TAG
អាស៊ាន
IDEA TALK៖ តើអាស៊ានអាចបែកជាពីរដែរទេ ប្រសិនបើដំណោះស្រាយលើករណីភូមាត្រូវបរាជ័យ?
កម្មវិធី Idea Talk សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្តីអំពី៖ «តើអាស៊ានអាចបែកជាពីរដែរទេ ប្រសិនបើដំណោះស្រាយលើករណីភូមាត្រូវបរាជ័យ?»។
លោក ហ៊ុន សែន ថាបើអាស៊ានមិនគ្រប់ ១០ប្រទេស គឺជាអាស៊ានមិនគ្រប់ទឹក
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន រិះគន់ថា បើអាស៊ានមិនគ្រប់ ១០ប្រទេសទេនោះ គឺជាអាស៊ានមិនគ្រប់ទឹក ដូច្នេះគ្មាននរណាអាចហាមឃាត់រូបលោកមិនឱ្យទៅជួបមេដឹកនាំរដ្ឋប្រហារបង្ហូរឈាមភូមា លោក មីន អ៊ុងឡាំង បានទេ គឺមានតែទុកឱកាសឱ្យលោកធ្វើកិច្ចការនេះសិន ដើម្បីធ្វើឱ្យអាស៊ានគ្រប់ទឹកឡើងវិញ។
មេដឹកនាំដែលប្ដេជ្ញាកាន់អំណាចតវង្សត្រកូលរូបនេះ អះអាងថា មុននឹងជួយដោះស្រាយវិបត្តិនៅភូមា កម្ពុជាត្រូវតែសង្គ្រោះអាស៊ានពីអាស៊ាន ៩ ទៅជាអាស៊ាន ១០ ជាមុនសិន ដែលជារឿងចាំបាច់បំផុតសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ខាងមុខនេះ។
មេដឹកនាំកម្ពុជាដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក...
លោក ហ៊ុន សែន ប្រាប់មូលហេតុកម្ពុជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមអាស៊ានឆ្នាំ២០១២
លោក ហ៊ុន សែន អះអាងថា មូលហេតុដែលកម្ពុជាមិនអាចចូលរួមចេញសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន ដែលហៅជាភាសាអង់គ្លេសថា Code of Conduct ឬ COC ឬជាក្រមសីលធម៌សម្រាប់ដោះស្រាយវិបត្តិឈូងសមុទ្រចិនខាងត្បូង (South China Sea) កាលពីឆ្នាំ២០១២ មិនមែនមកពីកម្ពុជាការពារមហាអំណាចកុម្មុយនីស្តចិនទេ ប៉ុន្តែដោយសារប្រទេសមួយចំនួនដែលដណ្តើមគ្រប់គ្រងសមុទ្រចិនខាងត្បូង ទាមទារឱ្យប្រធានអាស៊ាន គឺកម្ពុជានៅពេលនោះចេញសេចក្តីប្រកាសកាត់សេចក្តីរឿងដែនកោះនៅសមុទ្រចិនខាងត្បូង ទៅតាមការចង់បានរបស់ពួកគេ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធសណ្ឋាគារ...
មេដឹកនាំចិនថាមិនធ្វើទុក្ខបុកម្នេញប្រទេសតូចៗក្នុងតំបន់ ប៉ុន្តែគេចមុខពេលមេដឹកនាំហ្វីលីពីនលើកករណីសមុទ្រចិនខាងត្បូង
បញ្ហាសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន បានក្លាយជាប្រធានបទក្តៅជាងគេនៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលមានវត្តមានប្រធានាធិបតីចិន។
ក្នុងកិច្ចប្រជុំតាមរយៈវីដេអូអនឡាញ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ចិនមិនដែលស្វែងរកអនុត្តរភាព ឬភាពជាកំពូល និងមិនធ្វើទុក្ខបុកម្នេញលើប្រទេសតូចៗក្នុងតំបន់នេះទេ។
ប៉ុន្តែប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីងហ្គូ ឌូទើតេ បានថ្កោលទោសចិន ករណីប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះនៅក្នុងសមុទ្រចិនខាងត្បូង រវាងនាវាចិន និងនាវាហ្វីលីពីន ហើយពេលនោះបែរជាគេរកពុំឃើញលោក ស៊ី នៅលើកញ្ចក់វីដេអូអនឡាញទៅវិញ។
បណ្ដាញផ្សាយព័ត៌មាន...
