28.1 C
Phnom Penh

សេនានុព័ន្ធ​យោធា​ពី​អាស៊ាន​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​ឃ្លាំមើល​ស្ថានការណ៍​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន​ពី​សេនានុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​នៃ​ប្រទេស​សមាជិក​សហគមន៍​អាស៊ាន ដើម្បី​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្តែង​អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា នៅ​តំបន់​ព្រំប្រទល់​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍។

តាម​សារព័ត៌មាន Asia News Network នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែ​សីហា សេនានុព័ន្ធ​យោធា​ពី​ប្រទេស​សមាជិក​អាស៊ាន​ដែល​ចូលរួម​ក្នុង​ក្រុម​អ្នក​សង្កេតការណ៍ ដើម្បី​បំពេញ​បេសកកម្ម​ឃ្លាំមើល​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំង​ពីរ ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​តាម​លេខ​រៀង​មាន ៧​ប្រទេស គឺ៖

  1. ម៉ាឡេស៊ី តំណាង​ដោយ​វរសេនីយ៍ឯក ណាសស្លី ប៊ិន អាបឌុល រ៉ោះហ៊ីម;
  2. ឥណ្ឌូនេស៊ី តំណាង​ដោយ​វរសេនីយ៍ឯក អាហ្គុង ប៊ូឌី អាសម៉ារ៉ា;
  3. លាវ តំណាង​ដោយ​វរសេនីយ៍ទោ ចាន់សាទី ពុទ្ធៈស៊ីន;
  4. ម្ញ៉ាន់ម៉ា ឬ​ភូមា តំណាង​ដោយ​ឧត្ដមសេនីយ៍ត្រី ទីន អងស្វេ;
  5. ហ្វីលីពីន តំណាង​ដោយ​ព្រឹន្ទបាលឯក អេដេលកូ ម៉ាន់ឡាប៉ាវ អយកូ;
  6. សិង្ហបុរី តំណាង​ដោយ​វរសេនីយ៍ឯក ឡូវ តិកលុង
  7. និង​វៀតណាម តំណាង​ដោយ​វរសេនីយ៍ទោ ភួង ម៉ាញ់គឹង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស