26.6 C
Phnom Penh

TAG

អ៊ីរ៉ង់

លោក ដូណាល់ ត្រាំ គំរាម​វាយ​អ៊ីរ៉ង់ ប្រសិនបើ​រដ្ឋអំណាច​នេះ​ហ៊ាន​សម្លាប់​ក្រុម​បាតុករ ខណៈ​ការ​តវ៉ា​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ដើម្បី​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​រដ្ឋអំណាច​នៅ​ប្រទេស​អ៊ីរ៉ង់ សម្លាប់​ក្រុម​បាតុករ ដែល​នៅ​ខណៈ​នេះ​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ការ​កើន​ឡើង​ថ្លៃ​ទំនិញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ឈាន​ដល់​ការ​បង្ក​ឱ្យ​មាន​មនុស្ស​បាត់បង់​ជីវិត ដំណាល​ពេល​បាតុកម្ម​ផ្ទុះ​រីក​រាលដាល​ដល់ ២១​ខេត្ត-ក្រុង​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២ ខែ​មករា ឆ្នាំ​២០២៦។ ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social លោក ដូណាល់ ត្រាំ អះអាង​ថា ប្រសិនបើ​រដ្ឋអំណាច​នៅ​អ៊ីរ៉ង់ បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ដោយ​ហិង្សា​ដែល​ជា​ទម្លាប់​របស់​អាជ្ញាធរ ចំពោះ​សហរដ្ឋ​អាមេរិក​នឹង​ចូល​ទៅ​ជួយ​សង្គ្រោះ​អ្នក​ទាំងនោះ។ លោក​ប្រធានាធិបតី...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បញ្ជូន​សារ​ប្រាប់​អ៊ីរ៉ង់ ថា​កុំ​ព្យាយាម​បន្ត​មហិច្ឆតា​ផលិត​អាវុធ​បរមាណូ

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមាន​អ៊ីរ៉ង់ កុំ​ព្យាយាម​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើងវិញ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ អះអាង​ថា ការ​វាយប្រហារ​របស់​អាមេរិក​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​បាន​បំផ្លាញ​ទាំងស្រុង​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចំនួន ៣​ទីតាំង​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា។ លោក​ប្រធានាធិបតី​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា ទីតាំង​នុយក្លេអ៊ែរ​ទាំង​បី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ឱ្យ​អ៊ីរ៉ង់...

ក្រោយ​សង្គ្រាម ១២​ថ្ងៃ៖ មនុស្ស​រាប់​ពាន់​នាក់​នៅ​អ៊ីរ៉ង់ ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត​ករណី​ងើប​ឡើង​ប្រឆាំង​របប​ផ្ដាច់ការ

អាជ្ញាធរ​អ៊ីរ៉ង់ ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​ជាមួយ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត ដែល​ក្រុម​សិទ្ធិមនុស្ស​ថា​ភាគច្រើន​មនុស្ស​ទាំងនោះ​ត្រូវ​របប​ផ្ដាច់ការ​នៅ​ទីក្រុង​តេហេរ៉ង់ ដាក់​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត។ បន្ទាប់ពី​អ៊ីរ៉ង់ ផ្ទុះ​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​ជាមួយ​អ៊ីស្រាអែល អាជ្ញាធរ​នៃ​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់ បាន​បើក​យុទ្ធនាការ​បោស​សម្អាត និង​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង ដែល​សង្ស័យ​ថា​ជា​កម្លាំង​ចារកម្ម​សម្ងាត់​របស់​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ធ្វើឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ស្ថានការណ៍​នៅ​អ៊ីរ៉ង់។ ការ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ប្រឆាំង​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់ ក៏​ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋសភា​នៃ​របប​ផ្ដាច់ការ​ឥស្លាម​អ៊ីរ៉ង់ បាន​អនុម័ត​ច្បាប់​ថ្មី​តម្រូវ​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ជន​ទាំងឡាយ​ណា​ដែល​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ីស្រាអែល ក្នុង​អំឡុង ១២​ថ្ងៃ​នៃ​សង្គ្រាម​ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា កន្លង​ទៅ​នេះ។ ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ មើល​ឃើញ​ច្បាប់​ថ្មី​របស់​អ៊ីរ៉ង់ ដែល​ដាក់​ទណ្ឌកម្ម​លើ​ប្រជាជន​ខ្លួនឯង​រហូត​មាន​ទោស​ប្រហារ​ជីវិត គឺជា​ការ​ទប់ស្កាត់​ការ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ សព្វថ្ងៃ​នេះ។ ក្រោយ​សង្គ្រាម ១២​ថ្ងៃ ចាប់តាំងពី​បទ​ឈប់​បាញ់​ត្រូវ​បាន​ប្រកាស...