ជំនួបកំពូលចិន-អាស៊ានដែលមានវត្តមានលោក ស៊ី ជីនពីង ប្រព្រឹត្តទៅដោយពុំមានមេរដ្ឋប្រហារភូមា
មេរដ្ឋប្រហារនៅភូមា កាន់តែភ្ញាក់ខ្លួនថាត្រូវគេផាត់ចោលគ្រប់វេទិកាអាស៊ាន-អន្តរជាតិ បើសូម្បីសំណើរបស់ចិន ត្រូវគេទាត់ចោលទៅហើយនោះ បើទោះជាសំណើរបស់ប្រទេសណាទៀតក៏អាស៊ានទាត់ចោលដូចនេះដែរ។
នៅទីបំផុត មេដឹកនាំចិន លោក ស៊ី ជីនពីង សម្រេចចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានដែលគេហៅថាកិច្ចប្រជុំកំពូលចិន-អាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ទោះជាសំណើរបស់ចិន សុំឱ្យមេដឹកនាំយោធាភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មកចូលរួមប្រជុំត្រូវបានទាត់ចោល។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយពុំមានតំណាងយោធាភូមាណាម្នាក់ចូលរួមប្រជុំនោះទេ។
អវត្តមានរបស់មេដឹកនាំភូមា គឺមកពីអាស៊ាន ជាពិសេសសមាជិកខ្លាំង ៤ប្រទេសបានទាត់ចោលសំណើរបស់ចិន ដែលសុំឱ្យឧត្តមសេនីយ៍...
ក្ដីសង្ឃឹមចុងក្រោយនៃសន្តិសុខតំបន់អាស៊ានលើជម្លោះសមុទ្រចិនខាងត្បូង ខណៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២
កិច្ចព្រមព្រៀងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងចិន ចងភ្ជាប់ភាពរឹងមាំនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង បានក្លាយជាការធ្វើតេស្ដអំណាចនៃកម្លាំងសាមគ្គីគ្នានៃសមាគមអាស៊ាន និងលទ្ធភាពនៃការគ្រប់គ្រងសន្តិសុខក្នុងតំបន់។
មានការលើកឡើងថា ក្រមប្រតិបត្តិនេះវាគួរចេញជារូបរាងយូរណាស់មកហើយ ប៉ុន្តែបែរជាមិនងាយកើតរូបរាងទៅវិញ។ មជ្ឈដ្ឋានខ្លះថានេះជាក្ដីសង្ឃឹមចុងក្រោយហើយរបស់អាស៊ាន ដើម្បីធានានូវប្រសិទ្ធភាពនៃការដោះស្រាយជម្លោះ ប៉ុន្តែមានរឿងជាច្រើនទៀតដែលកិច្ចព្រមព្រៀងនេះមិនអាចកើតចេញរូបរាងមកទល់នឹងពេលនេះ។
អាស៊ានបានតស៊ូអស់រយៈពេល ២០ឆ្នាំមកហើយ ដើម្បីទាញចិនឱ្យមកចូលក្នុងក្រមប្រតិបត្តិមួយនេះ ហើយការចរចាចេះតែជាប់គាំង។ កាលពីសប្ដាហ៍មុន ប្រធានអាស៊ានប្រចាំឆ្នាំ២០២១ គឺប្រទេសព្រុយណេ បានចេញសេចក្ដីថ្លែងការណ៍មួយដែលសង្កត់ធ្ងន់ទៅលើតម្រូវការនៃការលើកកម្ពស់ការប្រព្រឹត្តទៅនៃបរិយាកាសនៃការចរចាអំពីក្រមប្រតិបត្តិសមុទ្រ។
នេះជាការចង្អុលបង្ហាញពីការកើនឡើងនូវការមិនពេញចិត្តលើការពន្យារពេល ខណៈមានការលុកលុយពីមហាអំណាចមួយក្នុងតំបន់ដែលចង់សំដៅទៅលើប្រទេសចិន។
គេដឹងថាមានឧបសគ្គគួរឱ្យខ្លាចដែលធ្វើក្រមប្រតិបត្តិសមុទ្រមួយចេញមិនរួច ដោយសារវិសាលភាពភូមិសាស្ត្រតំបន់នៃការដោះស្រាយជម្លោះដែនទឹកដោយផ្អែកលើលក្ខន្តិកៈច្បាប់ ឬដោយតួអង្គទីបី ដែលបញ្ហានេះនៅតែនៅឆ្ងាយ និងទៅមិនដល់ ព្រោះតែសមាជិកអាស៊ានខ្លះពុំមានឆន្ទៈ ខណៈសមាជិកអាស៊ានខ្លះទៀតមានឆន្ទៈ...
ក្រុមអ្នកតស៊ូមតិ៖ លោក ហ៊ុន សែន នឹងប្រមូលផលប្រយោជន៍នយោបាយក្នុងនាមជាប្រធានអាស៊ាន
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន នឹងប្រមូលយកផលប្រយោជន៍នយោបាយក្នុងនាមប្រធានអាស៊ានប្ដូរវេន ដោយប្រើឈ្មោះកម្ពុជាដើម្បីឃោសនាចិត្តសាស្ត្រនយោបាយបំភ័ន្តពលរដ្ឋខ្មែរ បន្តអំណាចទៅមុខទៀតជាមិនខាន ខណៈរដ្ឋាភិបាលកម្ពុជាតែងអះអាងពីការដឹកនាំល្អរបស់ខ្លួនជានិច្ចលើឆាកអន្តរជាតិ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ វិច្ឆិកា ដោយចោទសួរថា តើមេដឹកនាំនយោបាយធំៗដែលតែងអះអាងអំពីការចង់បានប្រជាធិបតេយ្យ គួរនាំគ្នាដឹកនាំអ្នកគាំទ្ររបស់ខ្លួន និងមហាជនតវ៉ារឿងអ្វីខ្លះ ដើម្បីឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ?
លោករិះគន់ថា ប្រសិនបើធ្វើនយោបាយប្រកួតតតាំងជាមួយជនផ្ដាច់ការនៅកម្ពុជា...
មន្ត្រីបក្សប្រឆាំង៖ តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា?
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទជាសំណួរថា តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា ខណៈកម្ពុជាខ្លួនឯងគ្មានភាពជាគំរូបន្តិចសោះ ទាំងការរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលាយបក្សប្រឆាំង ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិធ្វើចំណាប់ខ្មាំង ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាស្អុយអសោចនៅលើឆាកអន្តរជាតិសព្វថ្ងៃនេះ។
អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១ ខែវិច្ឆិកា ថា មុននឹងដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅភូមា ប្រទេសកម្ពុជាត្រូវតែដឹកនាំនយោបាយរកការផ្សះផ្សាជាតិ បង្រួបបង្រួមឯកភាពជាតិខ្មែរនិងខ្មែរជាមុនសិន ដើម្បីបង្ហាញភាពជាគំរូល្អដល់ប្រទេសដែលខ្លួនចង់រកដំណោះស្រាយវិបត្តិនយោបាយឱ្យពួកគេនៅពេលនេះ។
មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ការប្ដេជ្ញារបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅប្រទេសភូមា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន តើអាចធ្វើទៅកើតដែរឬទេ...
IDEA TALK៖ តើអ្វីដែលធ្វើឱ្យលោក ហ៊ុន សែន បារម្ភជាងគេក្នុងតំណែងជាប្រធានអាស៊ានឆ្នាំ២០២២?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើអ្វីដែលធ្វើឱ្យលោក ហ៊ុន សែន បារម្ភជាងគេក្នុងតំណែងជាប្រធានអាស៊ានឆ្នាំ២០២២?»។
បទវិភាគ៖ កម្ពុជាគួរទម្លាក់បទចោទមន្ត្រីបក្សប្រឆាំងនិងសកម្មជនសង្គម ដើម្បីសាទរធ្វើជាប្រធានអាស៊ាន
ភ្លាមៗបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២៨ តុលា ញញួរអាស៊ានដែលត្រូវប្រគល់ឱ្យសម្រាប់ប្រធានអាស៊ានប្រចាំឆ្នាំ បានធ្លាក់មកលើព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងមោទកភាពដែលលោកអះអាងថា លោកដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកម្ពុជាជាប្រធានអាស៊ានប្ដូរវេនចំនួនបីលើកមកហើយ។
ជាមួយនឹងការបង្ហាញមោទកភាពដូចនេះ លោក ហ៊ុន សែន បានបង្ហាញញញួរ គឺដៃរបស់លោកកាន់ញញួរដែលជានិមិត្តរូបអំពីកម្ពុជាជាប្រធានអាស៊ាន ហើយញញួរនេះមើលទៅលោក ហ៊ុន សែន ចង់ប្រាប់ថាប្រធានអាស៊ានមានសិទ្ធិអំណាចអាចវះកាត់នូវបញ្ហាទាំងឡាយក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន។...