31 C
Phnom Penh

TAG

អ៊ីរ៉ង់

ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីរ៉ង់ ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ

កាលពី​ថ្ងៃ​អាទិត្យ ទី​១៩ ឧសភា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​ដឹក​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ បាន​ធ្លាក់​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​ទាំងអស់​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi និង​រដ្ឋមន្ត្រី​ការបរទេស Hossein Amirabdollahian ដែល​ជិះ​ឧទ្ធម្ភាគចក្រ​តែ​មួយ​រួម​គ្នា បាន​ទទួល​មរណភាព​ហើយ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​របស់​ពួកគាត់​បាន​ធ្លាក់​នៅ​ពេល​ហោះ​ឆ្លងកាត់​តំបន់​ព្រៃភ្នំ​មួយ​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រំដែន​ជាមួយ Azerbaijan កាលពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA...

អ៊ីស្រាអែល​ចាប់ផ្ដើម​វាយ​សងសឹក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ហើយ

មីស៊ីល​របស់​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា នេះ បន្ទាប់ពី​អ៊ីស្រាអែល ព្រមាន​ថា​នឹង​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ កាលពី​សប្ដាហ៍​មុន ដែល​បាន​បាញ់​មក​លើ​អ៊ីស្រាអែល។ ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​ក៏​បាន​ឱ្យ​ដឹង​ថា ស្នូរ​ផ្ទុះ​បាន​ផ្ទុះ​លាន់​ឮ​នៅ​ឯ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង Isfahan នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ីរ៉ង់។ ចំណែក​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN របស់​សហរដ្ឋ​អាមេរិក​វិញ ក៏​បាន​រាយការណ៍​ដែរ​ថា អ៊ីស្រាអែល​បាញ់​រយៈពេល​ខ្លី​ដោយ​វាយប្រហារ​ពី​យន្តហោះ​ដ្រូន និង​បាញ់​មីស៊ីល​លើ​អ៊ីរ៉ង់។ កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ថ្ងៃទី​១៣ ចូល​ដល់​ថ្ងៃ​អាទិត្យ ទី​១៤ មេសា...

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សច្ចា​វាយបក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ដើម្បី​ការពារ​ខ្លួន ស្រប​ពេល​អាមេរិក​និង​បស្ចិម​ប្រទេស​ឱ្យ​បន្ត​អត់ធ្មត់​ក្ដី

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu សច្ចា​ថា​នឹង​ត្រូវតែ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ វិញ ដែល​ថា​ជា​ការ​វាយ​ការពារ​ខ្លួន។ លោក Netanyahu បាន​បញ្ជាក់​ថា បើ​ទោះ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល មាន​ទាំង​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​បញ្ចុះបញ្ចូល​ឱ្យ​អ៊ីស្រាអែល បន្ត​អត់ធ្មត់​ក៏ដោយ ក៏​វាយបក​វិញ​របស់​អ៊ីស្រាអែល ត្រូវតែ​ធ្វើ ប៉ុន្តែ​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​ការ​វាយបក​វិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ណា ហើយ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​អ្វី​ខ្លះ​នោះ​ទេ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ស្នើ​ឱ្យ​អ៊ីស្រាអែល កុំ​វាយ​សងសឹក​អ៊ីរ៉ង់ អី ពីព្រោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ដ៏​ធំធេង​រវាង​ប្រទេស​ទាំង​ពីរ...

Latest news