កង​យន្តហោះ​អ៊ីស្រាអែល ២០០​គ្រឿង​វាយ​លើ ១០០​គោលដៅ កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់

នៅ​ម៉ោង ៤​ទៀបភ្លឺ​ចូល​ដល់​ថ្ងៃ​សុក្រ ទី​១៣ មិថុនា កង​យន្តហោះ​អ៊ីស្រាអែល បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​បញ្ចេញ​យន្តហោះ ២០០​គ្រឿង វាយប្រហារ​លើ ១០០​គោលដៅ​ជាមួយ​នឹង​ការ​ទម្លាក់​គ្រាប់បែក ៣៣០​គ្រាប់ វាយប្រហារ​ពាសពេញ​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​អ្នក​នាំពាក្យ​កងកម្លាំង​អ៊ីស្រាអែល Effie Defrin ដែល​បាន​បញ្ជាក់​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​សេចក្ដី​រាយការណ៍​បន្ត​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN។ ក្នុង​សន្និសីទ​កាសែត លោក Defrin អះអាង​ថា អ៊ីស្រាអែល​បាន​សម្លាប់​ឧត្ដមសេនីយ៍​កំពូលៗ​របស់​អ៊ីរ៉ង់ រួម​មាន​មេទ័ព Mohammad Bagheri មេ​ឆ្មាំ​បដិវត្ត...

តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​ថ្លៃ​ភ្លាមៗ ខណៈ​អ៊ីស្រាអែល​ត្រៀម​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​និង​ប្រេង​របស់​អ៊ីរ៉ង់

បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN បាន​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ឧសភា ថា ខណៈ​នេះ​តម្លៃ​ប្រេង​ឆៅ​បាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់ពី​ចារកម្ម​សហរដ្ឋ​អាមេរិក​បញ្ចេញ​សេចក្តី​រាយការណ៍​ថា អ៊ីស្រាអែល កំពុង​ត្រៀម​ខ្លួន​រៀបចំ​ផែនការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ និង​ទីតាំង​ប្រេង​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ដំណឹង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច បណ្ដាល​ឱ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ភ្លាម។ តាម​លោក Robert Rennie សេដ្ឋវិទូ និង​ជា​ប្រធាន​ផ្នែក​សាជីវកម្ម Westpac Banking Corp បាន​លើកឡើង​ថា ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង​ឆៅ​នេះ គឺជា​សញ្ញា​ព្រមាន​យ៉ាង​ច្បាស់​ថា ភាគហ៊ុន​នៅ​លើ​ទីផ្សារ​មាន​អស្ថិរភាព...

មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បញ្ជា​ឱ្យ​រៀបចំ​ការ​ឆ្លើយតប​ល្អ​បំផុត​វាយប្រហារ​សងសឹក​លើ​អ៊ីស្រាអែល

មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​របស់​លោក រៀបចំ​ឆ្លើយតប​ល្អ​បំផុត​ទៅ​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់ IRNA លោក Ali Khamenei បាន​និយាយ​ថា ការ​វាយប្រហារ​របស់​អ៊ីស្រាអែល មិន​គួរ​ត្រូវ​បាន​មើល​រំលង ឬ​បំផ្លើស​អ្វី​ឡើយ ប៉ុន្តែ​លោក​អួត​ថា អ៊ីរ៉ង់ ត្រូវតែ​បង្ហាញ​អំណាច​របស់​ខ្លួន​ដល់​អ៊ីស្រាអែល បើ​អ៊ីរ៉ង់ មិន​ឆ្លើយតប គឺ​អ៊ីរ៉ង់ មិន​អាច​ការពារ​សម្ព័ន្ធភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​បាន​ឡើយ។ កាលពី​ថ្ងៃទី​១ តុលា...

