26.6 C
Phnom Penh

TAG

កង ឫទ្ធិគិរី

អ្នក​ឃ្លាំមើល​ព្យាករ​ថា​អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ លោក ផាតក្លាង អាច​នឹង​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ

អ្នក​ឃ្លាំមើល​សង្គម​ព្យាករ​ថា អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង នឹង​ចូល​ឆាក​នយោបាយ​ថៃ ហើយ​វត្តមាន​នេះ​មិន​ត្រឹមតែ​ជា​បេក្ខជន​តំណាងរាស្ត្រ​ទេ ប៉ុន្តែ​គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ ដែល​តំណាង​ឱ្យ​អំណាច​នយោបាយ​រាជវាំង​ថៃ តែម្តង។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មករា នេះ​ថា តាមរយៈ​នៃ​ការ​អង្កេត​លើ​មូលហេតុ​ពិត​នៃ​ការ​ផ្ទុះ​សង្គ្រាម​កម្ពុជា-ថៃ ទាំង​ពីរ​លើក​រហូត​មាន​បទ​ឈប់​បាញ់​ទាំង​ពីរ​លើក និង​ការ​ផ្អាក​ជម្លោះ​បណ្ដោះអាសន្ន​នា​ពេលនេះ គឺជា​សង្គ្រាម​ដែល​មាន​ការ​ព្រាងទុក​របស់​ប្រទេស​ថៃ ជា​យូរ​មក​ហើយ។ ប្រភព​ដដែល​អះអាង​ថា អ្នក​បង្កើត និង​ចូលរួម​ផែនការ​សង្គ្រាម​ជាមួយ​កម្ពុជា...

អ្នក​ច្បាប់​ថា​ពិភពលោក​ទាំងមូល​លែង​ជឿ​ទុកចិត្ត​លើ​ប្រទេស​ថៃ ថា​ជា​អរិយរដ្ឋ​ទៀត​ហើយ​ចាប់ពី​ពេល​នេះ​តទៅ

អ្នក​ច្បាប់​ចាត់ទុក​ថា​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ជា​ទង្វើ​ត្រឹមត្រូវ​លើកដំបូង​ដែល​ភាគី​ថៃ បាន​បង្ហាញ​ក្រោយពី​ជម្លោះ​តាម​ព្រំដែន​ជាមួយ​គ្នា​ទាំង​ពីរ​លើក ដែល​មាន​រយៈពេល​ជិត ១​ឆ្នាំ​មក​នេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ​ថា ចាប់ពី​ពេលនេះ​តទៅ ពិភពលោក​ទាំងមូល​រួម​ទាំង​ប្រទេស​កម្ពុជា​ផង លែង​ជឿ​ទុកចិត្ត​ប្រទេស​ថៃ ថា​ជា​អរិយរដ្ឋ​ទៀត​ហើយ ដោយសារតែ​ថៃ បាន​បង្ក​បញ្ហា​ជាច្រើន​តាម​ព្រំដែន និង​លើ​ឆាក​អន្តរជាតិ​ជាមួយ​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ភាព​អាម៉ាស់​ផ្នែក​ការទូត​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ថា ភាព​អាម៉ាស់​របស់​ថៃ បាន​បង្ហាញ​តាម​ទង្វើ​ជាច្រើន ដូចជា​ការ​មិន​គោរព​ច្បាប់​ការទូត ការ​មិន​គោរព​បទបញ្ញត្តិ​នានា​នៅ​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ទាញ​ថៃ និង​អាស៊ាន​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ដើម្បី​វិបុលភាព​របស់​អាស៊ាន

