29 C
Phnom Penh

TAG

អ៊ឹង ម៉េងជឺ

តុលាការ​កំពូល​សម្រេច​ទម្លាក់​បទ​ចោទ​លើ​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ

តុលាការ​កំពូល​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​លើ​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស ៣​នាក់​ទៀត​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ ដូច​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែរ។ តុលាការ​កំពូល​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ លើ​បណ្ដឹង​សារទុក្ខ​មេធាវី​ការពារ​ក្ដី​ឱ្យ​គ្រួសារ​ឧកញ៉ា អ៊ឹង ម៉េងជឺ ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បាន​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស ៣​នាក់​ទៀត ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជនជាប់ចោទ​ទាំង ៥​នាក់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ...

ឧកញ៉ា ថោង សារ៉ាត់ និង​បក្ខពួក​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ឧកញ៉ា ម៉េងជឺ ត្រូវ​តុលាការ​ទម្លាក់​បទ​ចោទ​និង​ដោះលែង

ឧកញ៉ា ថោង សារ៉ាត់ និង​បក្ខពួក ៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​កាលពី​ឆ្នាំ​២០២០ ទោះបី​កន្លងមក តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​អស់​មួយ​ជីវិត។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ឧកញ៉ា ថោង សារ៉ាត់ និង​បក្ខពួក ៣​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​អស់​មួយ​ជីវិត​ដោយ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​សមគំនិត​ក្នុង​សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ងត៍​ត្បូងពេជ្រ កាលពី​ឆ្នាំ​២០១៤។ សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ មាន​បក្ខពួក​ចំនួន ៥​នាក់​រួម​មាន​ទី​មួយ​ឧកញ៉ា...

Latest news