អ៊ីរ៉ង់​បាញ់​មីស៊ីល​បាលិស្ទិក​១៨០​គ្រាប់​លើ​អ៊ីស្រាអែល – នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​សច្ចា​សងសឹក​វិញ

កាលពី​យប់​ថ្ងៃ​អង្គារ ទី​១ ខែ​តុលា កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​ស្រោច​មីស៊ីល​ចូល​ទឹកដី​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​ការ​វាយប្រហារ​នេះ​គឺជា​ការ​សងសឹក​ចំពោះ​មរណភាព​មេដឹកនាំ​ហាម៉ាស មេដឹកនាំ​ហេសបូឡា ព្រមទាំង​មេបញ្ជាការ​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​អ៊ីស្រាអែល សម្លាប់។ តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស The Sky News ដែល​ស្រង់​ប្រភព​ព័ត៌មាន​នៃ​កងទ័ព​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​បាលិស្ទីក ១៨០​គ្រាប់ ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល ហើយ​ភាគច្រើន​នៃ​មីស៊ីល​ទាំងអស់​នេះ​ត្រូវ​បាន​ស្ទាក់​បំផ្លាញ​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស ខណៈ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​បាន​ជួយ​បាញ់​ស្ទាក់​បំផ្លាញ​មីស៊ីល​រាប់​សិប​គ្រាប់​របស់​អ៊ីរ៉ង់ ផង​ដែរ។ តែ​យ៉ាងណា ខាង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់...

ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីរ៉ង់ ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ

កាលពី​ថ្ងៃ​អាទិត្យ ទី​១៩ ឧសភា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​ដឹក​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ បាន​ធ្លាក់​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​ទាំងអស់​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi និង​រដ្ឋមន្ត្រី​ការបរទេស Hossein Amirabdollahian ដែល​ជិះ​ឧទ្ធម្ភាគចក្រ​តែ​មួយ​រួម​គ្នា បាន​ទទួល​មរណភាព​ហើយ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​របស់​ពួកគាត់​បាន​ធ្លាក់​នៅ​ពេល​ហោះ​ឆ្លងកាត់​តំបន់​ព្រៃភ្នំ​មួយ​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រំដែន​ជាមួយ Azerbaijan កាលពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA...

អ៊ីស្រាអែល​ចាប់ផ្ដើម​វាយ​សងសឹក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ហើយ

មីស៊ីល​របស់​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា នេះ បន្ទាប់ពី​អ៊ីស្រាអែល ព្រមាន​ថា​នឹង​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ កាលពី​សប្ដាហ៍​មុន ដែល​បាន​បាញ់​មក​លើ​អ៊ីស្រាអែល។ ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​ក៏​បាន​ឱ្យ​ដឹង​ថា ស្នូរ​ផ្ទុះ​បាន​ផ្ទុះ​លាន់​ឮ​នៅ​ឯ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង Isfahan នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ីរ៉ង់។ ចំណែក​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN របស់​សហរដ្ឋ​អាមេរិក​វិញ ក៏​បាន​រាយការណ៍​ដែរ​ថា អ៊ីស្រាអែល​បាញ់​រយៈពេល​ខ្លី​ដោយ​វាយប្រហារ​ពី​យន្តហោះ​ដ្រូន និង​បាញ់​មីស៊ីល​លើ​អ៊ីរ៉ង់។ កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ថ្ងៃទី​១៣ ចូល​ដល់​ថ្ងៃ​អាទិត្យ ទី​១៤ មេសា...

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សច្ចា​វាយបក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ដើម្បី​ការពារ​ខ្លួន ស្រប​ពេល​អាមេរិក​និង​បស្ចិម​ប្រទេស​ឱ្យ​បន្ត​អត់ធ្មត់​ក្ដី

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu សច្ចា​ថា​នឹង​ត្រូវតែ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ វិញ ដែល​ថា​ជា​ការ​វាយ​ការពារ​ខ្លួន។ លោក Netanyahu បាន​បញ្ជាក់​ថា បើ​ទោះ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល មាន​ទាំង​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​បញ្ចុះបញ្ចូល​ឱ្យ​អ៊ីស្រាអែល បន្ត​អត់ធ្មត់​ក៏ដោយ ក៏​វាយបក​វិញ​របស់​អ៊ីស្រាអែល ត្រូវតែ​ធ្វើ ប៉ុន្តែ​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​ការ​វាយបក​វិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ណា ហើយ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​អ្វី​ខ្លះ​នោះ​ទេ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ស្នើ​ឱ្យ​អ៊ីស្រាអែល កុំ​វាយ​សងសឹក​អ៊ីរ៉ង់ អី ពីព្រោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ដ៏​ធំធេង​រវាង​ប្រទេស​ទាំង​ពីរ...

Latest news

© 2021, ដេលី. All rights reserved.