ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្ពុជា-ថៃ
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីខ្មែរបញ្ជាក់ថាការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ លេខ៤២ ដល់ ៤៧ គឺដើម្បីបញ្ចប់ជម្លោះ
ឌឹ ខេមបូឌា ដេលី
-
November 27, 2025
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាងកម្ពុជា-ថៃ មិនមែនដើម្បីចំណេញ ឬខាតដីទេ គឺដើម្បីបញ្ចប់ជម្លោះ។ លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ វិច្ឆិកា ថា គោលដៅចម្បងនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ គឺដើម្បីកំណត់នូវការខណ្ឌសីមានៅលើដីជាក់ស្តែង ដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសកម្ពុជា និងថៃ។ លោក...
ព័ត៌មានជាតិ
អង្គការអន្តរជាតិថ្កោលទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃ មកលើជនស៊ីវិលកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
November 25, 2025
អង្គការអន្តរជាតិ ថ្កោលទោសដាច់អហង្ការចំពោះការវាយប្រហារដោយគ្មានហេតុផល និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធពីសំណាក់កងទ័ពថៃ ជុំវិញជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ជាពិសេសការបាញ់ប្រហារពីកងទ័ពថៃ លើជនស៊ីវិលគ្មានអាវុធនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅ។ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្ដីសម្រេចចិត្តស្តីអំពីបទឈប់បាញ់គ្នា និងសេចក្តីប្រកាសអំពីការព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ កាលពីថ្ងៃទី២២ វិច្ឆិកា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ វិច្ឆិកា ថា បទឈប់បាញ់គ្នា និងសេចក្តីប្រកាសសន្តិភាពនៅតែផុយស្រួយ ដែលស្តែងចេញតាមរយៈការវាយប្រហាររបស់កងទ័ពថៃ លើជនស៊ីវិលដែលគ្មានអាវុធនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលចាត់ទុកការវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នថាគ្រាន់តែបែងចែកទឹកដីដែលចាញ់ប្រៀបសត្រូវប៉ុណ្ណោះ
ឌឹ ខេមបូឌា ដេលី
-
November 25, 2025
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកការវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នក្នុងពេលដែលថៃ មិនគោរពបទឈប់បាញ់គ្នា មិនគោរពកិច្ចព្រមព្រៀងសន្តិភាព មិនដោះលែងទាហានខ្មែរទាំង ១៨នាក់ គ្មានការចរចាបញ្ចប់ជម្លោះ គ្មានការផ្តល់យុត្តិធម៌ដល់ពលរដ្ឋ និងទាហានខ្មែររងគ្រោះ គ្រាន់តែជាការវាស់វែងខណ្ឌចែកទឹកដីដែលចាញ់ប្រៀបសត្រូវឈ្លានពានប៉ុណ្ណោះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Dailyនៅថ្ងៃទី២៤ វិច្ឆិកា ថា ការវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលើដីជាក់ស្តែងរវាងភាគីកម្ពុជា និងភាគីថៃ តាមរូបមន្តដេហ្វាក់តូ (defacto) នៅតំបន់ភូមិព្រៃចាន់...
ព័ត៌មានជាតិ
អ្នកជំនាញផ្នែកច្បាប់អំពាវនាវឱ្យពលរដ្ឋខ្មែរជំរុញរដ្ឋាភិបាលដាក់ពាក្យបណ្ដឹងរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
ឌឹ ខេមបូឌា ដេលី
-
November 24, 2025
អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យពលរដ្ឋខ្មែរជំរុញមេដឹកនាំខ្មែរគោរពពាក្យសន្យាប្ដឹងថៃ លើករណីតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះនេះគឺជាការសន្យារបស់ពួកគេជុំវិញជម្លោះព្រំដែនជាមួយថៃ នាពេលនេះ។ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ វិច្ឆិកា នេះថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខុសពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ព្រោះតុលាការ ICC បើកចំហឱ្យបុគ្គល ក្រុមមនុស្ស...
ព័ត៌មានជាតិ
កម្ពុជា-ថៃបន្តដំណើរការបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់លេខ៤៧
ឌឹ ខេមបូឌា ដេលី
-
November 23, 2025
រដ្ឋបាលខេត្តបន្ទាយមានជ័យ អះអាងថា ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ កំពុងបន្តដំណើរការការងារបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់បង្គោលព្រំដែនលេខ៤៧ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខាងប្រទេសកម្ពុជា និងខេត្តស្រះកែវ ខាងប្រទេសថៃ ដោយរលូន។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ វិច្ឆិកា នេះថា ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ កំពុងបន្តចុះអនុវត្តការងារលើទីតាំងជាក់ស្តែងដោយប្រើប្រាស់ដ្រូន ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មក ភាគីទាំងពីរនឹងបន្តដំណើរការការងារបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់បង្គោលព្រំដែនលេខ៤៧ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំ បច្ចេកទេសដែលភាគីទាំងពីរបានឯកភាពគ្នា។ ប្រភពដដែល...
