉ាឡេស៊ី បាន​ប្រគល់​ញញួរ​និមិត្តរូប​ប្រធាន​អាស៊ាន​ទៅ​ឲ្យ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​ក្រុង​ម៉ានីល...

ទីបំផុត លោក ដូណាល់ ត្រាំ ចោទ​ថៃ ថា​ជា​អ្នក​បង្ក​សង្គ្រាម​សាជាថ្មី​ទៅ​លើ​កម្ពុជា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ថៃ ថា​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​តានតឹង​ជាមួយ​កម្ពុជា​បាន ហើយ​ក៏​ផ្ដើម​សង្គ្រាម​វាយប្រហារ​លើ​កម្ពុជា។ លោក ត្រាំ លើកឡើង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ថៃ និង​កម្ពុជា បាន​ផ្ទុះ​ឡើង​ជា​ថ្មី ទោះបីជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​កើតឡើង​ក្រោម​ការ​សម្របសម្រួល​របស់​លោក​ក៏ដោយ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ត្រាំ បាន​ថ្លែង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​រូបលោក​បាន​ចូលរួម​ជា​អធិបតី​ផ្ទាល់ ដោយ​មាន​គោលបំណង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​អាស៊ីអាគ្នេយ៍​ទាំង​ពីរ​មាន​ស្ថិរភាព​ឡើងវិញ។ លោក ត្រាំ បាន​បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ទាញ​ថៃ និង​អាស៊ាន​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ដើម្បី​វិបុលភាព​របស់​អាស៊ាន

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន ចូលរួម​ពន្លត់​ភ្លើង​សង្គ្រាម​ដែល​ថៃ បាន​ឈ្លានពាន​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​របស់​អាស៊ាន។ ប្រភព​ដដែល បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ផ្ដេកផ្ដួល​ស្រែក​យំ​សុំ​ឱ្យ​គេ​អាណិត​ឡើយ ព្រោះ​គ្មាន​នរណា​ចេញ​មុខ​ច្បាំង​ជាមួយ​កងទ័ព​ឈ្លានពាន​ថៃ ក្រៅពី​កម្ពុជា​ខ្លួនឯង​នោះ​ទេ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា បើ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន​ឱ្យ​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ជាមួយ​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​អាស៊ាន នោះ​ទាំង​ថៃ និង​អាស៊ាន ប្រាកដជា​នឹង​ប្រឹងប្រែង​រក​វិធី​បញ្ចប់​សង្គ្រាម​នេះ​ជាមួយ​កម្ពុជា​ជាមិនខាន ហើយ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​ដែរ។ លោក...

កិច្ចប្រជុំ​ប្រមុខ​ការទូត​អាស៊ាន​បាន​លទ្ធផល​ត្រឹមតែ​បើក​ឱ្យ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ

កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ឱ្យ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​គេ​ហៅថា​សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ដើម្បី​ជជែក​អំពី​ការ​អនុវត្ត និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់។ សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​គេហទំព័រ​នៃ​លេខាធិការដ្ឋាន​អាស៊ាន ចុះផ្សាយ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​ស្ដីពី​ការ​បន្ត​បទ​ឈប់​បាញ់​ឡើងវិញ និង​ការ​បញ្ឈប់​អរិភាព​រវាង​កម្ពុជា-ថៃ។ ជាមួយ​គ្នា​នេះ សេចក្តី​ថ្លែងការណ៍​អះអាង​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤...

ប្រមុខ​ការទូត​អាស៊ាន​ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នៅ​ថ្ងៃទី​២៤ ធ្នូ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ខាងមុខ​នេះ ក្នុង​បំណង​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ឱ្យ​បាន​ឆាប់។ ប្រធាន​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កិច្ចប្រជុំ​នេះ​បាន​សម្រេច​លើ​លក្ខខណ្ឌ ១០​ចំណុច ក្នុង​នោះ​ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា រួម​មាន​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ពិសេស (GBC) ថ្ងៃទី​៧ ខែ​សីហា និង​សេចក្តី​ថ្លែងការណ៍​រួម​ក្រុង​កូឡាឡាំពួរ ផង​ដែរ...

មេដឹកនាំ​អាស៊ាន​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​ភូមា តែ​ប្រាប់​របប​សឹក​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ

វា​ជា​រឿង​អាម៉ាស់​ដ៏​ខ្លាំង​ដែល​ប្រទេស​របប​ផ្ដាច់ការ ឬ​របប​សឹក​រៀបចំ​ការ​បោះឆ្នោត ខណៈ​ប្រទេស​ខ្វះ​ការ​ឯកភាព​ជាតិ អ្នក​នយោបាយ​ប្រកួតប្រជែង​ត្រូវ​បាន​វាយកម្ទេច​ចាប់​ដាក់​គុក ហើយ​បែរជា​អំពាវនាវ​ឱ្យ​ពិភពលោក​បញ្ជូន​ក្រុម​សង្កេតការណ៍​ទៅ​ឃ្លាំមើល​ការ​បោះឆ្នោត​ដែល​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ កាលពី​ថ្ងៃទី​២៧ តុលា មេដឹកនាំ​អាស៊ាន ១០​ប្រទេស ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី មាន​ការ​ខ្វែងគំនិត​គ្នា​ចំពោះ​ការ​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​ក្នុង​នាម​អាស៊ាន ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​ជាតិ​នៅ​ភូមា នា​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ តាម​ការ​ស្នើសុំ​ពី​របប​សឹក​ភូមា។ ក្នុង​ជំនួប​នេះ មិន​មាន​វត្តមាន​មេដឹកនាំ​ភូមា នោះ​ទេ តែ​ឆ្នាំ​នេះ ប្រទេស​អេស្តទីម័រ ដែល​ក្លាយ​ជា​សមាជិក​អាស៊ាន​ទី​១១ ពេញ​សិទ្ធិ...

នាយករដ្ឋមន្ត្រី​ថៃ បង្ហាញ​លក្ខខណ្ឌ​បួន​ចំណុច​ឱ្យ​កម្ពុជា​អនុវត្ត បន្ទាប់ពី​លោក ត្រាំ ចង់​ឃើញ​ភាគី​ជម្លោះ​ចូល​តុ​ចរចា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​រូបលោក ក្នុង​បំណង​ចង់​ឃើញ​ថៃ និង​កម្ពុជា ដោះស្រាយ​ជម្លោះ​ព្រំដែន​ដែល​កំពុង​មាន​ភាព​តានតឹង​នា​ពេលនេះ។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ តុលា នេះ ដោយ​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin...

Latest news

© 2021, ដេលី. All rights reserved.