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន ចូលរួម​ពន្លត់​ភ្លើង​សង្គ្រាម​ដែល​ថៃ បាន​ឈ្លានពាន​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​របស់​អាស៊ាន។ ប្រភព​ដដែល បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ផ្ដេកផ្ដួល​ស្រែក​យំ​សុំ​ឱ្យ​គេ​អាណិត​ឡើយ ព្រោះ​គ្មាន​នរណា​ចេញ​មុខ​ច្បាំង​ជាមួយ​កងទ័ព​ឈ្លានពាន​ថៃ ក្រៅពី​កម្ពុជា​ខ្លួនឯង​នោះ​ទេ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា បើ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន​ឱ្យ​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ជាមួយ​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​អាស៊ាន នោះ​ទាំង​ថៃ និង​អាស៊ាន ប្រាកដជា​នឹង​ប្រឹងប្រែង​រក​វិធី​បញ្ចប់​សង្គ្រាម​នេះ​ជាមួយ​កម្ពុជា​ជាមិនខាន ហើយ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​ដែរ។ លោក...

អ្នក​ឃ្លាំមើល​អះអាង​ថា ថៃ​មិន​ទាន់​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា សង្គ្រាម​ដែល​ថៃ ឈ្លានពាន​មក​លើ​កម្ពុជា រយៈពេល ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា និង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្ពុជា រហូត​ផ្ទុះ​សង្គ្រាម​លើក​ទី​២ នៅ​ខែ​ធ្នូ នេះ យោធា​ថៃ មិន​ទាន់​អាច​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ ទោះ​ថៃ ប្រើ​អាវុធ​គ្រប់​ធុន​ព្យាយាម​វាយ​សង្គ្រុប​លើ​កម្ពុជា ក៏ដោយ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៦ នា​ពេលនេះ...

អ្នក​ជំនាញ​ច្បាប់​ជំរុញ​ឱ្យ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ទារ​សំណង​ពី​ការ​ខូចខាត

អ្នក​ច្បាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ថៃ ទៅ​តុលាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ប្រាសាទ​ខ្មែរ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​កងទ័ព​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​នា​ពេលនេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា សកម្មភាព​វាយប្រហារ​លើ​ប្រាសាទ​បុរាណ​ខ្មែរ​នានា​ពី​សំណាក់​កងទ័ព​ថៃ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ពិតប្រាកដ ដែល​ប្រឆាំង​នឹង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​១៩៤៩ យ៉ាង​ធ្ងន់ធ្ងរ។ អតីត​មេធាវី​រូប​នេះ​អះអាង​ថា សកម្មភាព​បាញ់​បំផ្លិចបំផ្លាញ​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ដែល​បណ្តាល​ឱ្យ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​ខូចខាត​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ដោយ​កងទ័ព​ថៃ គឺ​កម្ពុជា​អាច​ប្ដឹង​ថៃ...

អ្នក​ច្បាប់​ពី​សាលាក្ដី​ខ្មែរក្រហម​ថ្លែង​ថា ភាព​តានតឹង​ខ្មែរ-ថៃ ទំនង​មកពី​ទំនាក់ទំនង​ថៃ-ចិន

អ្នកច្បាប់ពីសាលាក្តីខ្មែរក្រហមថ្លែងថា ភាពតានតឹងខ្មែរ−ថៃ មកពីទំនាក់ទំនងថៃ−ចិន អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី លើកឡើង​ថា ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ដែល​មាន​សភាព​តានតឹង​ឡើងវិញ​នា​ពេលនេះ ទំនង​ជា​ថៃ ទទួល​បាន​ភ្លើង​បៃតង​ពី​ចិន ព្រោះ​ទំនាក់ទំនង​ក្រុង​ប៉េកាំង និង​ក្រុង​បាងកក មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ប្រសិនបើ​សង្គ្រាម​កម្ពុជា-ថៃ ផ្ទុះ​ឡើងវិញ​មែន នោះ​ទំហំ និង​រយៈពេល​នៃ​សង្គ្រាម​នេះ...

អ្នក​តាមដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រញាប់​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជា ត្រូវ​ប្រញាប់​បញ្ជូន​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ក្រោយពី​ថៃ ប្រកាស​ដើរ​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា នា​ពេលនេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវ​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​សម្រាប់​ឧបសគ្គ​ចំពោះ​មុខ​ដែល​ភាគី​ថៃ បាន​ប្រកាស​លុប​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​មាន​អាមេរិក និង​ម៉ាឡេស៊ី ចូលរួម​ធ្វើ​ជា​សាក្សី​កាលពី​ពេល​កន្លង​ទៅ​នេះ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​ប្រញាប់​ស្នើ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រធាន​អាស៊ាន​ប្តូរ​វេន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី...

អ្នកវិភាគ​និយាយ​ថា មិត្ត​ដែកថែប ឬ​ស្រោប​ដែក​ចិន ជឿ​ទុកចិត្ត​ទាំងស្រុង​មិន​ទាន់​បាន​ទេ

អ្នកវិភាគនិយាយថា មិត្តដែកថែប ឬ ស្រោបដែកចិន ជឿទុកចិត្តទាំងស្រុងមិនទាន់បានទេ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លើកឡើង​ថា មូលហេតុ​នៃ​ភាព​គឃ្លើន​ពី​ភាគី​ថៃ មក​លើ​ប្រទេស​កម្ពុជា ជុំវិញ​ការ​ឈ្លានពាន​ទឹកដី និង​សង្គ្រាម ៥​ថ្ងៃ គឺ​ដោយសារ​មាន​ការ​គាំទ្រ​ពី​ចិន ព្រោះ​ថា​បើ​ចិន ពិត​ជា​មិត្ត​ល្អ​ដែកថែប​ចំពោះ​កម្ពុជា ដោយ​ស្មោះត្រង់​មែន ចិន​គួរតែ​ផ្អាក​សមយុទ្ធ​ជាមួយ​ថៃ ក្នុង​ពេលនេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ កញ្ញា ថា បើ​ចិន...

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម ចាត់ទុក​មហាអំណាច​ចិន ជា​សម្ព័ន្ធមិត្ត​ដ៏​ចង្រៃ​បំផុត​របស់​កម្ពុជា

អតីត​មេធាវី​នៃ​សាលាក្ដី​ខ្មែរក្រហម ចាត់ទុក​មហាអំណាច​ចិន ជា​សម្ព័ន្ធមិត្ត​ដ៏​ចង្រៃ​បំផុត​ដែល​ទំនង​ជា​ខ្លួន​មួយ​ចង់​ជិះ​ទូក​ពីរ ទាំង​ថៃ និង​កម្ពុជា ជាពិសេស​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​ចិន និង​ថៃ ក្នុង​ពេល​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ចិន​ទំនង​ជា​ចង់​ដណ្តើម​តំណែង​ជា​អ្នកដឹកនាំ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា ទៅ​ថ្ងៃ​អនាគត។ លោក កង ឫទ្ធិគិរី លើកឡើង​ថា ទាំង​កម្ពុជា និង​ថៃ...

ក្រុម​អង្គការ​សង្គម​ស៊ីវិល ៥៤​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ព្រោះ​ការ​ចែង​អំពី​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ក្នុង​ច្បាប់​នេះ បាន​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ ព្រមទាំង​បង្ក​ផលវិបាក​ធំធេង និង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ខ្មែរ។ ក្រុម​សង្គម​ស៊ីវិល​ចំនួន ៥៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ថា មាត្រា​២៩ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​បាន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ ក្នុង​លក្ខខណ្ឌ​ដែល​ចែង​មិន​ជាក់លាក់ និង​ស្រពិចស្រពិល និង​មិន​ផ្តល់​និយមន័យ​ច្បាស់លាស់​ទៅ​លើ​លក្ខខណ្ឌ​នីមួយៗ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​នីតិវិធី​ដែល​អាច​ដឹង​ជា​មុន ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌ ព្រោះ​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​មាត្រា​២៩ នៃ​ច្បាប់​នេះ គឺជា​និយមន័យ​នៃ​អំពើ​ល្មើស​ដែល​មាន​លក្ខណៈ​ទូលាយ និង​អាច​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដោយ​អត្តនោម័តិ។ ប្រភព​ដដែល​បន្ត​ថា និយមន័យ​ដែល​មាន​លក្ខណៈ​ទូលាយ...

Latest news

© 2021, ដេលី. All rights reserved.