ព័ត៌មានជាតិ
អ្នកសង្កេតការណ៍អាស៊ានផ្អាកដំណើរបន្ទាប់ពីឮស្នូរផ្ទុះគ្រាប់ ខណៈថៃចោទកម្ពុជាថាបង្កើត AOT ក្លែងក្លាយ
ឌឹ ខេមបូឌា ដេលី
-
November 21, 2025
អ្នកសង្កេតការណ៍អាស៊ាន ផ្អាកសកម្មភាពត្រួតពិនិត្យតាមជាយដែន ដោយឮស្នូរផ្ទុះគ្រាប់ ក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) សម្រេចផ្អាកដំណើរចុះផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយធ្វើដំណើរត្រឡប់ក្រោយវិញ ក្រោយពីមានស្នូរផ្ទុះអាវុធនៅខាងភាគីថៃ ក្បែរតំបន់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិ នៅថ្ងៃទី១៩ វិច្ឆិកា ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់...
ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ រំឭកប្រវត្តិដែលថៃ ព្រមប្រគល់ខេត្តពីរមកឱ្យខ្មែរវិញ ក្រោមគំនិតផ្ដួចផ្ដើមរបស់អាមេរិក
ឌឹ ខេមបូឌា ដេលី
-
November 19, 2025
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ លើកឡើងថា ថ្ងៃទី១៧ ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ជូរចត់មួយដែលកុលបុត្រខ្មែរគ្រប់រូបត្រូវចងចាំពីប្រវត្តិនៃទឹកដីខេត្តបាត់ដំបង និងខេត្តសៀមរាប មុននឹងថៃ ប្រគល់មកឱ្យខ្មែរវិញក្រោមគំនិតផ្ដួចផ្ដើមរបស់អាមេរិក។ លោក ខៀវ កាញារីទ្ធ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ វិច្ឆិកា នេះថា កុលបុត្រខ្មែរគ្រប់រូបត្រូវចងចាំប្រវត្តិសាស្ត្រជូរចត់ជាមួយថៃ ជាពិសេសប្រវត្តិនៃខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលត្រូវបានធានាដោយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងបារាំង-ថៃ ឆ្នាំ១៩៤៦ ក្រោមការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក។ លោករៀបរាប់ថា...
ព័ត៌មានជាតិ
សមាគមខ្មែរនៅអាមេរិកច្រានចោលការចោទប្រកាន់របស់លោក ម៉ៃឃើល អាល់ហ្វារ៉ូ ដែលថាធ្វើកិច្ចការគ្មានតម្លាភាព
ឌឹ ខេមបូឌា ដេលី
-
November 18, 2025
ប្រធានសមាគមខ្មែរប្រចាំរដ្ឋ North Carolina ច្រានចោលការចោទប្រកាន់របស់លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) លើសមាគមរបស់ខ្លួនថាធ្វើកិច្ចការគ្មានតម្លាភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។ លោក ថាច់ សីហា ប្រធានសមាគមខ្មែរប្រចាំរដ្ឋ North Carolina បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយអ្នកធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គម លោក មួង ណារ៉េត នៅថ្ងៃទី១៧ វិច្ឆិកា នេះថា...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋខ្មែរចូលប្រើសេវាកម្មស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុន PTT ឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
November 18, 2025
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋខ្មែរចូលប្រើសេវាកម្មស្ថានីយប្រេងឥន្ធនៈ PTT ឡើងវិញ ដោយសារតែក្រុមហ៊ុននេះបានផ្លាស់ប្ដូរការនាំចូលប្រេងមកពីប្រទេសសិង្ហបុរី។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងក្នុងពិធីបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅថ្ងៃទី១៧ វិច្ឆិកា នេះថា ស្ថានីយប្រេងឥន្ធនៈ PTT ថ្វីត្បិតតែប្រភពរបស់ក្រុមហ៊ុនមកពីប្រទេសថៃ ក៏ពិតមែន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះមិនបាននាំចូលប្រភពប្រេងមកពីប្រទេសថៃ ទៀតទេ ពោលគឺនាំចូលមកពីប្រទេសសិង្ហបុរី...
ព័ត៌មានជាតិ
លោក ស សុខា ប្រកាសប្ដឹងទាហានឈុតខ្មៅថៃ ៧នាក់ទៅអន្តរជាតិ ចំពោះអំពើរំលោភបូកលើយុវតីខ្មែរម្នាក់
ឌឹ ខេមបូឌា ដេលី
-
November 18, 2025
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសប្ដឹងទាហានឈុតខ្មៅថៃ ៧នាក់ទៅអន្តរជាតិ ចំពោះទង្វើដ៏ស្មោកគ្រោកដែលបានរំលោភបូកលើយុវតីខ្មែរម្នាក់អំឡុងពេលវិលត្រឡប់ពីប្រទេសថៃ ទៅកម្ពុជា វិញ។ លោក ស សុខា លើកឡើងក្នុងពេលសួរសុខទុក្ខយុវតីដែលត្រូវបានទាហានឈុតខ្មៅថៃ ចាប់រំលោភបំពានលើរាងកាយនៅថ្ងៃទី១៧ វិច្ឆិកា នេះថា អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងប្ដឹងទៅអន្តរជាតិ ឲ្យឃើញអំពីទង្វើដ៏ស្មោកគ្រោករបស់ក្រុមទាហានថៃ ដែលបានប្រព្រឹត្តមកលើនារីរងគ្រោះដែលជាជនជាតិខ្មែរ។ លោក ស សុខា អះអាងថា...
1
...
16
17
18
...
53
Page 17 of 53
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.