30 C
Phnom Penh

TAG

កម្ពុជា-ថៃ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឧបត្ថម្ភ​ប្រាក់ និង​បង្រៀន​ជំនាញ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃឡង់ដ៍

រដ្ឋាភិបាល​ប្រទេស​កម្ពុជា នឹង​ឧបត្ថម្ភ​សាច់ប្រាក់ ព្រមទាំង​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ដែល​មាន​បណ្ណ​សមធម៌ និង​បណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ។ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម លោក ចន ណារិទ្ធ ថ្លែង​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ពលករ​ដែល​សម្រុក​មក​ពី​ថៃ នា​ពេល​ថ្មីៗ​នេះ អាច​ទៅ​ចុះឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បើ​ពួកគេ​មាន​បណ្ណ​សមធម៌ និង​បណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ។ លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ឱ្យ​ពលករ​ខ្មែរ​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​ឡើយ ហើយ​បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន ជាពិសេស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ។ លោក​ថា...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ GBC

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ ខណៈ​ម៉ាឡេស៊ី ក៏​បាន​ប្រើ​ផ្កាយរណប និង​ក្រុម​អ្នក​តាមដាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bernama បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ចូលរួម​កិច្ចប្រជុំ​ក្នុង​ការ​ចរចា​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក្សា និង​បញ្ជាក់​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​គ្នា...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​កងទ័ព​ថៃ បន្ត​សកម្មភាព​ចល័ត​នៅ​តំបន់​អានសេះ ទោះបី​មាន​ការ​ហាមឃាត់​ក៏ដោយ

ក្រសួង​ការពារ​ជាតិ​នៃ​រាជាណាចក្រ​កម្ពុជា អះអាង​ថា កងទ័ព​ថៃ បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​បាន​រាយ​បន្លា​លួស​ក្នុង​ទឹកដី​ខ្មែរ​ថែមទៀត ទោះបីជា​ត្រូវ​បាន​ហាមឃាត់​ពី​សំណាក់​កងកម្លាំង​យោធពល​ខេមរភូមិន្ទ​យ៉ាងណា​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​អះអាង​ពី​ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៤ សីហា។ ប្រភព​ដែល​អះអាង​ថា ទង្វើ​របស់​កងទ័ព​ថៃ បែប​នេះ គឺជា​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​តំបន់​ទាំងមូល​ផង​ដែរ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា កន្លង​ទៅ...

សេនានុព័ន្ធ​យោធា​ពី​អាស៊ាន​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​ឃ្លាំមើល​ស្ថានការណ៍​ព្រំដែន

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន​ពី​សេនានុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​នៃ​ប្រទេស​សមាជិក​សហគមន៍​អាស៊ាន ដើម្បី​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្តែង​អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា នៅ​តំបន់​ព្រំប្រទល់​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍។ តាម​សារព័ត៌មាន Asia News Network នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែ​សីហា សេនានុព័ន្ធ​យោធា​ពី​ប្រទេស​សមាជិក​អាស៊ាន​ដែល​ចូលរួម​ក្នុង​ក្រុម​អ្នក​សង្កេតការណ៍ ដើម្បី​បំពេញ​បេសកកម្ម​ឃ្លាំមើល​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំង​ពីរ ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​តាម​លេខ​រៀង​មាន ៧​ប្រទេស គឺ៖ ម៉ាឡេស៊ី តំណាង​ដោយ​វរសេនីយ៍ឯក ណាសស្លី ប៊ិន អាបឌុល រ៉ោះហ៊ីម; ឥណ្ឌូនេស៊ី តំណាង​ដោយ​វរសេនីយ៍ឯក អាហ្គុង ប៊ូឌី...

លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ថា​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​យ៉ាង​ធ្ងន់ធ្ងរ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ដែល​ចល័ត​ចូល​មក​ចាប់​ទាហាន​ខ្មែរ​ក្នុង​បន្ទាយ​នៃ​ទឹកដី​កម្ពុជា ក្រោយពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ហាមប្រាម​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ឱ្យ​ធ្វើការ​ចល័ត​កងទ័ព និង​ហាម​បន្ថែម​កងទ័ព ជាដើម។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ សីហា នេះ​ថា កម្ពុជា​បាន​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​ពង្រឹង​កិច្ចការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភ​គ្រប់​រូបភាព​ពី​ភាគី​ម្ខាង​ទៀត។ យ៉ាងណាមិញ រឿង​ថា​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ក្រោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​នៅ​រាជធានី​ប៊ុត្រាជ័យា ប្រទេស​ម៉ាឡេស៊ី គេ​មើល​ឃើញ​ពី​ក្រៅ​តំបន់​នេះ​ថា មិន​ដឹង​ជា​អ្នក​ណា​រំលោភ​មុន​នោះ​ទេ ពីព្រោះ​សុទ្ធតែ​ជា​រឿង​ចោទ​គ្នា​ទៅវិញ​ទៅមក...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​កំពុង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​កម្ពុជា​ទាំង​១៨​រូប

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អះអាង​ថា កម្ពុជា​កំពុង​ចាត់​វិធានការ​តាម​យន្តការ​ចាំបាច់​ផ្សេងៗ ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​យោធា​កម្ពុជា ចំនួន ១៨​រូប ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​របស់​អាជ្ញាធរ​ថៃ ឱ្យ​បាន​ឆាប់​បំផុត និង​មាន​សុវត្ថិភាព។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា ក្រសួង​ការពារ​ជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ​យោធភូមិភាគ​របស់​កម្ពុជា បាន​ធ្វើការ​ជាប់​ជា​ប្រចាំ​ជាមួយ​ភាគី​ថៃ និង​បាន​ស្នើ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ លើ​កិច្ចការ​នេះ។ ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ការបរទេស​តាមរយៈ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ...

យោធា​ថៃ សម្រេច​បញ្ជូន​ទាហាន​ខ្មែរ ២​នាក់​ប៉ុណ្ណោះ​ដែល​មាន​របួស មក​មាតុភូមិ​វិញ

វីរ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ដោយសារ​មាន​របួស។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ឲ្យ​ដឹង​ថា វីរ​កងទ័ព​ទាំង ២​នាក់ គឺ​អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧​ឆ្នាំ និង​លោក​ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣​ឆ្នាំ...

លោក ដូណាល់ ត្រាំ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រោយពី​ចាប់​បង្ខំ​ថៃ-កម្ពុជា ឱ្យ​ឈប់​បាញ់​តាម​ព្រំដែន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​តុលា ខាង​មុខ។ នេះ​បើ​យោង​តាម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ លោក អាន់វ៉ា បាន​និយាយ​ថា លោក ត្រាំ បាន​ហៅ​ទូរសព្ទ​មក​លោក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​កក្កដា នេះ ដែល​លោក ត្រាំ...

ទាហាន​ខ្មែរ ២០​នាក់​ដែល​ត្រូវ​ទាហាន​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​មក​វិញ​នៅឡើយ

មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ ទាហាន​ខ្មែរ ២០​នាក់​ដែល​ត្រូវ​ទាហាន​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ​ទេ ខណៈ​រដ្ឋាភិបាល​ក៏​មិន​ទាន់​បង្ហាញ​ពី​ការ​វិវត្ត​ចំពោះ​ការ​ចរចា​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​ទាំងនេះ​ពី​កងទ័ព​ថៃ ដែរ។ ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា អះអាង​ថា ក្នុង​ចំណោម​កងកម្លាំង​កម្ពុជា​ចំនួន ២១​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន​នោះ កម្ពុជា​ទទួល​បាន​សព​ទាហាន​ខ្មែរ​ម្នាក់ ប៉ុន្តែ ២០​នាក់​ផ្សេង​ទៀត​កំពុង​ទាមទារ​ឲ្យ​ភាគី​ថៃ...

OHCHR ស្នើ​ឱ្យ​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់​ដោយ​ស្មោះត្រង់ និង​សាង​ទំនុកចិត្ត​រវាង​គ្នា​ឡើងវិញ

ការិយាល័យ​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ គោរព​បទ​ឈប់​បាញ់​ដោយ​ស្មោះត្រង់ និង​ពេញលេញ ដោយ​កសាង​នូវ​ទំនុកចិត្ត​រវាង​គ្នា​ឡើងវិញ បន្ទាប់ពី​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ភ្លាមៗ និង​គ្មាន​លក្ខខណ្ឌ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ របស់ OHCHR ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក Volker Türk បាន​ទទូច​ឱ្យ​ភាគី​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ការពារ​ជនភៀសសឹក​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់​អាវុធ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤...

Latest news

© 2021, ដេលី. All rights reserved.